ក្រសួងការបរទេសវៀតណាមបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាមរបស់នាយករដ្ឋមន្រ្តីជប៉ុន និងបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa

09:01 | 16/10/2020

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៥ ខែតុលា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី ជប៉ុនលោក Suga Yoshihide មកកាន់ប្រទេសវៀតណាម ក្នុងប៉ុន្មានថ្ងៃខាងមុខនេះព្រមទាំងឆ្លើយសំណួរជាច្រើនទៅកាន់សារពត៌មានទាំងក្នុងនិងក្រៅប្រទេសមានដែលកំពុងយកចិត្តទុកដាក់ផងដែរ ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ vov.vn)

ទាក់ទងនឹងសេច ក្តីជូនដំណឹងអំពី ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ «វៀតណាមអបអរសារទរចំពោះការដែលលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ជ្រើសរើសប្រទេស វៀតណាមជាប្រទេសមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់ខ្លួន បន្ទាប់ពីលោកបានចូលកាន់តំណែង។ នេះគឺជា ភ័ស្តុតាងច្បាស់លាស់មួយនៃការអភិវឌ្ឍដ៏ល្អប្រពៃ ខ្លាំងក្លានិងជាក់ស្តែងក្នុង វិស័យជាច្រើននៃទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅរវាងប្រទេសវៀតណាមនិងជប៉ុន។ យើងខ្ញុំបានជឿជាក់ថាដំណើរទស្សនកិច្ចលើកនេះនឹងទទួលបានលទ្ធផលល្អប្រសើរ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅនិងទូលំទូលាយរវាងវៀតណាមនិងជប៉ុន ព្រមទាំងជួយស្តារឡើងវិញនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងពីរក្រោយពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ផងដែរ។

ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានទាក់ទងនឹងសកម្មភាពរបស់ចិននាពេលថ្មីៗនេះនៅកោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម លោកស្រី Le Thi Thu Hang បានអះអាងជាថ្មីម្តងទៀតថាវៀតណាមមានភស្តុតាងជាប្រវត្តិសាស្ត្រ និងមានមូលដ្ឋានខាងគតិយុត្តិយ៉ាងគ្រប់គ្រាន់ស្តីពីអធិបតេយ្យភាពលើប្រជុំកោះទាំងពីរ រួមមាន Hoang Sa និង Truong Sa របស់វៀតណាម។ លោកស្រីបានសង្កត់ធ្ងន់ថា៖

«គោលជំហរឥតងាករេបស់វៀតណាម គឺប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះការដែលគេហៅថាទីក្រុង Sānshā និងសកម្មភាពពាក់ព័ន្ធនានា ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម ដោយចាត់ទុកថាអំពើទាំងនេះជាមោឃៈ និងពុំបានទទួលស្គាល់បានឡើយ។ ពីព្រោះវាគ្មានផលប្រយោជន៏ចំពោះទំនាក់ទំនងជាមួយបណ្តាប្រទេស និងបង្ករអោយមានភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត ក៏ដូចជាក្នុងតំបន់និងពិភពលោកផងដែរ»៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត