ពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងឱ្ឲ្យកាន់តែរីកចម្រើនថែមទៀត

11:00 | 02/11/2020

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong-Seug បានធ្វើឡើងក្នុងបរិបទដែលកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម - កូរ៉េខាងត្បូង កំពុងរីកចម្រើនយ៉ាងខ្លាំងក្លា។ ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវចំណងមិត្តភាពល្អប្រសើរ​រវាងប្រទេសទាំងពីរនិយាយរួម និងរវាងរដ្ឋសភាទាំងពីរនិយាយដោយឡែក ហើយជាសកម្មភាពនយោបាយសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី…

ពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាម និងកូរ៉េខាងត្បូងឱ្យឲ្យកាន់តែរីកចម្រើនថែមទៀត (រូប​ថត៖ dangcongsan.vn)

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាកូរ៉េខាងត្បូង​ លោក Park Byeong-Seug បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម​ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា។

នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសវៀតណាមរបស់លោកប្រធានរដ្ឋសភា Park Byeong-Seug ក្នុងនាមជាប្រធានរដ្ឋសភា​កូរ៉េខាងត្បូង នីតិកាលទី ២១ ចាប់តាំងពីពេលលោកបានចូលកាន់តំណែងនៅថ្ងៃទី៥ ខែមិថុនា មក។ ដំណើរទស្សនកិច្ច​ជាផ្លូវការនៅវៀតណាមរបស់លោកប្រធានរដ្ឋសភា Park Byeong-Seug បានធ្វើឡើងក្នុងបរិបទដែលកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងកូរ៉េខាងត្បូងកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវចំណងមិត្តភាពល្អ​ប្រសើរ​រវាងប្រទេសទាំងពីរនិយាយរួម និងរវាងរដ្ឋសភាទាំងពីរនិយាយាដោយឡែក ហើយជាសកម្មភាពសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសនៅពេលដែលប្រទេសទាំងពីរគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ បានល្អ និងកំពុង​ខិតខំសម្រេចគោលដៅពីរក្នុងពេលតែមួយគឺបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង និងអភិវឌ្ឍសេដ្ឋកិច្ចផង។

ដំណើរទស្សនកិច្ចនេះគឺជាសក្ខីភាពមួយដែល​បង្ហាញ​ពី​ការគោរព​ និងគោលបំណងចង់ពង្រឹងទំ​នាក់​ទំនងជាមួយរដ្ឋសភាវៀតណាម ក៏ដូចជាការបង្ហាញពី​ជំនឿទុកចិត្តលើការគ្រប់គ្រងជំងឺរាត​ត្​បាត​កូ​វីដ​១​៩​ របស់វៀតណាមដែរ។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង សំដៅ​បន្តអនុវត្តសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ និង​បង្កើនជំនួបទាក់ទងប្រាស្រ័យរវាងសមាជិកសភានៃប្រទេសទាំងពីរ ដោយហេតុនេះបានធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម - កូរ៉េខាងត្បូង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋសភានៃភាគីទាំងពីរបានប្រព្រឹត្តទៅជាប្រចាំនៅគ្រប់លំដាប់ថ្នាក់។ ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារជាច្រើនស្តីពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ ហើយ​​ចែករំលែកបទពិសោធន៍ក្នុងសកម្មភាពសភារួមទាំងនីតិប្បញ្ញត្តិ ការត្រួតពិនិត្យ និងការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ...

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (ឆ្នាំ​២០០៦) ដែលជាមូលដ្ឋានសម្រាប់អនុវត្តទំនាក់ទំនងសហប្រតិបត្តិការដែលទាក់ទងនឹងការរក្សាការផ្លាស់ប្តូរគណៈ​ប្រតិភូ ការ​​បង្​កើន​​​សក​ម្មភាពរបស់ក្រុមសមាជិកសភាមិត្តភាព និង​ការផ្លាស់ប្តូររវាងសមាជិកសភានៃប្រទេសទាំងពីរ ក៏ដូច​ជា​រវាងងស្ថាប័ននានានៃរដ្ឋសភាទាំងពីរ រួម​ទាំង​កា​រ​ផ្លាស់ប្តូរព័ត៌មាន និងឯកសារផ្សេងៗ​ទៀត។ ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូង (នៅ​ខែកក្កដាឆ្នាំ ២០១៣) ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរវា​ង​រ​ដ្ឋសភានៃប្រទេសទាំងពីរដើម្បីធ្វើឲ្យជាក់ស្តែងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសភាទ្វេភាគី និង​ពហុភាគី។

ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការសភាទ្វេភាគី កិច្ចសហប្រតិបត្តិការសភានៅក្នុងក្របខ័ណ្ឌពហុភាគីក៏ត្រូវបានភាគីទាំងពីរយកចិត្តទុកដាក់ផងដែរ។ វៀតណាម និងកូរ៉េខាងត្បូងបានសហការគ្នាយ៉ាងសកម្មនៅវេទិកាពហុភាគីដូចជាក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA); វេទិកាអន្តសភាអាស៊ី - ប៉ាស៊ីហ្វិក (APPF); កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP); គណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពីវប្បធម៌សង្គមនៃក្រុមប្រឹក្សាសភាអាស៊ី (APA) …

ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរបានរួមចំណែកជាវិជ្ជមានក្នុងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង។ ពាក់ព័ន្ធនឹងផ្នែកនយោបាយ សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូត្រូវបានរក្សាជាប្រចាំ។ ក្នុងរយៈពេលប្រាំបួនខែនៃឆ្នាំ ២០២០ ដោយសារផលប៉ះពាល់នៃការរីករាលដាលកូវីដ១៩នោះបានធ្វើឲ្យការធ្វើដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាច្រើននៅគ្រប់លំដាប់ថ្នាក់ត្រូវបានផ្អាក។ ដើម្បីផ្លាស់ប្តូរស្ថានភាព និងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩នោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី Moon Jae-in (នា​ថ្ងៃទី ៣ ខែមេសា) និងជំនួបសន្ទនាតាមទូរស័ព្ទចំនួន ២ លើករវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជាមួយ​រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Kang Kyung Wha (នៅថ្ងៃទី២៨ កុម្ភៈ និងថ្ងៃទី ២៣ កក្កដា) ។ បន្ទាប់ពីការរាតត្បាតត្រូវបានគ្រប់គ្រងនៅប្រទេសវៀតណាមហើយនោះ វៀតណាមបានទទួលលោករដ្ឋមន្រ្តីការបរទេស Kang Kyung Wha អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាចចាត់ទុកថាជាចំណុចភ្លឺដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ កូរ៉េ​ខាត្បូងគឺ​ជាដៃគូសំខាន់ជួរមុខរបស់វៀតណាម ដែលឈរលំដាប់ទី ១ លើការវិនិយោគ និងទី ២ លើវិស័យ ODA (ទីមួយគឺប្រទេសជប៉ុន) និងទី ២ លើ​វិស័យពាណិជ្ជកម្ម (ទីមួយគឺប្រទេសចិន) ។ បណ្តាយន្តការសហប្រតិបត្តិការទ្វេភាគីនៅតែបន្តរក្សាជាប្រចាំ​ដូចជា គណៈកម្មការអន្តររដ្ឋាភិបាល​វៀតណាម - កូរ៉េខាងត្បូងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ; គណៈកម្មាធិការចម្រុះថ្នាក់រដ្ឋមន្ត្រីស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនុយក្លេអ៊ែរ ថាមពល និងឧស្សាហកម្ម; កិច្ច​សន្ទនាសេដ្ឋកិច្ចថ្នាក់ឧបនាយករដ្ឋមន្ត្រីវៀតណាម - កូរ៉េខាងត្បូង។

រហូតមកទល់បច្ចុប្បន្ននេះ កូរ៉េខាងត្បូង និងវៀតណាមគឺជាគំរូជោគជ័យពីរក្នុងការគ្រប់គ្រងការរីក​រាល​ដាលនៃកូវីដ១៩។ ប្រទេសទាំងពីរមិនត្រឹមតែជាដៃគូសំខាន់ក្នុងវិស័យនយោបាយសន្តិសុខ ពាណិជ្ជកម្ម និង​វិនិយោគប៉ុណ្ណោះទេ ថែមទាំងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនក៏មានការរីកចម្រើនយ៉ាងខ្លាំងក្លាដែរ ។ យើងជឿជាក់ថាដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសវៀតណាមរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong-Seug នឹងរួមចំណែកក្នុងការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង ឱ្យឈានឡើងកម្រិតថ្មីមួយទៀតនាពេលខាងមុខ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត