វៀតណាមមានចំនួនស្នាដៃសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដែលប្រកាសជាអន្តរជាតិកើនឡើងទាំងបរិមាណនិងគុណភាព

22:11 | 25/12/2020

មិនត្រឹមតែកើនឡើងបរិមាណស្នាដៃទាំងនេះប៉ុណ្ណោះទេ ថែមទាំងគុណភាពនៃការប្រកាសទាំងនេះក៏ត្រូវបានវាយតម្លៃខ្ពស់ទៀតផង។ នេះជាព័ត៌មានដែលត្រូវបានផ្តល់ជូនក្នុងពិធីបូកសរុបការងារឆ្នាំ ២០២០ និងការតំរង់ទិសដៅឆ្នាំ ២០២១ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ ធ្នូនៅទីក្រុងហាណូយ។

វៀតណាមមានចំនួនស្នាដៃសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រដែលប្រកាសជាអន្តរជាតិកើនឡើងទាំងបរិមាណនិងគុណភាព

ក្នុងឆ្នាំ ២០២០ ស្នាដៃសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រជាង ១.៦០០ នាក់នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីអន្តរជាតិដ៏មានកិត្យសានុភាព បានកើនឡើងជិត ៣៧% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។

មិនត្រឹមតែកើនឡើងបរិមាណស្នាដៃទាំងនេះប៉ុណ្ណោះទេ ថែមទាំងគុណភាពនៃការប្រកាសទាំងនេះក៏ត្រូវបានវាយតម្លៃខ្ពស់ទៀតផង។ នេះជាព័ត៌មានដែលត្រូវបានផ្តល់ជូនក្នុងពិធីបូកសរុបការងារឆ្នាំ ២០២០ និងការតំរង់ទិសដៅឆ្នាំ ២០២១ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ ធ្នូនៅទីក្រុងហាណូយ។

យោងតាមរបាយការណ៍របស់បណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានបញ្ជាក់ថា ក្នុងឆ្នាំ ២០២០ បណ្ឌិតសភាបានខិតខំប្រឹងប្រែងនិងបំពេញភារកិច្ចស្រាវជ្រាវវិទ្យាសាស្ត្រនិងអនុវត្តបច្ចេកវិទ្យាប្រកបដោយជោគជ័យ។ គួរបញ្ជាក់ថា ក្នុងបរិបទបដិវត្តឧស្សាហកម្មទី ៤ និងនិន្នាការអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅលើពិភពលោក បណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដល់នៅឆ្នាំ ២០២៥ នឹងមានជំហានសំខាន់ៗក្នុងការអភិវឌ្ឍដ៏លេចធ្លោមបំផុតទាំងគុណភាពក្នុងការស្រាវជ្រាវការអភិវឌ្ឍន៍ និងការផ្ទេរវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក៏ដូចជាកសាងជួរកម្មាភិបាល ផ្នែកវិទ្យាសាស្ត្រមានជំនាញខ្ពស់ដើម្បីធ្វើឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស្ថិតក្នុងចំណោមក្រុមប្រទេសឈានមុខគេក្នុងតំបន់ផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន

អានច្រើនបំផុត