លិខិតអបអរសាទរពីអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជូនចំពោះ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាប្រពៃណី

12:49 | 15/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅវិមានមិត្តភាពវៀតណាម - ចិន (ទីក្រុងហាណូយ) បានប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាបង្កើតសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (ថ្ងៃទី១៧ វិច្ឆិកា ១៩៥០ / ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០) និងមហាសន្និបាតប្រឡងតំណាងស្នេហាជាតិ សម្រាប់ដំណាក់កាលឆ្នាំ ២០២០-២០២៥ នៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរដល់សម្ព័ន្ធអង្គការមិត្តភាពវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ នៃទិវាប្រពៃណីនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ១៩៥០ / ថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២០) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសូមផ្ញើរជូនដល់ កម្មាភិបាល បុគ្គលិក ពលករទាំងអស់ នៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងប្រជាជនដែលធ្វើការក្នុងវិស័យកិច្ចការបរទេសប្រជាជនតាមនៅគ្រប់ជំនាន់កន្លងមកនូវក្តីស្រឡាញ់រាប់អាននិងបំណងប្រាថ្នាដ៏ល្អបំផុត។

ក្នុងគ្រានៅរស់ លោកប្រធានហូជីមិញបានបញ្ជាក់ថា៖“ នៅលើមេឃគ្មានអ្វីដែលមានតម្លៃដូចប្រជាជនហើយនៅលើលោកនេះគ្មានអ្វីរឹងមាំដូចកម្លាំងសាមគ្គីភាពរបស់ប្រជាជន” ។ លើកកម្ពស់ប្រពៃណីសន្តិភាពនិងសេចក្ដីសុចរិតរបស់មនុស្សជាតិនិងការជ្រួតជ្រាបមនោគមវិជ្ជាការទូតរបស់ហូជីមិញបន្ទាប់ពីប្រទេសជាតិទទួលបានឯករាជ្យភាព អង្គការដំបូងនៃចំណងសាមគ្គីភាពអន្តរជាតិនិងការទូតប្រជាជនត្រូវបានបង្កើតឡើង។ ក្នុងចំណោមអង្គការនេះ តួនាទីស្នូលជាសម្ព័ន្ធអង្គគារមិត្តភាពវៀតណាមដែលបានរីកចម្រើនឥតឈប់ឈរ ដែលរួមចំណែកយ៉ាងខ្លាំងដល់ការបង្កើតរណសិរ្សធំទូលាយនិងរឹងមាំ របស់ប្រជាជនពិភពលោកដោយមានការរួបរួមគ្នា គាំទ្របុព្វហេតុនៃការតស៊ូដ៏សុចរិតរបស់ប្រជាជនវៀតណាម ព្រមទាំងចូលរួមវិភាគទានដ៏សំខាន់ក្នុងការរំដោះជាតិនិងបង្រួបបង្រួមជាតិក៏ដូចជាការបំបែកការឡោមព័ទ្ធចរាចរណ៍ការពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដោយទាញយកប្រយោជន៍ពីជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិផងដែរ។ ដោយទទួលស្គាល់នូវការបរិច្ចាគដ៏ធំធេងទាំងនេះ បក្សនិងរដ្ឋបានប្រគល់រង្វាន់ដល់សម្ព័ន្ធអង្គការមិត្តភាពវៀតណាមទទួលបានឥស្សរិយសហូជីមីញ ឥស្សរិយសការងារថ្នាក់ទី១ និងរង្វាន់កិត្តិយសជាច្រើនទៀតផងដែរ។

តាងនាមអោយថ្នាក់ដឹកនាំបក្សនិងរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong សូមកោតសរសើរនិងអបអរសាទរដល់សម្ព័ន្ធអង្គការមិត្តភាពវៀតណាមចំពោះសមិទ្ធិផលក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមក។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក៏បានសង្ឃឹមថាសម្ព័ន្ធអង្គការមិត្តភាពវៀតណាមនិងអង្គការជាសមាជិក នឹងជំរុញប្រពៃណីល្អដោយផ្តោតការបណ្តុះបណ្តាលភាពក្លាហាន និងការកសាងសមត្ថភាពរបស់កម្មាភិបាល បុគ្គលិក ក្នុងការច្នៃប្រឌិតមាតិកាយ៉ាងសកម្ម ព្រមទាំងមានការយល់ដឹងច្បាស់និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្រោមបាវចនា“មានភាពម្ចាស់ការ ភាពបត់បែន ការច្នៃប្រឌិត និងមានប្រសិទ្ធភាព” ដើម្បីសក្ដិសមជាកម្លាំងស្នូលក្នុងកិច្ចការការបរទេស ប្រជាជន ដែលជាសសរស្តម្ភមួយនៃសរសរគ្រឹះនៃការទូតសម័យទំនើបរបស់វៀតណាមផងដែរ។ ទំនាក់ទំនងកិច្ចការបរទេសរបស់ប្រជាជនគួរតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយកិច្ចការបរទេសបក្ស និងការទូតរដ្ឋ និងអនុវត្តដោយជោគជ័យនូវគោលនយោបាយការបរទេសឯករាជ្យភាព ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍; ធ្វើពហុភាគីនីយកម្មនិងធ្វើពិពិធកម្មទំនាក់ទំនង ព្រមទាំងមានភាពម្ចាស់ការនិងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិឲ្យកាន់តែស៊ីជម្រៅនិងទូលាយដើម្បីរួមចំណែកដល់ការថែរក្សាបរិស្ថាន សន្តិភាព និងស្ថេរភាពការពារ ឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេស ព្រមទាំងលើកស្ទួយឋានៈនិងកិត្តិនាមអន្តរជាតិរបស់វៀតណាម។

សូមប្រសិទ្ធពរជ័យដល់កម្មាភិបាល បុគ្គកិក និងពលករទាំងអស់នៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមនិងអ្នក ធ្វើការក្នុងវិស័យកិច្ចការបរទេសប្រជាជនគ្រប់ជំនាន់ទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គលនិងជោគជ័យលើគ្រប់ប្រការ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត