ការតភ្ជាប់ពាណិជ្ជកម្មរវាងវៀតណាមនិងជប៉ុន

22:08 | 06/12/2020

នាថ្ងៃទី ៣ ធ្នូ គណៈកម្មាធិការប្រជាជនខេត្ត Dong Nai បានសហការជាមួយសមាគមធុរកិច្ចជប៉ុនប្រចាំនៅទីក្រុងហូជីមិញ រៀបចំសន្និសីទ“ ការតភ្ជាប់ពាណិជ្ជកម្មវៀតណាម - ជប៉ុន”។ អញ្ជើញចូលរួមសន្និសីទមានវត្ដមានពីសំណាក់លោក Watanabe Nobuhiro អគ្គកុងស៊ុលជប៉ុនប្រចាំទីក្រុងហូជីមិញ ។

អាជីវកម្មវៀតណាម-ជប៉ុន ស្វែងរកឱកាសសហប្រតិបត្ដិការនិងតភ្ជាប់ពាណិជ្ជកម្ម (រូបថត៖ baodongnai.com.vn)

បច្ចុប្បន្ននេះ ខេត្ត Dong Nai មានគំរោងវិនិយោគផ្ទាល់ពីបរទេសនៅមានសុពលភាពជាង ១.៥០០ គម្រោង មកពីប្រទេសនិងតំបន់ដែនដីចំនួន ៤៥ ដោយមានទុនវិនិយោគសរុបជិត ៣១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ជប៉ុនមាន ២៦៣ គម្រោង ដោយមានទុនវិនិយោគសរុប ៤,៧ ពាន់លានដុល្លារអាមេរិក ដែលឈរលំដាប់ទី ៣ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចូលមកវិនិយោគនៅខេត្ត។ សន្និសីទនេះគឺជាឱកាសសម្រាប់ធុរកិច្ចមក្នុងប្រទេសស្វែងរកដៃគូ និងតភ្ជាប់ផ្ទាល់ជាមួយធុរកិច្ចជប៉ុន ទន្ទឹមនឹងនោះ​ផ្តោតលើវិស័យឧស្សាហកម្មបន្ទាប់បន្សំសំខាន់ៗមួយចំនួន។ នៅក្នុងសន្និសីទនេះដែរ ថ្នាក់ដឹកនាំខេត្ត Dong Nai សន្យាថានឹងរួមដំណើរជាមួយធុរកិច្ចក្នុងផលិតកម្មនិងការធ្វើអាជីវកម្មនៅមូលដ្ឋានផងដែរ./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត