យុគសម័យ - នាថ្ងៃទី ២៧ ខែតុលា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមូលនិធិសដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍វៀតណាមជាមួយសមាគមច្បាប់អន្តរជាតិវៀតណាម ។
ទិដ្ឋភាពនៃពិធីនេះ
ផ្តើមចេញពីបំណងបង្កើតទំនាក់ទំនងសហប្រតិបត្តិការដើម្បីនាំមកនូវកម្លាំងរបស់អង្គភាពនីមួយៗរួមគ្នាចូលរួមអនុវត្តជាក់ស្តែងបន្ថែមទៀតដើម្បីបុព្វហេតុនៃការកសាងនិងការពារជាតិ មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាម (មូលនិធិ) និងសមាគមច្បាប់អន្ដរជាតិវៀតណាម (សមាគម) បានយល់ព្រមចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ។
ក្នុងកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានអនុវត្តទំនាក់ទំនងការបរទេសសកម្មភាពសិក្សានិងច្បាប់របស់ប្រជាជនដើម្បីរួមចំណែកការពារអធិបតេយ្យភាពសន្តិសុខនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម។ទន្ទឹមនឹងនេះ ឃោសនានិងកៀរគរកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបម្រើដល់តម្រូវការនៃការថែរក្សាបរិស្ថាន សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសវៀតណាមជាដើម។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ លោក Ha Hung Cuong ប្រធានមូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាម បានមានប្រសាសន៍ថាធម្មនុញ្ញរបស់មូលនិធិត្រូវបានអនុម័តចាប់ពីឆ្នាំ ២០១៩ រួមទាំងបទប្បញ្ញត្តិស្តីពីសមាជិកសមាគម។ ពិធីចុះហត្ថលេខាថ្ងៃនេះគឺជាព្រឹត្តិការណ៍ដំបូងរវាងមូលនិធិនិងអង្គការដែលមានសម្ព័ន្ធភាព. លោកបានមានប្រសាសន៍ថា“ មូលនិធិនេះមិនត្រឹមតែត្រូវការសមាគមច្បាប់អន្ដរជាតិវៀតណាមប៉ុណ្ណោះទេប៉ុន្តែនៅពេលអនាគតវាក៏ចុះកិច្ចសន្យាជាមួយអង្គការជាច្រើនទៀតដែរ»៕(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន