យុគសម័យ - នាថ្ងៃទី ៩ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធានគណៈប្រតិភូមន្រ្តីជាន់ខ្ពស់អាស៊ាន - វៀតណាម (SOM) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានត្រៀម។ ប្រធាន SOM មកពីប្រទេសសមាជិកអាស៊ាននិងអគ្គលេខាធិការរងអាស៊ានបានចូលរួមក្នុងសកម្មភាពនេះ។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung
នៅក្នុងកិច្ចប្រជុំ អង្គប្រជុំបានពិនិត្យឡើងវិញនូវការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។ តាមនោះបណ្តាប្រទេសនានាបានវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមដែលជាប្រធានអាស៊ាន ២០២០ សម្រាប់ការត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្ននិងហ្មត់ចត់សម្រាប់ព្រឹត្តិការណ៍សំខាន់ៗរបស់អាស៊ានក្នុងឆ្នាំ ២០២០។ សន្និសីទជាមូលដ្ឋានបានឯកភាពជាមួយកម្មវិធីសកម្មភាព។ របៀបវារៈនិងឯកសារត្រូវបានគេរំពឹងថានឹងត្រូវដាក់ជូនថ្នាក់ដឹកនាំដើម្បីសុំការយល់ព្រមនៅថ្នាក់ខ្ពស់។
ទាក់ទងនឹងទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន ប្រតិភូបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ដៃគូក្នុងឆ្នាំ ២០២០ ជាពិសេសដំណើរការកសាងសហគមន៍អាស៊ានជាទូទៅ។ ប្រទេសនានាជឿជាក់ថា គោលការណ៍និងលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយអាស៊ានក្នុងឯកសារជាមូលដ្ឋានដូចជាសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ទស្សនៈទូទៅរបស់អាស៊ានស្តីពីឥណ្ឌូ - ប៉ាស៊ីហ្វិក (AOIP) ... គួរតែត្រូវបានបន្តផ្សព្វផ្សាយនិងអនុវត្តឱ្យបានទូលំទូលាយដោយឈរលើមូលដ្ឋាននោះ បណ្តាប្រទេសនានាបានយល់ព្រមតាមសំណើរបស់គុយបាកូឡុំបៀនិងអាហ្រ្វិកខាងត្បូងក្នុងការចូលរួមក្នុង TAC ។
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ
ថ្លែងក្នុងសន្និសីទក្នុងនាមជាប្រធានអាស៊ានលោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានថ្លែងអំណរគុណដល់បណ្តាប្រទេសដែលបានសម្របសម្រួលយ៉ាងសកម្មក្នុងការរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់បណ្តាប្រទេសសមាជិកអាស៊ានក្នុងការជំរុញអាទិភាពនិងគំនិតផ្តួចផ្តើមអាស៊ានឆ្នាំ ២០២០ ផងដែរ៕(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន