រដ្ឋសភាវៀតណាមឯកភាពយល់ព្រមលើគោលដៅកំណើន ផសស ៦% សម្រាប់ឆ្នាំ ២០២១

13:45 | 12/11/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា រដ្ឋសភាវៀតណាមទើបតែបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់ឆ្នាំ ២០២១ ដែលមានគោលដៅចំនួន ១២។ ក្នុងនោះ រដ្ឋាភិបាលបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុប (ផសស) ៦ ភាគរយនៅឆ្នាំ ២០២១; ផសសសម្រាប់មនុស្សម្នាក់គឺប្រហែល ៣,៧០០ ដុល្លារអាមេរិកនិងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) គឺប្រហែល ៤%។

រដ្ឋសភាវៀតណាមទើបតែបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់ឆ្នាំ ២០២១

ក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភា វៀតណាមនីតិកាលទី ១៤ នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា សមាជិក សមាជិ កាសភាបានយល់ព្រមអនុម័ត លើ សេចក្តីសម្រេចចិត្ត ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមឆ្នាំ ២០២១ ដោយទទួលបានការឯក ភាពជាឯកឆន្ទភាគច្រើន។ សេចក្តីសម្រេចនេះបានបញ្ជាក់យ៉ាងច្បាស់ ថា៖ គោលដៅរួមសម្រាប់ឆ្នាំ ២០២១ គឺ៖ ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាព គោលដៅពីរដើរទន្ទឹមគ្នា គឺការពារ ទប់ស្កាត់ជំងឺរាតត្បាត ការពារសុខភាពរបស់ប្រជាជន ក៏ដូចជាស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឈរលើមូលដ្ឋានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណានិងធានាបាននូវតុល្យភាពសំខាន់ៗ។ ទន្ទឹមជាមួយគ្នានោះ ជំរុញយ៉ាងខ្លាំងក្លារចនាសម្ព័ន្ឋសេដ្ឋកិច្ច ដែលផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរថ្មីគំរូកំណើន លើកកម្ពស់ផលិតភាពគុណភាពនិងប្រសិទ្ធភាព រួមទាំងមានលក្ខណៈម្ចាស់ការ មានការប្រកួតប្រជែងនិងអភិវឌ្ឍន៍ខ្លាំងទីផ្សារក្នុងស្រុក។

សេចក្តីសម្រេចចិត្តនេះ បានដាក់ចេញនូវគោលដៅសំខាន់ៗមួយចំនួន ដូចជាផលិតផលក្នុងស្រុកសរុប (GDP) បង្កើនប្រមាណ ៦%។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺប្រហែល ៣.៧០០ ដុល្លារ/មនុស្សម្នាក់។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់មធ្យម (CPI) គឺប្រហែល ៤%។ សមាមាត្រនៃគ្រួសារក្រីក្រ (យោងតាមបន្ទាត់ភាពក្រីក្រពហុភាគី) ថយចុះពី ១-១.៥ ពិន្ទុភាគរយ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត