យុគសម័យ - នាព្រឹកថ្ងៃទី១៧ខែសីហា សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Tay Ninh បានរៀបចំមហាសន្និបាតតំណាងលើកទី១អាណត្តិ២០១៨-២០២៣។
អនុប្រធានគណកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Tran Van Chien ថ្លែងមតិនៅក្នុងកិច្ចប្រជុំ (រូបថតៈ http://baotayninh.vn)
អញ្ជើញចូលរួមក្នុងពិធី មានវត្តមានលោក Le Hong Liem អនុប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម-កម្ពុជា; លោក Nguyen Thanh Phong អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត; លោក Tran Van Chien អនុប្រធានគណប្រជាជនខេត្ត រួមទាំងតំណាងជាថ្នាក់ដឹកនាំស្ថាប័ន ស្រុក ក្រុង អង្គការនយោបាយសង្គម សាសនា មូលដ្ឋានសេដ្ឋកិច្ចនិងសហគ្រាសមួយចំនួន។
ថ្លែងសុន្ទរកថានៅសន្និបាត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Tran Van Chien បានអះអាងថា ការដែលខេត្ត Tay Ninh រៀបចំសន្និបាតសមាគមមិត្តភាពវៀតណាម - កម្ពុជានេះគឺជាព្រឹត្ដិការណ៍ដ៏សំខាន់មួយដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរព័ត៌មានកិច្ចការបរទេស។ ជាពិសេស ជម្រុញទំនាក់ទំនងមិត្តភាពដោយពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វែង” រវាងខេត្ត Tay Ninh និងខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។
(រូបថតៈ http://baotayninh.vn)
សន្និបាតបានធ្វើការពិគ្រោះយោបល់នឹងជ្រើសតាំងសមាជិក២៧រូបនៃគណៈកម្មាធិការប្រតិបត្តិនិងសមាជិក ៧ រូបនៅគណៈកម្មាធិការអចិន្ត្រៃយ៍។ លោក Tran Van Chien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលបន្ទុកប្រធានសមាគមរួមទាំងអនុប្រធានសមាគមចំនួន៣រូបទៀត។
នៅសន្និបាតលោក Le Hong Liem អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា មានប្រសាសន៏ថា នាពេលកន្លងទៅ សមាគមមានសកម្មភាពជាច្រើនជួយដល់ប្រជាជនកម្ពុជា នៅតាមបណ្តោយខេត្តព្រំដែន ដែលរួមចំណែកជាវិជ្ជមានទៅក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ លោក Liem បានស្នើថា នាពេលខាងមុខ សមាគមត្រូវពង្រីកនូវសមិទ្ធផលរបស់ខ្លួនដើម្បីសម្រុញកិច្ចការ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសមិត្ត កម្ពុជា។
Ảnh minh họសមាជិកនៃគណកម្មការប្រតិបត្តិបង្ហាញមុខ (រូបថតៈ (រូបថតៈ http://baotayninh.vn))
សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Tay Ninh ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១០។ តំាងពីនោះរហូតមកដល់បច្ចុប្បន្ន សមាគមបានរួមសហការជាមួយមូលដ្ឋាននានាក្នុងខេត្ត ចលនាសហគ្រាស អាជីវកម្ម សប្បុរសជនចូលរួមសកម្មភាពមនុស្សធម៌ដល់កម្ពុជា ដែលក្នុងនោះមានការពិនិត្យព្យាបាលជំងឺឲ្យជនក្រីក្រ ដោយចំនួនទឹកប្រាក់សរុប១៥ពាន់លានដុង រួមទាំងប្រគល់រទេះរុញជាង ១ពាន់ គ្រឿងផងដែរ។
សមាគមក៏បានរួមសហការជាមួយភ្នាក់ងារមុខងារផ្សេងៗដើម្បីអនុវត្តសកម្មភាពមួយចំនួនដូចជាជំនួបពិភាក្សានិងសិក្ខាសាលាដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីការអនុវត្តន៌វិទ្យាសាស្រ្តនិងបច្ចេកទេសក្នុងផលិតកម្មកសិកម្ម ការទប់ស្កាត់ការរាតត្បាតឆ្លងព្រំដែន។ រួមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយដើម្បីស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីជាដើម។
បច្ចុប្បន្ននេះ សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Tay Ninh មានសមាជិកចំនួន៥០០នាក់៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
មតិពីមិត្តអ្នកអាន