ខេត្ត​ Bac Giang ៖ និស្សិតឡាវទស្សនាគំរូផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់

13:53 | 26/10/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - និស្សិតឡាវកំពុងសិក្សានៅវិទ្យាស្ថានកសិកម្មវៀតណាម ត្រូ​វបានស្វែងយល់និងសិក្សាគំរូផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់នៅខេត្ត Bac Giang។

និស្សិតឡាវទស្សនាគំរូផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់

នាថ្ងៃទី ២៤ ខែតុលា សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងសមគមន៍មិត្តភាពវៀតណាម-ឡាវ គណៈកម្មការទំនាក់ទំនងអ្នកស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមជួយឡាវនៅខេត្ត Bac Giang រួមទាំងវិទ្យាស្ថានកសិកម្មវៀតណាម បានសហការគ្នាដើម្បីរៀបចំកម្មវិធី "បណ្តុះពន្លកមិត្តភាព" ។

កម្មវិធី"បណ្តុះពន្លកមិត្តភាព" ឆ្នាំនេះសូមស្វាគមន៍ដល់និស្សិតនិងនិស្សិតជំនាញខាងសិក្សាស្រាវជ្រាវ ពីប្រទេសឡាវ ដែលកំពុងសិក្សានៅវិទ្យាស្ថានកសិកម្មវៀតណាមដើម្បីរៀនសូត្រនិងស្វែងយល់អំពី គំរូនៃផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់នៅ Bac Giang។ ជាក់ស្តែងជាងនិស្សិត ២០ នាក់បានសិក្សាជាក់ស្តែងនៅសហករណ៍បន្លែស្អាតស្រុក Yen Dung ព្រមទាំងត្រូវបានគេណែនាំអំពីបច្ចេកទេសសម្រាប់ដាំឪឡឹក ទំពាំងបាយជូរ បៃតងនៅក្នុងផ្ទះភ្នាស។ កម្មវិធីនេះនឹងជួយឱ្យនិស្សិតមានព័ត៌មាននិងចំណេះដឹងជាក់ស្តែងបន្ថែមទៀតដើម្បីអនុវត្តក្នុងការសិក្សានិងធ្វើការនាពេលអនាគត។ ក្រៅពីនេះកម្មវិធីក៏ចូលរួមចំណែករឹតចំណងមិត្តភាពនិងសាមគ្គីភាពនៃប្រទេសទាំងពីរវៀតណាម - ឡាវផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត