យោងតាមរបាយការណ៍ពីក្រុមហ៊ុន Fitch Solutions បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមកំពុងស្ដារឡើងវិញ ដោយមានកំណើនសេដ្ឋកិច្ចសម្រេចបាន ២.៦% នៅឆ្នាំ២០២០ និងតាមការព្យាករណ៍អាចសម្រេចបាន ៨.២% នៅឆ្នាំ២០២១។
ធនាគារ HSBC មានការព្យាករណ៍ថា កំណើន GDP របស់វៀតណាមនឹងសម្រេចបាន ២.៦% នៅឆ្នាំ២០២០ ហើយមានសេចក្ដិសង្ឃឹមថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានជាង ៨% នៅឆ្នាំ២០២១។
រូបថតឧទាហរណ៍ (vnanet.vn)
នាពេលថ្មីៗនេះ កាសែតអាមេរិក Fortune បានចុះផ្សាយព័ត៌មានថា នៅត្រីមាសទីបី នៃឆ្នាំនេះ កំណើនសេដ្ឋកិច្ចវៀតណាមបានកើនឡើងជាង ២.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំទៅ ហើយបានជួយជម្រុញការស្ដារសេដ្ឋកិច្ចវៀតណាមក្រោយជំងឺ Covid-19។
យោងតាមអ្នកជំនាញឲ្យដឹងថា សហគ្រាសក្នុងប្រទេសគឺជាកត្តាមួយដែលរួមចំណែកក្នុងកំណើននៃការនាំចេញ។ ទំហំពាណិជ្ជកម្មនៃការនាំចេញសម្រេចបានជាង ៧១.៨ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងជាង ២០%។ ទោះបីកំណើននេះនៅទាបជាងរៀងរាល់ឆ្នាំមុនៗក៏ដោយ ក៏ប៉ុន្តែក្នុងបរិបទនៃជំងឺ Covid-19 កំណើននេះគឺជាសញ្ញាល្អមួយហើយដែរ៕
(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន