គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានដឹកនាំការជួយសង្គ្រោះជាបន្ទាន់ ឧប្បត្តិហេតុបាក់ដីនៅឯវារីអគ្គិសនី Rao Trang ៣ ស្ថិតក្នុងស្រុក Phong

17:03 | 14/10/2020

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗអំពីឧប្បត្តិហេតុបាក់ដីនៅក្នុងតំបន់វារីអគ្គិសនី Rao Trang ៣ នៅស្រុក Phong Dien ខេត្ត Thua Thien – Hue ភាគកណ្តាលប្រទេសវៀតណាមដែលបណ្តាលឲ្យមនុស្សមួយចំនួនបាត់ខ្លួនដោយក្នុងនោះរួមមានទាំងកម្មាភិបាលយោធា និងកម្មាភិបាលមូលដ្ឋានដែនដីក្នុងចំណោមសមាជិកនៃក្រុមការងារចុះត្រួតពិនិត្យ និងជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់វារីអគ្គិសនី Rao Trang ៣ នោះ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងដឹកនាំកម្លាំងជាបន្ទាន់ដើម្បីទៅដល់កន្លែងកើតហេតុធ្វើការស្វែងរក និងជួយសង្គ្រោះជាបន្ទាន់។

លោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានទៅកាន់ទីបញ្ជាការសមរភូមិក្រោយ Phong Dien ខេត្ត Thua Thien – Hue ដើម្បីដឹកនាំដោយផ្ទាល់ការជួយសងគ្រោះ និងជំនះផលវិបាកនៃទឹកជំនន់ក្នុងមូលដ្ឋាន

ក្រសួងការពារប្រទេសបានចាត់តាំងលោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសដឹកនាំក្រុមការងារមួយទៅកាន់កន្លែងកើតហេតុដោយផ្ទាល់ដើម្បីដឹកនាំ និងអនុវត្តរាល់វិធានការជួយសង្គ្រោះជាបន្ទាន់។

បញ្ជាប្រយុទ្ធក្នុងសម័យសន្តិភាព

យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានឱ្យដឹងថា វេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១២ ខែតុលា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋជូនដំណឹងអំពីឧប្បត្តិហេតុបាក់ដីភ្នំធ្លាក់ទៅលើអគារប្រតិបត្តិការវារីអគ្គិសនី Rao Trang ៣ នោះ ហើយប្រហែលជាមានកម្មករខ្លះកំពុងជួបគ្រោះថ្នាក់តម្រូវឲ្យមានជំនួយជាបន្ទាន់។

ទទួលបានព័ត៌មានភ្លាមៗ ក្រុមការងារមួយមានសមាជិកចំនួន ២១ នាក់ដែលក្នុងនោះរួមមានថ្នាក់ដឹកនាំ ខេត្ត Thua Thien-Hue , កម្មាភិបាលនៃនាយកដ្ឋានជួយសង្គ្រោះគ្រោះមហន្តរាយ, យោធភូមិភាគទី ៤, បញ្ជាការដ្ឋានយោធាខេត្ត Thua Thien-Hue, បញ្ជាការដ្ឋានយោធាស្រុក Phong Dien, គណៈកម្មាធិការប្រជាជនស្រុក Phong Dien និងភ្នាក់ងារពាក់ព័ន្ធមួយចំនួន បានធ្វើដំណើរទៅកាន់តំបន់វារីអគ្គិសនី Rao Trang ៣ យ៉ាងឆាប់រហ័សដើម្បីត្រួតពិនិត្យ និងមានផែនការជួយសង្គ្រោះ។

ក្នុងដំណើរការទៅកាន់កន្លែងកើតហេតុនោះ ស្រាប់តែក្រុមការងារនេះជួបគ្រោះថ្នាក់ដោយសារដីបាក់ធ្លាក់ចុះកន្លែងឈប់សម្រាកពេលយប់របស់ខ្លួនតែម្តង បណ្តាលឲ្យបាត់ទំនាក់ទំនងជាមួយ ១៣ នាក់ ហើយក្នុងចំណោមនោះមានយោធិនចំនួន ១១ នាក់ និងកម្មាភិបាលមូលដ្ឋានចំនួន ២ នាក់ទៀត។ ក្រោមការដឹកនាំរបស់ក្រសួងការពារប្រទេស បញ្ជាការដ្ឋានយោធភូមិភាគទី ៤ បានបញ្ជូនជាបន្ទាន់នូវនាយទាហាន និងយុទ្ធជននៃកងពលតូចលេខ ៤១៤ ចំនួនជិត ២០០ នាក់ និងកងវរសេនាធំលេខ ១៩ (កងពលធំលេខ ៩៦៨) ឱ្យរួសរាន់ចេញដំណើរទៅកាន់កន្លែងកើតហេតុដើម្បីធ្វើការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះជាបន្ទាន់។ ទន្ទឹមនឹងនោះ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានបញ្ជាឲ្យអង្គទ័ពការពារដែនអាកាស និងទ័ពជើងអាកាសបញ្ជូនឧទ្ធម្ភាគចក្រ ២ គ្រឿងទៅបំពេញភារកិច្ចស៊ើបការណ៍ និងជួយសង្គ្រោះអ្នករងគ្រោះក្នុងស្ថាការណ៍អាសន្ន។

កងទ័ពចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ

ជំនះរាល់ការលំបាករៀបចំការរុករក និងជួយសង្គ្រោះឲ្យបានលឿន និងមានប្រសិទ្ធភាពបំផុត

ដោយធ្វើតាមការណែនាំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងការពារប្រទេស កងកំលាំងប្រដាប់អាវុធយោធភូមិភាគទី ៤ បានពង្រាយកម្លាំង និងមធ្យោបាយបន្ថែមយ៉ាងលឿនដើម្បីអនុវត្តការងាររុករក និងជួយសង្គ្រោះឲ្យបានល្អ ។ ចាប់ពីម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ១៣ ខែតុលា នាយទាហាន ពលទាហាន និងមធ្យោបាយយានយន្តឯកទេសនៃកងវិស្វកម្មលេខ ៤១៤ ប្រមាណជិត ១០០ នាក់បានប្តេជ្ញាចិត្តជំនះរាល់ការលំបាក និងគ្រោះថ្នាក់គ្រប់យ៉ាងដើម្បីបំពេញបានល្អភារកិច្ច ស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដែលកំពុងបាត់ខ្លួន។

ចែករំលែកជាមួយអ្នកកាសែតកងទ័ពប្រជាជន លោកវរសេនីយ៍ទោ Nguyen Thanh Hung អនុប្រធានសេនាធិការកងពលតូចលេខ ៤១៤ បានមានប្រសាសន៍ថា៖ “ទទួលបានបញ្ជាពីថ្នាក់ដឹកនាំយោធភូមិភាគទី៤ នៅព្រឹកព្រលឹមថ្ងៃទី ១៣ ខែតុលា ហើយបន្ទាប់ពីអង្គភាពបានប្រគល់ភារកិច្ចពង្រាយកម្លាំងនោះ ត្រឹមតែ ១ ម៉ោងបន្ទាប់មក កងពលតូចយើងខ្ញុំបានចេញដំណើរទៅកាន់ឃុំ Phong Xuan នៅម៉ោង ១៣ ថ្ងៃដដែល…ថ្វីត្បិតតែជួបការលំបាកយ៉ាងខ្លាំងក្តី ប៉ុន្តែយើងខ្ញុំនៅតែត្រៀមលក្ខណៈគ្រប់យ៉ាងដើម្បីទទួល និងបំពេញឲ្យបានភារកិច្ចជួយសង្គ្រោះជនរងគ្រោះជាដាច់ខាត។

មានវត្តមាននៅកន្លែងឈរជើងជាបណ្តោះអាសន្ននោះ មេបញ្ជាការកងកំលាំងជួយសង្គ្រោះនៃកងពលលេខ ៩៦៨ (យោធភូមិភាគទី ៤) លោកវរសេនីយ៍ត្រី Tran Duc Thong អនុប្រធានសេនាធិការនៃកងវរសេនាធំថ្មើរជើងលេខ ១៩ (កងពលធំលេខ ៩៦៨) បានជូនដំណឹងថា៖ “បន្ទាប់ពីយើងបានទទួលយកភារកិច្ចពីថ្នាក់លើ យើងខ្ញុំបានរៀបចំការងារនេះភ្លាមៗ ហើយចាត់តាំងយុទ្ធជន ៤៥ នាក់ឲ្យចូលទៅកាន់ទីតាំងប្រមូលផ្តុំតាមផែនការដោយធានាបាននូវសុវត្ថិភាពទោះបីជាអាកាសធាតុមិនអំណោយផលក៏ដោយ។

ទោះបីពេលយប់ងងឹត អាកាសធាតុមានសភាពលំបាកក៏ដោយ ក៏កម្លាំងយោធាដែលចូលរួមក្នុងការស្វែងរក និងជួយសង្គ្រោះនៅតែពង្រីកនូវស្មារតីទទួលខុសត្រូវខ្ពស់ជាមួយនឹងការប្តេជ្ញាចិត្តបំពេញភារកិច្ចក្នុងរយៈពេលដ៏ខ្លីបំផុត។

គួរឲ្យរំលឹកដែរថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗអំពីជនរងគ្រោះដែលកំពុងបាត់ខ្លួននៅឯវារីអគ្គិសនី Rao Trang ៣ នារសៀលថ្ងៃទី ១៣ តុលា នោះលោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានទៅកាន់ទីបញ្ជាការសមរភូមិក្រោយ Phong Dien ខេត្ត Thua Thien – Hue ដើម្បីដឹកនាំដោយផ្ទាល់ការជួយសងគ្រោះ និងជំនះផលវិបាកនៃទឹកជំនន់ក្នុងមូលដ្ឋានតែម្តង...៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត