ក្រសួងដឹកជញ្ជូនវៀតណាមរៀបចំសន្និសីទឃោសនាស្តីពីការងារព្រំដែនគោក

10:34 | 11/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ក្រសួងដឹកជញ្ជូនវៀតណាមបានរៀបចំសន្និសីទឃោសនា ស្តីពីការងារព្រំដែនគោករវាងប្រទេសវៀតណាមនិងប្រទេសចំនួន ៣ គឺចិន ឡាវ និងកម្ពុជា។

អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាមលោក Le Anh Tuan

ថ្លែងនៅក្នុងសន្និសីទនេះ អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាមលោក Le Anh Tuan បានសង្កត់ធ្ងន់លើភារកិច្ចការពារមាតុភូមិនិយាយជារួមនិងកសាងអធិបតេយ្យភាពនិងសន្តិសុខជាតិនិយាយដោយឡែកដែលជាខ្លឹមសារសំខាន់ក្នុងការកសាងនិងការពារប្រទេសជាតិ។ លោក Le Anh Tuan បាននិយាយថា“ ការគ្រប់គ្រងព្រំដែនទឹកដីត្រូវបានដឹកនាំយ៉ាងយកចិត្តទុកដាក់ដោយបក្សនិងរដ្ឋ រួមជាមួយការខិតខំប្រឹងប្រែងរបស់អាជ្ញាធររហូតមកដល់ពេលនេះទទួលបានលទ្ធផលយ៉ាងធំធេង។ ការថែរក្សាធានាបាននូវខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាពនិងស្ថេរភាពដើរតួនាទីយ៉ាងសំខាន់ព្រមទាំងបង្កើតបរិយា កាសអំណោយផលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងគាំទ្រការពង្រឹងការធ្វើសមាហរ ណកម្មអន្តរជាតិក្នុងនោះរួមមានវិស័យ ដឹកជញ្ជូនផងដែរ។

ទន្ទឹមនឹងនេះដែរ លោក Le Anh Tuan ក៏បានលើកឡើងផងដែរថាពីលទ្ធផល នៃការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងប្រទេសវៀតណាមនិងប្រទេសជិតខាងដែលមានខ្សែព្រំដែនជាប់នឹគ្នាដូចជាចិន ឡាវនិងកម្ពុជាក៏ត្រូវបានអនុវត្ត យ៉ាងមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយផងដែរ។ ជាកស្តែងសម្រាប់ប្រទេសចិន វៀតណាមបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងផ្លូវដែកព្រំដែននាឆ្នាំ ១៩៩២ កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោកនាឆ្នាំ ១៩៩៤ ពិធីសារដែលបានធ្វើវិសោធនកម្មនិងពិធីសារស្តីពីការអនុវត្តកិច្ចព្រមព្រៀងឆ្នាំ ២០១១។

សម្រាប់ប្រទេស ឡាវយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើត អំណោយផលសម្រាប់យានយន្តផ្លូវឆ្លងកាត់ ព្រំដែន វៀតណាម - ឡាវក្នុងឆ្នាំ ២០០៩។ រីឯសម្រាប់ប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងវៀតណាមនិងកម្ពុជាក្នុងឆ្នាំ ១៩៩៨ ពិធីសារស្តីពីការអនុវត្តកិច្ច ព្រមព្រៀងឆ្នាំ ២០០៥ និងពិធីសារស្តីពីការធ្វើវិសោធនកម្មលើពិធីសារអនុវត្តកិច្ចព្រមព្រៀងឆ្នាំ ២០១៩ រួមទាំងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវទឹករបស់វៀតណាម - កម្ពុជានាឆ្នាំ ២០០៩ និងអនុស្សរណៈស្តីពីការដឹកជញ្ជូនតាមផ្លូវគោកកម្ពុជា - វៀតណាម - ឡាវ នាឆ្នាំ ២០១៣ ជាដើម។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះមិនត្រឹមតែធានានូវការដឹកជញ្ជូនអ្នកដំណើរនិងទំនិញយ៉ាង រលូនតែប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពដោះដូរពាណិជ្ជកម្មនិងផ្លាស់ប្តូរវប្បធម៌រវាងវៀតណាមនិងប្រទេសជិតខាងទៀតផង៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: mt.gov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត