កាសែតសឹង្ហបុរី៖ សេដ្ឋកិច្ចវៀតណាមស្ដារឡើងវិញលឿនជាងការព្យាករណ៍

10:14 | 05/11/2020

វៀតណាមនិងសឹង្ហ បុរីជាខឿនសេដ្ឋកិច្ចចំនួន២ដែលបានស្ដារឡើងវិញតាមក្រាហ្វិកអក្សរ V ជាមួយនឹងល្បឿនលឿនច្រើនជាងបើប្រៀបធៀបនឹងការព្យាករណ៍ក៏ដូចជាប្រទេសផ្សេងៗក្នុងតំបន់។

រោងចក្រផលិតរថយន្ត VinFast នៅទីក្រុងហាយហ្វុង

គេហទំព័រ propertyguru.com.sg របស់សឹង្ហបុរីកាលពីថ្ងៃទី៣ វិច្ឆិកា បានដកស្រង់របាយការណ៍នាពេលចុងក្រោយនេះរបស់ Maybank Kim Eng ដែលជាធនាគារធំបំផុតនៃម៉ាឡេស៊ី ក្នុងនោះបញ្ជាក់ថា វៀតណាមនិងសឹង្ហ បុរីជាខឿនសេដ្ឋកិច្ចចំនួន២ដែលបានស្ដារឡើងវិញតាមក្រាហ្វិកអក្សរ V ជាមួយនឹងល្បឿនលឿនច្រើនជាងបើប្រៀបធៀបនឹងការព្យាករណ៍ក៏ដូចជាប្រទេសផ្សេងៗក្នុងតំបន់។ តាមអ្នកជំនាញសេដ្ឋកិច្ចរបស់ Maybank បាន ចាត់ទុកថា កត្តាមួយចំនួនដូចជា កញ្ចប់ជួយសង្គ្រោះរបស់រដ្ឋាភិបាល អត្រា ការប្រាក់ទាប ប្រាក់សន្សំក្នុងគ្រួសារខ្ពស់ និងគោលនយោបាយធ្វើការនៅ ផ្ទះ បានជំរុញដំណើរការស្ដារឡើងវិញ។ Maybank បានសង្កត់ធ្ងន់ថា វៀត ណាមជាខឿនសេដ្ឋកិច្ចកម្រក្នុងប្លុកអាស៊ានដែលរួចផុតពីហានិភ័យធ្លាក់ចុះ។ ចំពោះវៀតណាម កម្លាំងចលករនៃការស្ដារឡើងវិញតាមក្រាហ្វិកអក្សរ V គឺមកពីវិស័យនាំចេញ លក់រាយនិងដឹកជញ្ជូនទំនិញ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត