លោកឯកអគ្គរដ្ឋទូត UAE ប្រចាំនៅវៀតណាមចង់បង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមរយៈសម្ព័ន្ធសមាគមមិត្តភាពវៀតណាម VUFO

10:05 | 18/10/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៦ ខែតុលានៅទីក្រុងហាណូយប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga ទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប់រួម UAE ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅវៀតណាមលោក Obaid Saeed Al Dhaheri ។

ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga ទទួលជួបឯកអគ្គរដ្ឋទូតអារ៉ាប់រួម UAE ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅវៀតណាមលោក Obaid Saeed Al Dhaheri ។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Obaid Saeed Al Dhaheri បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្ព័ន្ធសមាគមមិត្តភាពក្នុងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមិត្តជាមួយប្រជាជននៃប្រទេសដទៃទៀត។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាក្នុងរយៈពេលខាងមុខនេះលោកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធសមាគមមិត្តភាពវៀតណាមក្នុងសកម្មភាពនានាដើម្បីជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខនេះ។
ចំណែកលោកស្រី Nguyen Phuong Nga ប្រធាន​ VUFO បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរដ្ឋទូតនិងប្រជាជន UAE ប្រចាំនៅវៀតណាម។ ទន្ទឹមនឹងនេះ ប្រធាន VUFO បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់អារ៉ាប់រួម និងបានបញ្ជាក់ថាប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់និងគាំទ្រដល់ប្រជាជន UAE ។
ភាគីទាំងពីរបានបញ្ជាក់ពីសុច្ឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការនិងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមចំណែកក្នុងការពង្រឹងនិងផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខនេះ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត