យុគសម័យ - នាព្រឹកនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិកមានការកើនឡើងត្រឹម 25 ដុង នៅធនាគារ Vietcombank ។ រីឯអត្រាប្តូរប្រាក់អឺរ៉ូនិងប្រាក់យ៉ន់ចិនវិញបានមានការធ្លាក់ចុះបន្តិចបន្តួច
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី 0១ ខែមករា ៖ អត្រាប្តូរប្រាក់ដុល្លារអាមេរិកចាប់ផ្តើមកើនឡើងនិងអត្រាប្តូរប្រាក់យ៉ន់ចិននិងអត្រាប្តូរប្រាក់អឺរ៉ូចាប់ផ្តើមធ្លាក់ចុះ
អត្រាប្តូរប្រាក់ដុល្លារអាមេរិក
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.005 - 23.035 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.190 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកនេះគ្មានការប្រែប្រួលទេ សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងម្សិលមិញ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.010 - 23.190 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះគ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងម្សិលមិញ។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកមានការកើនឡើង 12 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងអត្រាដុល្លារអាមេរិកដែលបានបិទប្រកាស នាម្សិលមិញ ។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 22.965 – 23.190ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.125 ដុង / ដុល្លារនិងលក់ចេញក្នុង 23.795 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំលៃ 23.131 ដុង / ដុល្លារដែលគ្មានការប្រែប្រួលទេ បើសិនជាប្រៀបធៀបនឹងតម្លៃបិទប្រកាស នាថ្ងៃទី ៣០ ខែធ្នូ ។
អត្រាប្តូរប្រាក់យ៉ន់ចិន
នាព្រឹកថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១ ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យ៉ន់ 3.492 - 3.567ដុង (ទិញចូល - លក់ចេញ) ដែលមានការធ្លាក់ចុះ 10 ដុង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅថ្ងៃទី ទី ៣១ ខែធ្នូ ។ ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យ៉ន់ នាថ្ងៃនេះរក្សាក្នុងតំលៃ 3.471 - 3.602 ដុង / យ៉ន់ (ទិញចូល - លក់ចេញ)។ អត្រាប្តូរប្រាក់នេះមានការធ្លាក់ចុះត្រឹម 8 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី ៣១ ខែធ្នូ។
នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យ៉ន់បានទិញចូលក្នុងតំលៃ 3.461,09 ដុង / យ៉ន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.496,05 ដុង / យ៉ន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.606,20 ដុង / យ៉ន់ ដែលមានការធ្លាក់ចុះត្រឹម 9 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី ៣១ ខែធ្នូ។
អត្រាប្រាក់អឺរ៉ូនិងយេនជប៉ុន
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 27.654,41 - 27.933,75 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 29,064.91 ដុង / អឺរ៉ូ។ អត្រានេះមានការធ្លាក់ចុះត្រឹម 27 សម្រាប់ការទិញចូលនិងមានការធ្លាក់ចុះត្រឹម 29 សម្រាប់ការលក់ចេញ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី៣១ ខែធ្នូ។
អត្រាប្តូរប្រាក់យេនជប៉ុន នៅធនាគារ Vietcombank គ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងអត្រាប្តូរប្រាក់បានបិទប្រកាស នាម្សិលមិញ ដែលមានតំលៃ 216,37 - 227,64ដុង / យ៉េន (ទិញ - លក់) ។
| ប្រភេទប្រាក់ | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
| សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
| AUSTRALIAN DOLLAR | AUD | 17,337.48 | 17,512.61 | 18,061.62 |
| CANADIAN DOLLAR | CAD | 17,658.21 | 17,836.58 | 18,395.74 |
| SWISS FRANC | CHF | 25,554.61 | 25,812.74 | 26,621.95 |
| YUAN RENMINBI | CNY | 3,461.09 | 3,496.05 | 3,606.20 |
| DANISH KRONE | DKK | - | 3,745.39 | 3,886.06 |
| EURO | EUR | 27,654.41 | 27,933.75 | 29,064.91 |
| POUND STERLING | GBP | 30,745.89 | 31,056.45 | 32,030.06 |
| HONGKONG DOLLAR | HKD | 2,905.26 | 2,934.61 | 3,026.60 |
| INDIAN RUPEE | INR | - | 315.43 | 327.81 |
| YEN | JPY | 216.37 | 218.56 | 227.64 |
| KOREAN WON | KRW | 18.38 | 20.43 | 22.38 |
| KUWAITI DINAR | KWD | - | 75,827.29 | 78,802.85 |
| MALAYSIAN RINGGIT | MYR | - | 5,686.91 | 5,806.82 |
| NORWEGIAN KRONER | NOK | - | 2,652.32 | 2,762.97 |
| RUSSIAN RUBLE | RUB | - | 306.58 | 341.62 |
| SAUDI RIAL | SAR | - | 6,142.59 | 6,383.63 |
| SWEDISH KRONA | SEK | - | 2,767.36 | 2,882.80 |
| SINGAPORE DOLLAR | SGD | 17,031.90 | 17,203.94 | 17,743.27 |
| THAILAND BAHT | THB | 680.91 | 756.56 | 784.98 |
| US DOLLAR | USD | 23,005.00 | 23,035.00 | 23,215.00 |
(ប្រភពព័ត៌មាន: Thoi Dai)

មតិពីមិត្តអ្នកអាន