ជម្រុញការវិនិយោគរបស់ប្រទេសជប៉ុននៅទីក្រុង Da Nang

13:48 | 03/10/2020

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា “កិច្ចប្រជុំជម្រុញការវិនិយោគរបស់ប្រទេសជប៉ុននៅទីក្រុង Da Nang” តាមប្រព័ន្ធវីដេអូ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនិងទីក្រុង Da Nang។ កិច្ចប្រជុំមានការចូលរួមតាមប្រព័ន្ធវីដេអូពីស្ថានទូតវៀតណាមប្រចាំជប៉ុន តំណាង JETRO ប្រចាំវៀតណាម វិនិយោគិន និងសហគ្រាសបច្ចេកវិទ្យាព័ត៌មានជប៉ុន។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ក្នុងកិច្ចប្រជុំ លោក Pham Anh Tuan អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាមបានផ្សព្វផ្សាយពីយន្តការ និងគោលនយោបាយក្នុងការអភិវឌ្ឍមណ្ឌលបច្ចេកវិទ្យាព័ត៌មាន និងមណ្ឌលបច្ចេកវិទ្យាទំនើបនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ។ វៀតណាមនឹងជម្រុញថែមទៀតនូវកិច្ចសហការ និងការទាក់ទាញសម្ព័ន្ធក្រុមហ៊ុនបរទេសមកវិនិយោគ។

តំណាងជប៉ុនបានឲ្យដឹងថា សព្វថ្ងៃនេះ ជប៉ុននៅលំដាប់ថ្នាក់ទី២ ក្នុងការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាម។ ប្រទេសជប៉ុនគឺជាទីផ្សារសំខាន់មួយក្នុងការវិនិយោគដោយមានសមត្ថភាព និងបទពិសោធន៍លើវិស័យបច្ចេកវិទ្យាព័ត៌មាន នៅទីក្រុង Da Nang./.

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត