ពិព័រណ៍អន្តរជាតិអំពីប្រភពផ្គត់ផ្គង់ទំនិញវៀតណាមទាក់ទាញការយកចិត្តទុកដាក់របស់សហគ្រាសអូស្ត្រាលី

09:08 | 21/12/2020

អាជីវកម្មវៀតណាមប្រមាណ៣០០អង្គភាព បានចូលរួមផ្សព្វផ្សាយផលិតផលតាមរយៈគេហទំព័រ www.onlineworldexpo.com។

ស្តង់ដាក់តាំងបង្ហាញប្រភពផ្គត់ផ្គង់ទំនិញវៀតណាមផ្នែកសម្ភារៈសំណង់និងការតុបតែងគេហដ្ឋាន។

ចាប់ពីថ្ងៃទី១៧ ធ្នូ ដល់ចុងខែធ្នូ សភាពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលី បានរៀបចំពិព័រណ៍អនឡាញអំពីប្រភពផ្គត់ផ្គង់ទំនិញវៀតណាម ដោយទាក់ទាញ ការយកចិត្តទុកដាក់របស់សហគ្រាសអូស្ត្រាលីយ៉ាងច្រើនកុះករ។ អាជីវកម្មវៀតណាមប្រមាណ៣០០អង្គភាព បានចូលរួមផ្សព្វផ្សាយផលិតផលតាមរយៈគេហទំព័រ www.onlineworldexpo.com។ អាជីវកម្មនីមួយៗមានស្តង់ដាក់តាំងបង្ហាញទំនិញដោយឡែកមួយកន្លែង ដើម្បីជួយដៃគូស្វែងរកផលិតផលឲ្យបានរហ័ស ព្រមទាំងមានផ្នែកបទបង្ហាញសម្រាប់អាជីវកម្មណែនាំអំពីផលិតផលរបស់ខ្លួនផងដែរ។ នេះជាពិព័រណ៍ប្រភពផ្គត់ផ្គង់ទំនិញតាមអនឡាញទ្រង់ទ្រាយធំដែលត្រូវបានរៀបចំឡើងក្នុងបំណងតភ្ជាប់អាជីវកម្មវៀតណាមជាមួយដៃគូនានានៅអូស្ត្រាលីនិងប្រទេសផ្សេងៗលើពិភពលោក។ នៅក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ មានការតាំងពិព័រណ៍ឯកទេសចំនួន ៥ ស្ដីពីសម្ភារៈសំណង់និងការតុបតែងគេហដ្ឋាន កសិផល-ជលផល វាយនភណ្ឌនិងស្បែកជើង សុខាភិបាល និងការតាំងពិព័រណ៍ដោយឡែកមួយសម្រាប់អាជីវកម្មនៅភាគកណ្ដាលវៀតណាម សំដៅជួយអាជីវកម្មនៅតំបន់នេះស្វែងរកដៃគូថ្មីៗ និងបង្កើតកម្លាំងចលករដល់ការស្ដារផលិតកម្មឡើងវិញក្រោយពីគ្រោះមហន្តរាយធម្មជាតិ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត