សហគ្រាសបំលាស់ប្ដូរឌីជីថល ផ្អែកលើមូលដ្ឋានគ្រឹះ Make in Vietnam

09:16 | 16/12/2020

នៅថ្ងៃទី ៣ ខែធ្នូ ក្រសួងផែនការ និងវិនិយោគបានសហការជាមួយទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) តាមរយៈគម្រោងលើកកម្ពស់សមត្ថភាពតភ្ជាប់របស់សហគ្រាសធុនតូចនិងមធ្យម (LinkSME) ដើម្បីអនុវត្តកម្មវិធីបំលាស់ប្តូរឌីជីថលសម្រាប់សហគ្រាសសម្រាប់ដំណាក់កាល ២០២១-២០២៥ ។

ការតាំងពិព័រណ៍ផលិតផលបច្ចេកវិទ្យា (រូបថត៖ vov.vn)

នាព្រឹកថ្ងៃទី ១៥ ធ្នូ វេទិកាជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនា គមន៍ - ទិវាបំលាស់ប្តូរឌីជីថលវៀត ណាម ២០២០ បន្តរៀបចំសិក្ខាសាលា ដើម្បីចែករំលែកបទពិសោធន៍ នៃការបំលាស់ប្តូរឌីជីថលក្នុងវិស័យមួយចំនួនដូចជាហិរញ្ញវត្ថុ ធនាគារ សុខា ភិបាល និងផ្តោតលើការពិភាក្សាអំពីរបៀបបំលាស់ប្ដូរឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យម។ ដើម្បីជួយឱ្យអង្គភាពអាជីវកម្មបំលាស់ប្តូរឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាពនោះ នៅថ្ងៃទី ៣ ខែធ្នូ ក្រសួងផែនការ និងវិនិយោគបានសហការជាមួយទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) តាមរយៈគម្រោងលើកកម្ពស់សមត្ថភាពតភ្ជាប់របស់សហគ្រាសធុនតូចនិងមធ្យម (LinkSME) ដើម្បីអនុវត្តកម្មវិធីបំលាស់ប្តូរឌីជីថលសម្រាប់សហគ្រាសសម្រាប់ដំណាក់កាល ២០២១-២០២៥។ គោលដៅនៃកម្មវិធីគឺដល់ឆ្នាំ ២០២៥ សហគ្រាសចំនួន ១០០% មានការយល់ដឹងអំពីការបម្លាស់ប្ដូរឌីជីថល។ សូមបញ្ជាក់ផងដែរនាបច្ចុប្បន្ននេះ នាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃក្រសួងផែនការនិងវិនិយោគបាន បង្កើតគេហទំព័រ digital.business.gov.vn ។ គេហទំព័រនេះ គឺជាកាណាល់ព័ត៌ ដើម្បីបញ្ជូនចំណេះដឹងអំពីការបម្លាស់ប្ដូរឌីជីថលដល់អង្គភាពអាជីវកម្មផងដែរ៕

(ប្រភពព័ត៌មាន: vovoword.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត