វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ

07:53 | 26/10/2020

យ៉ាងណាមិញ វៀតណាមសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងអង្គការសហប្រជាជាតិនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខជាពុំខាន។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh ថ្លែងនៅក្នុងពិធីអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ

តបតាមការអញ្ជើញរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Maholtra នៅយប់ថ្ងៃទី ២៣ ខែតុលា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរក ថាក្នុងពិធីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតស្ថាប័ននេះ។ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍពិភពលោកក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ជំរុញការចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងបានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមកំពុងខិតខំប្រឹងប្រែង ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិ រួមទាំងការឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩ ទៀតផង។ យ៉ាងណាមិញ វៀតណាមសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខជាពុំខាន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត