អាស៊ាន ២០២០៖ ការផ្តល់អាទិភាពលើការឆ្លើយតប និងស្ដារឡើងវិញក្រោយជំងឺរាតត្បាត COVID – 19

10:45 | 09/11/2020

ការផ្តល់អាទិភាពលើការឆ្លើយតប និងស្ដារឡើងវិញក្រោយ COVID – 19 នេះគឺជាការសង្កត់ធ្ងន់របស់លោក Dao Ngoc Dung រដ្ឋមន្រ្តីក្រសួងការងារ - យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម អនុប្រធានគណៈកម្មាធិការជាតិអាស៊ាន ២០២០ និងជាប្រធានសហគមន៍វប្បធម៌សង្គមអាស៊ាន (ASCC) ២០២០ នៅកិច្ចប្រជុំលើកទី ២៤ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី ៦ ខែវិច្ឆិកា។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ nhandan.com.vn)

ជំងឺ COVID-19 បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាជន ប្រព័ន្ធសុខាភិបាល និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ច ក៏ដូចជាទិដ្ឋភាពសង្គមនៃបណ្ដាប្រទេសនៅលើពិភពលោកនិយាយរួម និងអាស៊ាននិយាយដោយឡែក អាស្រ័យហេតុនោះលោក Dao Ngoc Dung បានលើកច្បាស់ថា៖ បញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺរាតត្បាតបានតម្រូវឲ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសត្រូវតែឆ្លើយតបជាបន្ទាន់សំដៅការពារអាយុជីវិតរបស់ប្រជាជន ស្ដារខឿនសេដ្ឋកិច្ចឡើងវិញ និងធានាសុខុមាលភាពសង្គម។

នៅឯកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះសហគមន៍វប្បធម៌សង្គមក្នុងការអនុវត្តផែនការមេនៃសហគមន៍រហូតដល់ឆ្នាំ ២០២៥ តាមរយៈនោះបញ្ជាក់បាននូវសមិទ្ធិផលដែលបានសម្រេច បញ្ហាប្រឈម យន្តការ សមត្ថភាព បទពិសោធន៍ និងដំណោះស្រាយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យពាក់ព័ន្ធនានា។នៅចុងបញ្ចប់ រដ្ឋមន្ត្រីទាំងអស់បានចេញសេចក្តីថ្លែងការណ៍រួម និងឯកភាពគ្នាលើឯកសារចំនួន ១២./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត