ប្រទេសវៀតណាមបានជាប់ក្នុងបញ្ជីឈ្មោះប្រទេសល្អបំផុតទាំង ១០ សម្រាប់ជនបរទេសរស់នៅ

13:43 | 12/11/2020 (បកប្រែដោយឌីណា)

យុគសម័យ - ទស្សនាវដ្តីទេសចរណ៍ Condé Nast Traveler បានប្រកាសបញ្ជីឈ្មោះប្រទេសល្អបំផុតទាំង ១០ សម្រាប់ជនបរទេសដែលរស់នៅក្នុងឆ្នាំ ២០២០ ។ ក្នុងនោះប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១០

ប្រទេសវៀតណាមបានជាប់ក្នុងបញ្ជីឈ្មោះប្រទេសល្អបំផុតទាំង ១០ សម្រាប់ជនបរទេសរស់នៅ

បញ្ជីឈ្មោះនៃប្រទេសល្អបំផុតទាំង ១០ សម្រាប់ជនបរទេសរស់នៅរបគឺផ្អែកលើការស្ទង់មតិលើប្រជាជន ២២.០០០ នាក់ដែលរស់នៅក្រៅប្រទេស ជុំវិញពិភពលោក។ ក្នុងនោះប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ១០ ។

អត្ថបទមួយបានចុះផ្សាយនៅលើគេហទំព័រ Condé Nast Traveler បានអត្ថាធិប្បាយថា៖“ វៀតណាមជាជម្រើសដ៏ល្អសម្រាប់ជនបរទេសដែលមានបទពិសោធន៍។ នៅពេលមកដល់ទីនេះ អ្នកនឹងចាប់អារម្មណ៍ដោយវប្បធម៌ចម្រុះពណ៌និងប្រជាជនវៀតណាមជារួសរាយរាក់ទាក់។ ជនបរទេសដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេសម្របខ្លួនយ៉ាងរហ័សទៅនឹងជីវិត នៅវៀតណាម ហើយ​គេមានអារម្មណទ​ថា ដូចនៅស្រុកកំណើត ក្នុងរយៈពេលប៉ុន្មានខែដំបូង"។ ចំណាត់ថ្នាក់កំពូលនៃប្រទេសទាំង ១០ សម្រាប់ជនបរទេសរស់នៅគឺប្រទេសស្វីស បន្ទាប់មកទៀតគឺប្រទេសសឹង្ហបូរី កាណាដា អេស្ប៉ាញ នូវែលសេឡង់…

យោងតាមចំណាត់ថ្នាក់ថ្មីៗ របស់គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Condé Nast Traveler របស់អាមេរិក (CN Traveler) ត្រូវបានបោះឆ្នោតនិងជ្រើសរើសដោយអ្នកអាន ដោយទទួលពិន្ទុឡើងដល់ ៩២.១២ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៩ ក្នុង“ ប្រទេសទាំង ២០ ជាគោលដៅទេសចរណ៍ល្អបំផុតនៅឆ្នាំ ២០២០ "។

កាលពីខែកញ្ញាឆ្នាំនេះយោងទៅតាមសារព័ត៌មាន CN Traveler បានវាយតំលៃថា ដោយការត្រួតពិនិត្យដ៏ល្អនៃជំងឺរាតត្បាត COVID-19“ ប្រទេសវៀតណាម” ក៏ស្ថិតនៅក្នុងបញ្ជី“ គោលដៅថ្មី បន្ទាប់ពីការរាតត្បាតជំងឺ COVID-19 និងឆ្នាំ ២០២១” ។ នៅក្នុងអត្ថបទនេះផងដែរ CNTraveler បានបញ្ជាក់ថា“ ប្រទេសវៀតណាមគឺជាប្រទេសមួយដែលរក្សាអត្រាឆ្លងជំងឺ COVID-19 ជាទាប នៅលើពិភពលោក” ។

នៅក្នុងអត្ថបទមួយទៀតដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រនេះ អ្នកនិពន្ធ Chris Schalkx បានចែករំលែកបទពិសោធន៍របស់គាត់។ តាម​អ្នកនិពន្ធរូបនេះ ជនបរទេស​គួរតែមកប្រទេសវៀតណាម ប្រហែលពីខែមេសាដល់ខែមិថុនាជារៀងរាល់ឆ្នាំ។ នេះគឺជាពេលវេលាដែលអាកាសធាតុនៅទូទាំងប្រទេសមានអាកាសធាតុល្អ (មិនក្តៅនិងសើម) ហើយណែនាំឱ្យអ្នកអានរៀបចំផែនការធ្វើដំណើរជាមុន./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត