យុគសម័យ - ការរីករាលដាលនៃជំងឺ Covid-19 បានបណ្តាលឱ្យសកម្មភាពប្រចាំឆ្នាំជាច្រើន ដូចជា ជំរុំរដូវក្តៅវៀតណាមអណិកជនជាតិវៀតណាមនៅឯបរទេសទៅទស្សនានៅកោះសមុទ្រវៀតណាម ... ត្រូវបានពន្យារពេលនិងលុបចោល។
លោកអនុប្រធានគណៈកម្មាធិការរដ្ឋទទួល បន្ទុកអាណិកជនវៀតណាមនៅឯបរទេស Luong Thanh Nghi នៅឯសិក្ខាសាលា តាមរយៈបណ្តាញអ៊ីនធើណិត ក្រោមប្រធានបទ “ ការតភ្ជាប់អាណិកជនវៀតណាមនៅឯបរទេស ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19” ។ (រូបថត៖ Bao Quoc Te)
សូមលោកនិយាយឲ្យដឹងថា៖ តើគណៈកម្មាធិការរដ្ឋទទួល បន្ទុកអាណិកជនវៀតណាមនៅឯបរទេសបានយកចិត្តទុកដាក់លើសកម្មភាពអ្វីខ្លះ?
កាលពីដើមខែកក្កដា គណៈកម្មាធិការបានសម្របសម្រួលជាមួយវិទ្យុសម្លេងវៀតណាម (VOV) ដើម្បីរៀបចំសិក្ខាសាលាមួយតាមប្រព័ន្ធអ៊ីនធើណិតស្តីពី“ ការតភ្ជាប់អាណិកជនវៀតណាមនៅឯបរទេស ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19” ។
នៅក្នុងសិក្ខាសាលានេះអ្នកតំណាងមកពីទីកន្លែងចំនួន ៩ នៅជុំវិញពិភពលោកបានជូនដំណឹងដល់យើងអំពីស្ថានភាពឆ្លងមេរោគ Covid-19 នៅក្នុងប្រទេសសាមី ការលំបាកក្នុងជីវិតដោយសារតែជំងឺរាតត្បាតនេះនិងបទពិសោធន៍បង្ការនិង ប្រឆាំងនឹងការរាតត្បាតជំងឺនេះ ការជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍និងរវាងបណ្តាសហគមន៍។
ជាពិសេស អាណិកជនវៀតណាមនៅឯបរទេស បានរំភើបចិត្តនិងមានមោទនភាពយ៉ាងខ្លាំងដែលប្រទេសវៀតណាមបានទប់ស្កាត់នៃការរីករាលដាលនៃជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព ក៏ដូចជារដ្ឋនិងរដ្ឋាភិបាលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាជន ផ្អែកទៅលើបាវចនាថា “មិនទុកឲ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ” ។ ម៉្យាងទៀត អាណិកជនវៀតណាម នៅឯបរទេសជាច្រើននាក់ នៅតែតំឡើងកម្មវិធី zalo និង viber តាមលេខទូរស័ព្ទប្រើប្រាស់នៅវៀតណាម ដើម្បីទទួលបានសារប្រចាំថ្ងៃពីរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។
បងប្អូនអាណិកជនវៀតណាមជាច្រើនបានចែករំលែកថា អាជ្ញាធរប្រទេសសាមីបានពិគ្រោះយោបល់អំពីបទពិសោធន៍របស់សហគមន៍វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ។ ឧទាហរណ៍នៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន ជាដំបូងបានលើកទឹកចិត្តមិនឱ្យពាក់ម៉ាស ប៉ុន្តែតាមរយៈសកម្មភាពរបស់អាណិកជនវៀតណាមនិងព័ត៌មានមកពីប្រទេស ទីកន្លែងជាច្រើនបានអនុវត្តការពាក់ម៉ាស់។
ហើយអ្វីដែលយើងវាយតំលៃខ្ពស់បំផុតនោះគឺស្មារតីនៃការស្រឡាញ់គ្នាទៅវិញទៅមករវាងអាណិកជនវៀតណាមជាមួយប្រជាជននៅក្នុងប្រទេសនិងនៅប្រទេសសាមី។ ជាងពេលណាទាំងអស់ យើងបានឃើញ ចលនាគាំទ្រនិងសម្តែងគុណូបការៈចំពោះមាតុភូមិរបស់យើងដែលមកពីបងប្អូនអាណិកជនវៀតណាមមកពីទូទាំងទ្វីបទាំង ៥ ។
ពិតជារំជួលចិត្តណាស់ នៅពេលមើលឃើញអាណិកជនវៀតណាមដេរម៉ាស់ ចំអិនម្ហូបនិងយកទៅមន្ទីរពេទ្យ ដើម្បីជូនដល់គ្រូពេទ្យនិងមន្ត្រីពេទ្យនៅប្រទេសសាមី។ តាមរយៈជំងឺរាតត្បាតនេះសហគមន៍អាណិកជនវៀតណាមនៅឯបរទេសចំនួន ៥,៣ លាននាក់ដែលបានចូលរួមលើកស្ទួយកិត្យានុភាពរបស់វៀតណាម។ គេអាចមើលឃើញរូបភាពនៃប្រទេសវៀតណាមដែលពោរពេសទៅដោយក្តីស្រឡាញ់និងការចែករំលែក បង្កើតចំណាប់អារម្មណ៍នៅទូទាំងពិភពលោក។
តើវេទិកាតាមរយៈអ៊ីនធើណិត "កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម (EVFTA) គឺជាមធ្យោបាយអំណោយផល - ផ្លូវលំបាក" ដែលបានធ្វើឡើងនាពេលថ្មីៗនេះដែរឬទេ?
នេះជាវេទិកាដែលយើងបន្តសម្របសម្រួលជាមួយវិទ្យុសម្លេងវៀតណាម (VOV )និងសម្ព័ន្ធសមាគមសហគ្រាសវៀតណាមនៅអឺរ៉ុប ដោយមានគោលបំណងជំរុញការតភ្ជាប់ប្រកបដោយចីរភាពនិងជិតស្និទ្ធរវាងសហគ្រាសក្នុងស្រុកនិងប្រព័ន្ធធុរកិច្ច។ ដែលជាអ្នកចែកចាយនៃសហគមន៍ជនជាតិវៀតណាមនៅអឺរ៉ុប។
កម្មវិធីនេះបានប្រព្រឹត្តទៅដោយជោគជ័យនៅរដ្ឋធានី Ha Noi ខេត្ត Binh Phuoc និងទីក្រុង Ho Chi Minh ហើយទីកន្លែងចំនួន ១៥ ទៀត នៅអឺរ៉ុបនិងជុំវិញពិភពលោក។ ការតភ្ជាប់ដោយផ្ទាល់នូវអាជីវកម្មក្នុងស្រុកជាមួយមណ្ឌលពាណិជ្ជកម្មវៀតណាមទូទាំងទ្វីបអឺរ៉ុបនឹងរួមចំណែកក្នុងការនាំចេញទំនិញវៀតណាមទៅកាន់ទីផ្សារនេះឱ្យលឿនបំផុត ដោយឈរលើមូលដ្ឋាននៃខ្លឹមសារដែលបានចុះហត្ថលេខានៃ EVFTA ។
ក្នុងស្ថានភាពរាតត្បាតដ៏ស្មុគស្មាញនៃជំងឺ Covid-19 នាពេល បច្ចុប្បន្ន តើគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេស សម្របសម្រួលជាមួយស្ថាប័ន និងអង្គការក្នុងការជួយអាណិកជនវៀតណាមនៅឯបរទេសយ៉ាងដូចម្តេច?
យើងនៅតែសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានកុងស៊ុល (ក្រសួងការបរទេស) ក្នុងការសម្របសម្រួលការផ្តល់ព័ត៌មានក៏ដូចជាការបញ្ជូនពលរដ្ឋត្រឡប់ទៅស្រុកកំណើតវិញ។ រួមជាមួយស្ថានបេសកម្មតំណាងវៀតណាមនៅក្រៅប្រទេស គណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេសបានកៀរគរសហគ្រាសជាច្រើន ដើម្បីគាំទ្រដល់ការប្រគល់ម៉ាស់ បរិក្ខារពេទ្យ ដែលជូនដល់ស្ថានបេសកម្មតំណាង សំដៅប្រគល់ជូនដល់អាណិកជនវៀតណាមនៅឯបរទេស ក៏ដូចជាការរួមផ្សំជាមួយនឹងក្រុមហ៊ុនអាកាសចរដែលរៀបចំជើងហោះហើរ ដើម្បីបញ្ជូនអាណិកជនវៀតណាមទៅកាន់វៀតណាម។
គណៈកម្មការនេះក៏បង្កើតបណ្តាញទំនាក់ទំនងផ្ទាល់ខ្លួនជាមួយសមាគមនិងបុគ្គល នៅឯបរទេសផងដែរ។ ដូច្នេះស្ថានភាពនៃការរីករាលដាលនៃជំងឺនេះបច្ចុប្បន្ន ក៏ដូចចជាជីវភាពរស់ខាងស្មារតីរបស់បងប្អូនអាណិកជនវៀតណាម យើងបានដឹងយ៉ាងច្បាស់លាស់។ អ្វីដែលយើងអាចធ្វើបានដើម្បីគាំទ្រប្រជាជន យើងបានធ្វើអស់ពីកម្លាំងកាយចិត្ត។
នៅបច្ចុប្បន្ននេះ មានអាណិកជនវៀតណាមជាច្រើនដែលមានបំណងវិលត្រឡប់ទៅប្រទេសវៀតណាមវិញ ប៉ុន្តែគេមិនទាន់មានលក្ខខណ្ឌនៅឡើយ។ តើលោកមានអ្វីដែល និយាយជាមួយបងប្អូនអាណិកជនវៀតណាមទេ?
ដំបូង យើងសង្ឃឹមថាបងប្អូនអាណិកជននឹងធ្វើបច្ចុប្បន្នភាពឱ្យបានទៀងទាត់ ក៏ដូចជាអនុវត្តវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ នៅប្រទេសសាមី។ បើវិលត្រឡប់ទៅស្រុកកំណើតវិញ អាណិកជនវៀតណាមត្រូវគោរពយ៉ាងតឹងរឹងនូវវិធានការប្រឆាំងនឹងការរីករាលដាល ដូចជាការអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក ពាក់ម៉ាស់... នេះជាពេលវេលាដែលបងប្អូនអាណិកជនវៀតណាមត្រូវគិតគូរយ៉ាងហ្មត់ចត់ថាតើត្រូវវិលត្រឡប់ទៅវិញឬអត់ទៅ ដើម្បីធានាសុវត្ថិភាពរបស់បងប្អូនអាណិកជនវៀតណាមនិងក្រុមគ្រួសារនិងសហគមន៍។ ជាការពិត ប្រទេសនឹង““មិនទុកឲ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ” ទោះបីយើងត្រូវផ្អែកលើស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសនិងលក្ខខណ្ឌក្នុងស្រុក ក៏ដោយ។
យើងសូមកោតសរសើរនិងមានមោទនភាពចំពោះអាណិកជនវៀតណាមដែលមានទឹកចិត្តជានិច្ចឆ្ពោះទៅស្រុកកំណើត និងប្រជាជន រដ្ឋាភិបាលនៃប្រទេសសាមី./
(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន