Trending now

ធានាថា ព័ត៌មានអំពីមហាសន្និបាតលើកទី ១៤ លើរលកវិទ្យុសំឡេងវៀតណាមគឺជាព័ត៌មានគន្លឹះនិងមានលក្ខណៈដឹកនាំ

10:41 | 14/01/2026

នារសៀលថ្ងៃ ទី ១២ ខែមករា នៅមជ្ឈមណ្ឌលផ្សព្វផ្សាយជាតិ អាសយដ្ឋានលេខ ៥៨ ផ្លូវក្វាន់ស៊ូ ទីក្រុងហាណូយ វិទ្យុសំឡេង វៀតណាម (VOV) បានរៀបចំសន្និសីទមួយ ដើម្បីផ្សព្វផ្សាយព័ត៌មានស្តីពីការងារឃោសនាសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្ស ទៅកាន់អង្គភាពជំនាញ និងអ្នកយកព័ត៌មាន ដែលចូលរួមផ្សាយព័ត៌មាននៅក្នុងមហាសន្និបាត។

ពិនិត្យមើលការត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្ស វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងរួមចំណែក ១,៤ ពាន់ពាន់លានដុងដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥
ធានាថា ព័ត៌មានអំពីមហាសន្និបាតលើកទី ១៤ លើរលកវិទ្យុសំឡេងវៀតណាមគឺជាព័ត៌មានគន្លឹះនិងមានលក្ខណៈដឹកនាំ
លោក ផាម ម៉ាញ់ហ៊ុង អគ្គនាយករងនៃវិទ្យុសំឡេងវៀតណាម បានធ្វើជាអធិបតីក្នុងសន្និសីទ (រូបថត៖ មិញចូវ/VOV1)

នៅក្នុងសន្និសីទនេះ តំណាងអង្គភាពមុខងារនៃវិទ្យុសំឡេងវៀតណាម បានបញ្ជាក់ថា អង្គភាពបានបង្កើតផែនការឃោសនាដ៏ទូលំទូលាយ និងលម្អិតមួយ ដោយបានចាត់តាំងអ្នកយកព័ត៌មានចូលប្រតិបត្តិការផ្សាយព័ត៌មាននៅមហាសន្និបាត។ ទន្ទឹមនឹងនោះ អនុវត្តន៍កម្មវិធី និងការផ្សាយពិសេសៗ ដោយធានាការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់មុន ក្រោយមហាសន្និបាត។ អញ្ជើញថ្លែងមតិសន្និដ្ឋាននៅសន្និសីទ អគ្គនាយកវិទ្យុវៀតណាម លោក ហ្វាម ម៉ាញ់ ហ៊ុង បានសង្កត់ធ្ងន់ថា ក្នុងនាមជាភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយឈានមុខ វិទ្យុវៀតណាមបានផ្តោតយ៉ាងខ្លាំងលើយុទ្ធនាការឃោសនានេះ ដោយធានាថា ព័ត៌មាននៅលើវិទ្យុវៀតណាម គឺជាព័ត៌មានគន្លឹះ និងមានលក្ខណៈដឹកនាំ។

“ច្បាមជាប់មាតិការនៃដំណើរការបែងចែកការងារយ៉ាងដិតដល់ ដើម្បីរៀបចំទម្រង់ឃោសនាសមស្រប និងមានប្រសិទ្ធភាព។ ធានាថា ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា ច្នៃប្រឌិត អាចបត់បែនបាន និងទម្រង់ចម្រុះ; បង្កើតបរិយាកាសរីករាយ និងសុទិដ្ឋិនិយម លើកកម្ពស់ទំនុកចិត្ត និងការរំពឹងទុកសម្រាប់អនាគតភ្លឺស្វាងរបស់ប្រទេសជាតិ។ ប្រើប្រាស់វិធីសាស្រ្តសារព័ត៌មានទំនើប និងរួមបញ្ចូលគ្នា ហើយផ្សព្វផ្សាយព័ត៌មាននៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយជាច្រើន យើងត្រូវតែចាត់ទុកវេទិកា VOV1, AM និង FM ជាវេទិការសំខាន់បំផុតរបស់ខ្លួន ហើយជាមូលដ្ឋាន យើងត្រូវតែស្វែងរកមធ្យោបាយដើម្បីមានទីតាំងនៅលើលំហឌីជីថល នៅលើកាសែតអនឡាញពីររបស់យើង និងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម”។ នេះបើយោងតាមប្រសាសន៍របស់លោក ហ្វាម ម៉ាញ់ ហ៊ុង អគ្គនាយកវិទ្យុសំឡេងវៀតណាម៕

ជួយសង្គ្រោះទាន់ពេលវេលា អ្នកនេសាទ ១៤ នាក់ ចេញពីទូកនេសាទ Binh Dinh ដែលជួបគ្រោះថ្នាក់នៅសមុទ្រ ជួយសង្គ្រោះទាន់ពេលវេលា អ្នកនេសាទ ១៤ នាក់ ចេញពីទូកនេសាទ Binh Dinh ដែលជួបគ្រោះថ្នាក់នៅសមុទ្រ

យុគសម័យ - នាថ្ងៃទី ២៣ ឧសភា លោកវរសេនីយ៍ឯក Hoang Minh Duc ប្រធានប៉ុស្តិ៍ព្រំដែន Ben Da ឆ្មាំព្រំដែន Ba Ria-Vung Tau បានឲ្យដឹងថា៖ អង្គភាពទើបតែទទួលបានអ្នកនេសាទចំនួន ១៤ នាក់ពីទូកនេសាទ BD ៩៥៣៤៦ TS ដឹកនាំដោយលោក Tran ...

គាំទ្រអង្ករចំនួន ២២.៤២៦ តោន ដើម្បីជួយសង្រ្គោះប្រជាជនជាង ១,៤ លាននាក់ក្នុងរយៈពេលពីរខែ។ គាំទ្រអង្ករចំនួន ២២.៤២៦ តោន ដើម្បីជួយសង្រ្គោះប្រជាជនជាង ១,៤ លាននាក់ក្នុងរយៈពេលពីរខែ។

យុគសម័យ - ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ រដ្ឋាភិបាលបានឧបត្ថម្ភអង្ករជាង ២២.៤២៦ តោន ដើម្បីសម្រាលភាពអត់ឃ្លាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២២ និងចុងឆ្នាំ២០២១ ទឹកជំនន់ដែល​កើតឡើងក្នុង​ឆ្នាំ២០២១ សម្រាប់ខេត្តចំនួន ១៨។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយ បែងចែកខ្សែផ្លូវចរាចរណ៍ ដើម្បីបម្រើមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XI នៃរណសិរ្សមាតុភូមិវៀតណាម
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងស្ថានីយរថភ្លើង Da Lat និងស្ថានីយរថភ្លើង Trouville-Deauville៖ “ការជួបជុំគ្នា” ប្រកបដោយអត្ថន័យប្រវត
តំណាងដែលមានវ័យចាស់ជាងគេ និងវ័យក្មេងជាងគេ ផ្ញើនូវក្តីសង្ឃឹមចំពោះមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម
សកម្មភាពជាច្រើនរំលឹកខួបនៃទិវាជ័យជម្នះ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ
ការបំប្លែង "ភាពជិតស្និទ្ធខាងភូមិសាស្ត្រ" ឱ្យក្លាយទៅជា "គុណសម្បត្តិនៃការផ្សារភ្ជាប់យុទ្ធសាស្ត្រ" រវាងប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ