HUFO បង្កើនការចែករំលែកនិងផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចការបរទេសប្រជាជន

16:53 | 30/10/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២៨ ខែតុលា សម្ព័ន្ធភាពអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានបើកសន្និសីទបឋមស្តីពីការអនុវត្តបទប្បញ្ញត្តិស្តីពីការសម្របសម្រួលកិច្ចការបរទេសប្រជាជនជាមួយមន្ទីរកិច្ចការបរទេស សហពន្ធ័អង្គការមិត្តភាពខេត្ត - ក្រុង។

ប្រតិភូថតរូបអនុស្សាវរីយ៍ក្នុងសន្និសីទ។

ចាប់ពីឆ្នាំ ២០១២ រហូតមកដល់ពេលនេះ សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញបានចុះហត្ថលេខាលើបទប្បញ្ញត្តិស្តីពីការសម្របសម្រួលកិច្ចការបរទេសប្រជាជនជាមួយសម្ព័ន្ធខេត្តចំនួន ៨ រួមមានខេត្ត Kien Giang (២០១២) Tra Vinh (២០១៣) Dong Nai (២០១៤) Vinh Long (២០១៥) Binh Dinh (២០១៧) Hau Giang (២០១៨) Bac Lieu (២០១៩) និងមន្ទីរកិច្ចការបរទេសខេត្ត Tien Giang (២០១៩)។

នៅក្នុងដំណើរការនៃការអនុវត្តបទប្បញ្ញត្តិស្តីពីការសម្របសម្រួល រហូតមកដល់ពេលនេះ សម្ព័ន្ធបានបង្កើតនូវការរួបរួមគ្នានិងចែករំលែកការលំបាកនិងគុណសម្បត្តិក្នុងដំណើរការប្រតិបត្តិការ ហើយអនុវត្តភារកិច្ចនយោបាយស្របតាមលក្ខណៈនិងស្ថានភាពនៅតំបន់នីមួយៗ។

លើសពីនេះទៅទៀត HUFO តែងតែវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធខេត្តនិងទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ទន្ទឹមនឹងនោះ ចែករំលែកបទពិសោធន៍ប្រតិបតិ្តការ ចូលរួមគាំទ្រការរៀបចំសកម្មភាពផ្លាស់ប្តូរមិត្តភាព តភ្ជាប់សម្ព័ន្ធខេត្តដៃគូបរទេសដែលកំពុងប្រតិបត្តិការនៅទីក្រុងហូជីមិញ។

នាពេលខាងមុខ សម្ព័ន្ធខេត្តនឹងអនុវត្តផែនការពង្រីកកិច្ចសហប្រតិបត្តិការជាមួយ HUFO ក្នុងសកម្មភាពកិច្ចការប្រទេសប្រជាជន ភ្ជាប់សមាគមមិត្តភាពរៀងៗខ្លួននៅតាមមូលដ្ឋាន រៀបចំសកម្មភាពមិត្តភាពមានការចូលរួមពីស្ថាប័នឹកនាំដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការកិច្ចការបរទេសខេត្ត - ក្រុង។ ក្រៅពីនេះ សម្ព័ន្ធខេត្តបានស្នើទៅសម្ព័ន្ធអង្គការមិត្តភាពវៀតណាមស្តីពីការធ្វើស្តង់ដារនៃអង្គការបុគ្គលិកនិងរដ្ឋបាលក្នុងគោលបំណងសម្រួលដល់ប្រព័ន្ធនៃសម្ព័ន្ធអង្គការមិត្តភាព ជាពិសេស សម្ព័ន្ធនៅភាគខាងត្បូងមានលក្ខខណ្ឌដើម្បីអភិវឌ្ឍនិងលើកកម្ពស់សកម្មភាពរបស់ខ្លួននាពេលខាងមុខ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត