វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបូកបញ្ចូលប្រភពដើមនៃវាយនភ័ណ្ឌកាត់ដេរជាមួយប្រទេសកូរ៉េខាងត្បូង

15:51 | 15/12/2020

កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ដែលជួយសហគ្រាសវៀតណាមទាញយកវត្ថុធាតុដើមវាយនភណ្ឌកាត់ដេរដែលមានគុណភាពខ្ពស់ពីប្រទេសកូរ៉េខាងត្បូងដើម្បីផលិត និងនាំចេញទៅទីផ្សារសហភាពអឺរ៉ុប។

រូបថតឧទាហរណ៍ (vov.vn)

បើយោងតាមព័ត៌មានពីនាយកដ្ឋានទីផ្សារអាស៊ី - អាហ្រ្វិក នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមឲ្យដឹងថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរបស់គណៈកម្មាធិការចម្រុះវៀតណាម - កូរ៉េខាងត្បូងស្តីពីកិច្ចសហប្រតិបត្តិការថាមពល ឧស្សាហកម្ម និងពាណិជ្ជកម្ម និងសម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការចម្រុះស្តីពីការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - កូរ៉េខាងត្បូង នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង លោក Sung Yunmo បានចុះហត្ថលេខាលើលិខិតតូបករណ៍ជាច្រើន ក្នុងនោះមានលិខិតរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិ​បា​លកូ​រ៉េ​ខា​ងត្បូងស្តីពីការបូកបញ្ចូលប្រភពដើមនៃវត្ថុធាតុដើមវាយនភណ្ឌកាត់ដេររវាងវៀតណាម និងកូរ៉េខាងត្បូង ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA)។ កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់​ដែលជួយសហគ្រាសវៀតណាមទាញយកវត្ថុធាតុដើមវាយនភណ្ឌកាត់ដេរដែលមានគុណភាពខ្ពស់ពីប្រទេសកូរ៉េខាងត្បូងដើម្បីផលិត និងនាំចេញទៅទីផ្សារសហភាពអឺរ៉ុប។

គួររំលឹកថា មុនពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមចរចាលើការព្រមព្រៀងរវាងភាគីទាំងពីរស្តីពី​ការបូកបញ្ចូល​ប្រភពដើមនៃផលិតផលវាយនភ័ណ្ឌកាត់ដេរនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង EVFTA./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត