ក្នុងរយៈពេល ៩ ខែឆ្នាំ ២០២០ វៀតណាមមានអតិរេកនាំចេញចំនួន ២,៣ ពាន់លានដុល្លារអាមេរិកដល់កម្ពុជា

15:14 | 23/10/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២០ តម្លៃនាំចេញ - នាំចូលទំនិញរវាងវៀតណាមនិងកម្ពុជាសម្រេចបាន ៣.៧៩៤ លានដុល្លារ ដែលធ្លាក់ចុះ ៥,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។

ក្នុងរយៈពេល ៩ ខែឆ្នាំ ២០២០ វៀតណាមមានអតិរេកនាំចេញចំនួន ២,៣ ពាន់លានដុល្លារអាមេរិកដល់កម្ពុជា

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថាក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២០ តម្លៃនាំចេញ - នាំចូលទំនិញរវាងវៀតណាមនិងកម្ពុជាសម្រេចបាន ៣.៧៩៤ លានដុល្លារដែលបានធ្លាក់ចុះ ៥,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ក្នុងនោះ៖ វៀតណាមនាំចេញមកកម្ពុជាសម្រេចបាន ៣.០៤៧ លានដុល្លារ ដែលថយចុះ ៧,០% និងកម្ពុជានាំចេញទៅវៀតណាមសម្រេចបាន ៧៤៧ លានដុល្លារដែលកើនឡើង ២,៨% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ទាក់ទងនឹងតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២០ វៀតណាមមានអតិរេកនាំចេញចំនួន ២.៣០០ លានដុល្លារអាមេរិកទៅកាន់កម្ពុជា៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: https://dntm.vn/)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន

អានច្រើនបំផុត