កិច្ចប្រជុំបូកសរុបឆ្នាំ២០២០ ដែលវៀតណាមជាប្រធានអាស៊ាន

22:35 | 13/12/2020 (យោងតាមកាសែតកងទ័ពប្រជាជន)

នាថ្ងៃទី១១ ខែធ្នូ កិច្ចប្រជុំបូកសរុបឆ្នាំ២០២០ ដែលវៀតណាមជាប្រធានអាស៊ានបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា។ អញ្ជើញចូលរួមកិច្ចប្រជុំនៅមានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល និងតំបន់នានារបស់វៀតណាម។

លោក Nguyen Xuan Phuc និងប្រតិភូចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ក្នុងកិច្ចប្រជុំ លោក Nguyen Xuan Phuc បញ្ជាក់ថា ឆ្នាំប្រធានអាស៊ាន២០២០ បានទទួលជោគជ័យ។ ជោគជ័យលើគ្រប់ជ្រុងជ្រោយរបស់ឆ្នាំ២០២០ ដែលវៀតណាមជាប្រធានអាស៊ាន គឺជាជោគជ័យនៃគោលនយោបាយកិច្ចការបរទេសពហុភាគីរបស់បក្ស និងជាកម្លាំងចលករសម្រាប់វៀតណាមបន្តធ្វើសមាហរណកម្មអន្តរជាតិឲ្យស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។

ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិអាស៊ាន ២០២០ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា វៀតណាមបានបំពេញភារកិច្ចយ៉ាងសកម្ម មានការទទួលខុសត្រូវ មានភាពច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាព។ វៀតណាមបានកំណត់ត្រឹមត្រូវនូវប្រធានបទ ទិសដៅ ការផ្តល់អាទិភាព គំនិតផ្តួចផ្តើម និងភារកិច្ចសម្រាប់ឆ្នាំ ២០២០ ដែលវៀតណាមជាប្រធានអាស៊ាន។ វៀតណាមបានសម្របខ្លួនយ៉ាងសកម្មទៅនឹង “ភាពប្រក្រតីថ្មី” ហើយរៀបចំកិច្ចប្រជុំរបស់អាស៊ានតាមប្រព័ន្ធវីដេអូ និងរៀបចំពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ តាមប្រព័ន្ធវីដេអូ ជាពិសេសគឺពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP។ តួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិត្រូវបានពង្រីក ដោយការតភ្ជាប់ការផ្តល់អាទិភាព និងការលើកឡើងគំនិតផ្តួចផ្តើម រួមមានការលើកកម្ពស់សមភាពយេនឌ័រ និងតួនាទីរបស់ស្ត្រី។

លោក Pham Binh Minh បញ្ជាក់ទៀតថា ជោគជ័យរបស់ឆ្នាំជាប្រធានអាស៊ានបានចូលរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវមាគ៌ានៃកិច្ចការបរទេសរបស់មហាសន្និបាតលើកទី១២ របស់បក្ស លើកកម្ពស់តួនាទី និងកិត្យានុភាពអន្តរជាតិរបស់វៀតណាមក្នុងតំបន់និងលើពិភពលោក បើកទូលាយ និងជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយប្រទេសអាស៊ាន និងដៃគូនានា បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងទទួលបន្ថែមទៀតនូវការជួយគាំទ្រពីបរទេសក្នុងបុព្វហេតុកសាង អភិវឌ្ឍ និងការពារមាតុភូមិ។ លោក Pham Binh Minh ចាត់ទុកថា ទោះបីឆ្នាំជាប្រធានអាស៊ាន ២០២០ បានបញ្ចប់ដោយជោគជ័យក៏ដោយ ក៏ប៉ុន្តែនៅតែត្រូវអនុវត្តកិច្ចការជាច្រើនទៀត រួមទាំងការបូកសរុប និងវាយតំលៃលទ្ធផល បទពិសោធន៍របស់ឆ្នាំប្រធានអាស៊ាន ២០២០ ដើម្បីបង្កើតសន្ទុះរឹងមាំសំរាប់ការធ្វើសមាហរណកម្ម អនុវត្តមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី ១២ រួមទាំង ជម្រុញកិច្ចការបរទេសពហុភាគី៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត