ថែរក្សាសន្តិសុខក្នុងតំបន់ ជម្រុញការចូលរួមដែលមានការសម្របសម្រួលយ៉ាងជាក់ស្តែងពីបណ្តាប្រទេសធំៗ នៅក្នុងមហាអនុតំបន់មេគង្គ

10:52 | 06/10/2020

នេះជាមធ្យោបាយចាំបាច់ដើម្បីជួយកសាងលំហអភិវឌ្ឍន៍ដែលមានតុល្យភាព និងភាព​ផូ​ផង់នៅក្នុងមហាអនុតំបន់មេគង្គ ក្នុងទិសដៅដែលធ្វើឱ្យមានតុល្យភាពរវាងសហរដ្ឋអាមេរិក និងចិន ហើយ​កៀរគរការចូលរួមកាន់តែស៊ីជម្រៅ និងការសម្របសម្រួលពីប្រទេសជប៉ុន ឥណ្ឌា និងប្រទេសដទៃ រួមទាំង​អង្គការអន្តរជាតិផ្សេងទៀតនៅទីនេះ។

ប្រការនេះតម្រូវឱ្យមានលក្ខខណ្ឌជាច្រើន ពីភាគីជាច្រើន ប៉ុន្តែអ្វីៗដែលសំខាន់បំផុតនោះគឺការឯកភាពគ្នាលើទស្សនៈ និងការសម្របសម្រួលក្នុង AM-5 ស្តីពីអត្ថប្រយោជន៍សន្តិសុខ និងនិរន្តរភាពនយោបាយរបស់ក្រុមទាំងមូល បើប្រៀបធៀបនឹងផលប្រយោជន៍សេដ្ឋកិច្ចរៀងៗខ្លួន ឬគ្រាន់តែមានក្នុងរយៈពេលខ្លី។

យន្តការសហប្រតិបត្តិការរបស់អាស៊ានគឺជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ (ក្នុងរូបថត៖ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានធ្វើឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅប្រទេស វៀតណាម) (រូប​ថត៖ anninhthudo.vn)

ក្នុងចំណោមយន្តការសហប្រតិបត្តិការក្នុងអនុតំបន់ដែលមានស្រាប់មានយន្ដការសំខាន់ ៣ សម្រាប់ប្រទេសវៀតណាមគឺ គំនិតផ្តួចផ្តើមតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា - ឡាវ - វៀតណាម (CLV), កិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម និងអង្គការយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyarwady - Chao Phraya - Mekong ជាក្របខ័ណ្ឌតែមួយគត់ដែលមានវត្តមានពេញលេញនៃប្រទេស AM-5 ។

ទាំងនេះគឺជាយន្តការដែលជះឥទ្ធិពលដោយផ្ទាល់ដល់ផលប្រយោជន៍របស់វៀតណាមទាំងអត្ថន័យ “ក្នុងតំបន់” និងអត្ថន័យធ្វើជា “មជ្ឈភាព​” សម្រាប់កិច្ចសហប្រតិបត្តិការជាមួយដៃគូក្រៅអាស៊ាន។ វៀតណាមត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើយន្តការទាំងនេះ ជាពិសេស CLV ដោយពង្រីកប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីថែរក្សា និងកែលំអលំហរស់នៅរបស់ខ្លួន ព្រមទាំងបង្កើនការស្រប់មតិគ្នាក្នុង AM-5 ចំពោះបញ្ហាអាស៊ាន។

ដោយស្ថានភាពនៃការបែងចែកគ្នាដូចនាបច្ចុប្បន្ននេះរបស់បណ្តាយន្តការដែលមានស្រាប់រវាងមហាអនុតំបន់មេគង្គ និងដៃគូខាងក្រៅ (សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង) នោះ ប្រការដែលមានសារៈសំខាន់បំផុតនោះគឺការរួមបញ្ជូលគ្នានូវបណ្តាយន្តការទាំងនោះដើម្បីបង្កើនកម្លាំង និងប្រសិទ្ធភាពថែមទៀត។ វៀតណាមគប្បីជំរុញទិសដៅនេះយ៉ាងសកម្ម ដូចជាបង្កើតយន្តការ(+) ដូចជា CLV + អាមេរិក + ជប៉ុន + ឥណ្ឌា ... ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់បណ្តាប្រទេសនៃ "ក្រុមទាំង៤នេះ" ដាក់ចេញកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងមានការសម្របសម្រួលគ្នា។ ហើយវៀតណាមមានឧត្តមភាពក្នុងការជំរុញទិសដៅនេះ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត