ស្ថានទូតនៃបណ្តាប្រទេសនិងមិត្តភក្តិអន្តរជាតិជួយសាងសង់ស្ពាននិងផ្តល់អំណោយជូនដល់ប្រជាជននៅខេត្ត Ben Tre

16:07 | 31/10/2020 (បកប្រែដោយឌីណា)

យុគសម័យ- នាថ្ងៃទី ២៩ ខែតុលា គណៈប្រតិភូនៃក្រសួងការបរទេស ស្ថានបេសកកម្មការទូតបរទេសប្រចាំនៅវៀតណាម បានអញ្ជើញមកទស្សនានិងធ្វើការនៅខេត្ត Ben Tre។

គណៈប្រតិភូរួមមានភរិយារបស់លោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានកិត្តិយសនៃសហគមន៍ស្ត្រីអាស៊ាននៅរដ្ឋធានី Ha Noi ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga ប្រធានស្ថានបេសកកម្មការទូត ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Saadi Salama និងតំណាងនៃស្ថានបេសកកម្មការទូតបរទេសប្រចាំនៅវៀតណាម។ ភាគខេត្ត Ben Tre រួមមានអនុលេខាគណៈកម្មាធិការបក្សខេត្ត លោកស្រី Ho Thi Hoang Yen អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Truc Son ។ អញ្ជើញចូលរួមក្នុងពិធីសម្ពោធ និងដាក់ឲ្យប្រើប្រាស់ស្ពាន Bien Biec លេខ ៥ នៅឃុំ Long My ស្រុក Giong Trom ៥ ក៏មានក្រុម“ ចែករំលែក - Sharing” របស់លោកស្រី Mai Thi Hanh ជាភរិយារបស់អតីតប្រធានរដ្ឋ លោកTruong Tan Sang ។

គណៈប្រតិភូបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនិងដាក់ឲ្យប្រើប្រាស់ស្ពាន Bien Biec ៥ នៅឃុំ Long My ស្រុក Giong Trom ៥ ខេត្ត Ben Tre ។( រូបថត៖ កាសែត TG&VN)

ស្ពាន Bien Biec ៥ និងផ្លូវទៅកាន់ស្ពានអន្តរឃុំ Long My – Phuoc Long បានសាងសង់ដែលគឺជាក្តីសប្បាយរីករាយដ៏ក្រៃលេងធំធេងសម្រាប់ប្រជាជននៅឃុំ Long My – Phuoc Long ។ ពីព្រោះវាជួយសម្រួលដល់ការធ្វើដំណើរ ការផ្លាស់ប្តូរពាណិជ្ជកម្មសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ទាំងពីរនេះនិយាយដោយឡែកនិង​ស្រុក Giong Trom និយាយរួម។

ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga បានសម្តែងនូវក្តីសប្បាយរីករាយនិងរំជួលចិត្តដែលបានមកទស្សនាខេត្ត Ben Tre ហើយបានចូលរួមចំណែកមួយក្នុងការកសាងខេត្ត Ben Tre និយាយារួម​និងស្រុក Giong Trom និយាយដោយឡែកជដែលជាកន្លែងមានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើន និងជាស្រុកកំណើតរបស់រីវៈបុរសដ៏ល្បី ៗ ជាច្រើនសម្រាប់ប្រទេសវៀតណាម។

ដោយក្តីស្រលាញ់និងការចូលរួមវិភាគទានពីមិត្តភក្តិអន្តរជាតិ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga សង្ឃឹមថា ស្ពាននិងផ្លូវថ្មីមួយនឹងជួយប្រជាជននៅឃុំទាំង ២ Long My – Phuoc Long កាត់បន្ថយការលំបាកនិងការលំបាកក្នុងជីវិតនិងបង្កលក្ខណៈងាយស្រួលសម្រាប់ស្សាសិស្សានុសិស្សទៅសាលារៀន។ ក្នុងឱកាសនេះគណៈប្រតិភូបានចុះសួរសុខទុក្ខនិងប្រគល់កង់ចំនួន ២០ គ្រឿងនិងអំណោយជាច្រើនជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា Linh Phung ឃុំ Long My។

គណៈប្រតិភូបានប្រគល់អំណោយនិងអាហារូបករណ៍ដែលមានតម្លៃ ៥០ លានដុងដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា Linh Phung ។ (រូបថត៖ គេហទំព័រខេត្ត Ben Tre)

ពីខាងឆ្វេងទៅខាងស្តាំ ភរិយារបស់អតីតប្រធានរដ្ឋ Truong Tan Sang លោកស្រី Mai Thi Hanh ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសវៀតណាមនិងភរិយារបស់លោក ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga ប្រគល់កង់ដល់សិស្ស។( រូបថត៖ កាសែត TG&VN)

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសវៀតណាមលោក Saadi Salama និងភរិយារបស់លោកឯកអគ្គរាជឋទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាមបានប្រគល់កង់និងទស្សនានិងលើកទឹកចិត្តសិស្សានុសិស្សនៅសាលាបឋមសិក្សា Linh Phung ។( រូបថត៖ កាសែត TG&VN)



(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Thoi Dai)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត