យុគសម័យ- នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា (នាដើមសប្តាហ៍)៖ អត្រាប្តូរប្រាក់អឺរ៉ូនិងប្រាក់យន់កើនឡើង។ ក្នុងនោះអត្រាប្តូរប្រាក់កណ្តាលរវាងប្រាក់ដុល្លារអាមេរិកនិងវៀតណាមដុងធ្លាក់ចុះ8 ដុង នាពេលព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា។
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី ១៦ ខែវិច្ឆិកា៖ អត្រាប្តូរប្រាក់យន់និងប្រាក់អឺរ៉ូកើនឡើង អត្រាប្តូរប្រាក់កណ្តាលរវាងប្រាក់ដុល្លារអាមេរិកនិងវៀតណាមដុងធ្លាក់ចុះ8 ដុង
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.060 - 23.100 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.270 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួលទេទាំងការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងថ្ងៃទី ១៤ ខែវិច្ឆិកា។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.090 - 23.270 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះគ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងថ្ងៃទី ១៤ ខែវិច្ឆិកា។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកកើនឡើង 1 ដុង ប្រៀបធៀបនឹងអត្រាប្តូរប្រាក់ដុល្លារអាមេរិកដែលបានបិទប្រកាសកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 23.067 – 23.267 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.175 ដុង / ដុល្លារនិងលក់ចេញក្នុងតម្លៃ 23.838 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំលៃ 23.184 ដុង / ដុល្លារដែលធ្លាក់ចុះ 8 ដុង បើសិនជាប្រៀបធៀបនឹងតម្លៃបិទប្រកាស កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា។ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យន់ពី 3.468 - 3.543 ដុង (ទិញចូល - លក់ចេញ) ដែលគ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅថ្ងៃទី ១៤ ខែវិច្ឆិកា។
ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យន់ នាថ្ងៃនេះរក្សាក្នុងតំលៃពី 3.447 - 3.580 ដុង / យន់ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះកើនឡើង 3 ដុង សម្រាប់ការទិញចូលនិងកើនឡើង 5 ដុងសម្រាប់ការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី ១៤ ខែវិច្ឆិកា។ នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យន់ត្រូវបានទិញចូលក្នុងតំលៃ 3.438,31 ដុង / យន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.473,05 ដុង / យន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.582,45 ដុង / យន់ ដែលកើនឡើង 3 ដុង សម្រាប់ការទិញចូល និងការការលក់ចេញ បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី ១៤ ខែវិច្ឆិកា។
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 26.741,27 - 27.011,39 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 28.105,12 ដុង / អឺរ៉ូ។ អត្រានេះកើនឡើង 67 ដុងសម្រាប់ការទិញចូលនិង កើនឡើង 70 ដុងសម្រាប់ការលក់ចេញ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី ១៤ ខែវិច្ឆិកា។ អត្រាប្តូរប្រាក់យ៉េននៅធនាគារ Vietcombank កើនឡើងបន្តិចបន្តួច បើប្រៀបធៀបនឹងថ្ងៃទី ១៤ ខែវិច្ឆិកា ដែលមានតំលៃពី 213,95 - 225,09 ដុង / យ៉េន (ទិញ - លក់) ។
| ប្រភេទប្រាក | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
| សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
| AUSTRALIAN DOLLAR | AUD | 16,463.12 | 16,629.41 | 17,150.69 |
| CANADIAN DOLLAR | CAD | 17,227.93 | 17,401.95 | 17,947.44 |
| SWISS FRANC | CHF | 24,763.74 | 25,013.88 | 25,797.97 |
| YUAN RENMINBI | CNY | 3,438.31 | 3,473.05 | 3,582.45 |
| DANISH KRONE | DKK | - | 3,616.85 | 3,752.68 |
| EURO | EUR | 26,741.27 | 27,011.39 | 28,105.12 |
| POUND STERLING | GBP | 29,842.79 | 30,144.23 | 31,089.15 |
| HONGKONG DOLLAR | HKD | 2,914.17 | 2,943.61 | 3,035.88 |
| INDIAN RUPEE | INR | - | 309.95 | 322.11 |
| YEN | JPY | 213.95 | 216.11 | 225.09 |
| KOREAN WON | KRW | 18.12 | 20.14 | 22.06 |
| KUWAITI DINAR | KWD | - | 75,699.94 | 78,670.29 |
| MALAYSIAN RINGGIT | MYR | - | 5,573.67 | 5,691.18 |
| NORWEGIAN KRONER | NOK | - | 2,487.24 | 2,591.00 |
| RUSSIAN RUBLE | RUB | - | 299.32 | 333.53 |
| SAUDI RIAL | SAR | - | 6,164.18 | 6,406.05 |
| SWEDISH KRONA | SEK | - | 2,618.47 | 2,727.70 |
| SINGAPORE DOLLAR | SGD | 16,782.61 | 16,952.14 | 17,483.53 |
| THAILAND BAHT | THB | 679.27 | 754.74 | 783.08 |
| US DOLLAR | USD | 23,060.00 | 23,090.00 | 23,270.00 |
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន