ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងវៀតណាម និងអង់គ្លេស

13:54 | 03/10/2020

លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មអង់គ្លេស លោក Greg Hands ។

លោករដ្ឋមន្ត្រី Tran Tuan Anh និងរដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មអង់គ្លេស លោក Greg Hands

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Tran Tuan Anh បានស្វាគមន៍លោករដ្ឋលេខាធិការ Greg Hands ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងអះអាងថា វៀតណាមតែងតែចាត់ទុកចក្រភពអង់គ្លេសជាដៃគួចម្បងនៅអឺរ៉ុប និងនៅលើពិភពលោក។

ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះនៅវេទិកាក្នុងតំបន់ និងពហុភាគី ហើយបានឯកភាពលើគោលនយោបាយជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសក្រោយការរីករាលដាលជំងឺ Covid-១៩ ។

ទាក់ទងនឹងការចរចាស្តីពីការរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេសបន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) ភាគីទាំងពីរបានឯកភាពគ្នាជំរុញការចរចារ ការចុះហត្ថលេខា និងការ​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម - ចក្រភពអង់គ្លេស នាពេលឆាប់ៗនេះ ដើម្បីចាប់យកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងជួយគាំទ្រប្រទេសទាំងពីរក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការរីករាលដាលនៃជំងឺ Covid-19៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត