អង្គភាពអាជីវកម្មវៀតណាមជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)

16:48 | 07/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោកឧបនាយករដ្ឋមន្រ្តី Somdy Duangdy រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩របស់ប្រទេសឡាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភគាំទ្រជាក់ស្តែងនិងមានប្រសិទ្ធភាពរបស់ក្រុមហ៊ុន​ Star Telecom និងធនាគារ BIDV ។

ទិដ្ឋភាពនៃពិធីនេះ (រូបភាព៖ vnanet)

នៅចំពោះមុខការវិវិត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ១៩នៅទូទាំងពិភពលោក ដើម្បីចូលរួមសហការជាមួយរដ្ឋាភិបាលឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏គ្រោះថ្នាក់នេះ នារសៀលថ្ងៃទី ៦ ខែមេសា តំណាងក្រុមហ៊ុន Star Telecom (UNITEL) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមជាមួយក្រុមហ៊ុន Viettel ប្រចាំនៅប្រទេសឡាវ ជាមួយនឹងក្រុមហ៊ុន Lao Asia Telecom និងតំណាងធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ប្រចាំនៅប្រទេសឡាវ បានប្រគល់អំណោយជានិមិត្តរូបដល់តំណាងរដ្ឋាភិបាលឡាវនូវទឹកប្រាក់គ្រឿងឧបករណ៍ និងបច្ចេកវិទ្យាស្មើនឹង ៣៧០,០០០ ដុល្លារ (ជិត ៣,៣ ពាន់លានរៀល)។

លោក Nguyen Van Binh អគ្គនាយកធនាគារចំរុះឡាវ - វៀតណាម ប្រធានការិយាល័យតំណាងធនាគារ BIDV ប្រចាំនៅប្រទេសឡាវបានសង្កត់ធ្ងន់ថា ចំនួនទឹកប្រាក់នៃការគាំទ្រគឺជាមនោសញ្ជេតនា របស់កម្មាភិបាលនិងបុគ្គលិកជាង ២ ម៉ឺននាក់នៃប្រព័ន្ធធនាគារ BIDV នៅវៀតណាមដើម្បីចូលរួមចំណែកក្នុងការជួយរដ្ឋាភិបាលនិងប្រជាជនឡាវក្នុងការគ្រប់គ្រងនិងយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងយ៉ាងឆាប់រហ័ស ព្រមទាំងនាំមកនូវស្ថិរភាពសេដ្ឋកិច្ច។ នាពេលខាងមុខ BIDV នឹងបន្តដឹកនាំស្ថាប័ននានាពាណិជ្ជកម្មប្រចាំនៅឡាវ បន្តចូលរួមវិភាគទានជាក់ស្តែងដល់រដ្ឋាភិបាលនិងប្រជាជនឡាវក្នុងការបង្ការនិងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ១៩ផងដែរ ។

ទិដ្ឋភាពនៃពិធីនេះ (រូបភាព៖ vnanet)

ជាការឆ្លើយតប តាងនាមរដ្ឋាភិបាលឡាវ ឧបនាយករដ្ឋមន្ត្រីលោក Somdy Duangdy បានវាយតម្លៃខ្ពស់ចំពោះជំនួយដ៏មានសារៈសំខាន់របស់អង្គភាពអាជីវកម្មវៀតណាម ដែលកំពុងវិនិយោគនៅឡាវ ព្រមទាំងចាត់ទុកថា សកម្មភាពនេះបង្ហាញពីការទទួលខុសត្រូវសង្គមយ៉ាងរស់រវើក ជាការចែករំលែកជាមួយរដ្ឋាភិបាលនិងប្រជាជនឡាវក្នុងគ្រាលំបាកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត