កាសែតអូស្រ្តាលី៖ កិត្យានុភាពអន្ដរជាតិរបស់វៀតណាមកំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុត

22:19 | 16/09/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កាសែតអូស្រ្តាលី Asiapacificnews នៅថ្ងៃទី ១៥ ខែកញ្ញាបានចុះផ្សាយអត្ថបទមួយដោយវាយតម្លៃខ្ពស់ចំពោះកិត្យានុភាពអន្តរជាតិរបស់វៀតណាម ដែលក្នុងនោះបានទទួលស្គាល់ការរួមចំណែកដ៏វិជ្ជមានរបស់វៀតណាមក្នុងការអនុវត្តរាល់គោលដៅនិងកម្មវិធីរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីពេលដែលវៀតណាមបានក្លាយជាសមាជិកនៃអង្គការនេះ កាលពីឆ្នាំ ១៩៧៧ មក។

អត្ថបទនេះត្រូវបានចុះផ្សាយនៅលើគេហទំព័រ Asiapacificnews របស់អូស្ត្រាលីនៅថ្ងៃទី ១៥ ខែកញ្ញា។ (ប្រភព៖ VOV)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres, រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo, ជំនាញការអូស្ត្រាលី Carlyle Thayer នាពេលថ្មីៗនេះបានលើកឡើងពីសមិទ្ធិផលគួរឱ្យកត់សម្គាល់របស់វៀតណាមក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ជាពិសេសគឺសញ្ញាសម្គាល់លើវិស័យការទូតនិងការពារជាតិ។ យោងតាមអ្នកជំនាញនិងមន្ត្រីបរទេសជាច្រើនថា កិត្យានុភាពអន្តរជាតិរបស់វៀតណាមនាពេលបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។

ដៃគូយ៉ាងខ្លាំងក្លារបស់អង្គការសហប្រជាជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានផ្ញើសេចក្តីជូនពរយ៉ាងកក់ក្តៅបំផុតចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា)។ លោក Antonio បានស្ងើចសរសើរវៀតណាមដែលជាដៃគូរខ្លាំងក្លាមួយ ចាប់តាំងពីបានចូលរួមជាមួយអង្គការអន្តរជាតិធំបំផុតនៅលើពិភពលោកកាលពីឆ្នាំ ១៩៧៧ មក។

លោក Guterres បានកត់សម្គាល់ថា កងកម្លាំងយោធាវៀតណាមបាននិងកំពុងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយតួនាទីឈានមុខរបស់វៀតណាមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍គឺជាគ្រឹះស្ថានដ៏រឹងមាំសម្រាប់វៀតណាមអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០។ លោកបានសង្កត់ធ្ងន់ថា៖ ចក្ខុវិស័យនិងសេចក្តីប្រាថ្នាលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនឹងកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ខណៈពេលដែលពិភពលោកបានងើបឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។

យោងតាមប្រមុខអង្គការសហប្រជាជាតិ វៀតណាមបាននិងកំពុងចូលរួមវិភាគទានយ៉ាងធំធេងក្នុងការគាំទ្រដល់សន្តិភាពប្រកបដោយចីរភាព ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ លោក Guterres បានឲ្យដឹងថា ក្នុងឆ្នាំ ២០២០ វៀតណាមគឺជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្រ្តៃយ៍នៃ UNSC ដោយបង្ហាញវត្តមានដ៏រឹងមាំរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

តាងនាមរដ្ឋាភិបាលអាមេរិក នាថ្ងៃទី ១ ខែកញ្ញា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានអបអរសាទរប្រជាជនវៀតណាម។ អ្នកការទូតរូបនេះបាននិយាយថា “យើងខ្ញុំសូមចូលរួមអបអរសាទរចំពោះជោគជ័យរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំដ៏លំបាកដូចឆ្នាំនេះនិងសូមកោតសរសើរចំពោះការសម្របសម្រួលដ៏ជិតស្និទ្ធរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩។ យោងតាមលោក Pompeo ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងវៀតណាម - អាមេរិកក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការ សន្តិសុខ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន គឺជាសក្ខីភាពមួយសម្រាប់អ្នកដែលខិតខំប្រឹងប្រែងទុក អតីតកាលមួយអន្លើនិងកសាងអនាគតល្អប្រសើរសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ចំណែកឯសាស្រ្តាចារ្យ Carlyle Thayer (សាកលវិទ្យាល័យ New South Wales នៃបណ្ឌិត្យសភាការពារជាតិអូស្ត្រាលី) ក៏មានទស្សនៈដូចគ្នាដែរ។ ពោលគឺ “កិត្យានុភាពអន្ដរជាតិរបស់វៀតណាមសព្វថ្ងៃគឺស្ថិតក្នុងកម្រិតខ្ពស់បំផុតគ្រប់សម័យកាល។ ប្រការនេះត្រូវបានបង្ហាញតាមរយៈការដែលវៀតណាមត្រូវបានបណ្តាប្រទេសអាស៊ីនៅអង្គការសហប្រជាជាតិ ជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍នៃ UNSC ហើយវៀតណាមទទួលបាន ១៩២ សំឡេងលើ ១៩៣ សំឡេង នៅក្នុងការបោះឆ្នោត រៀបចំឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ លើសពីនេះទៅទៀត វៀតណាមកំពុងធ្វើជាប្រធានអាស៊ានជាលើកទី ៣ ហើយអាណត្តិនេះគឺស្របគ្នានឹងឆ្នាំដំបូងនៃអាណត្តិ ២ ឆ្នាំនៅឯ UNSC”។ នេះបើយោងតាមប្រសាសន៍របស់លោក Thayer។

យោងតាមអ្នកប្រាជ្ញជនជាតិអូស្ត្រាលីរូបនេះ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានដើរតួនាទីនាំមុខរបស់អាស៊ានយ៉ាងសកម្ម ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩។ វៀតណាមបានទទួលជោគជ័យក្នុងការធានានូវការមូលមតិគ្នាមួយស្តីពីការឆ្លើយតបក្នុងតំបន់ចំពោះមេរោគឆ្លងនិងក្នុងការផ្តួចផ្តើមការពិភាក្សាបឋមស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ ១៩។

សញ្ញាសម្គាល់លើវិស័យការទូតចំនួន ៦ និងសញ្ញាសម្គាល់លើវិស័យការពារជាតិចំនួន ៣

ក្នុងប៉ុន្មានឆ្នាំ ១៩៩០ វៀតណាមបានកំណត់គោលដៅដើម្បីធ្វើពិពិធកម្មនិងពហុភាគីនីយកម្មនៃទំនាក់ទំនងការបរទេសរបស់ខ្លួន និងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក។ យោងតាមនោះ វៀតណាមសម្រេចបានសញ្ញាសម្គាល់សំខាន់ចំនួន ៦ លើវិស័យការទូត។

ដំបូងគឺវៀតណាមបានក្លាយជាសមាជិកនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) នៅក្នុងខែវិច្ឆិកាឆ្នាំ ១៩៩៨។

ទីពីរ វៀតណាមបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅខែវិច្ឆិកា ឆ្នាំ ២០០៦។

ទីបី វៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្រ្តៃយ៍នៃ UNSC ជាលើកដំបូង សម្រាប់អាណត្តិ ២០០៨-២០០៩។

ទីបួន នៅខែកុម្ភៈឆ្នាំ ២០១៩ ទីក្រុងហាណូយត្រូវបានជ្រើសរើសជាកន្លែងសម្រាប់រៀបចំកិច្ចប្រជុំកំពូលលើកទី ២ រវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកប្រធាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Jong-un។

ទីប្រាំ វៀតណាមត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍របស់ UNSC លើកទី ២ សម្រាប់អាណត្តិ ២០២០-២០២១។

ទីប្រាំមួយ វៀតណាមក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ បានឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ដោយបង្ហាញតួនាទីដឹកនាំរបស់ខ្លួនតាមរយៈការកំណត់ទិសដៅឲ្យអាស៊ានដើម្បីឆ្លើយតបនឹងការគំរាមកំហែងដល់សុខភាពសាធារណៈនៅអាស៊ីអាគ្នេយ៍។

លោក Thayer ក៏បានលើកឡើងផងដែរថា វៀតណាមសម្រេចបាននូវសញ្ញាសម្គាល់សំខាន់ៗចំនួន ៣ នៅក្នុងវិស័យការពារជាតិ តាមរយៈការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធនិងរួមចំណែកដល់សន្តិសុខពិភពលោក។

ជាលើកដំបូង បន្ទាប់ពីមួយទសវត្សរ៍ នៅឆ្នាំ ២០០៦ វៀតណាមបានសម្រេចចិត្ត ធ្វើទំនើបកម្មកងទ័ពជើងទឹកនិងកងទ័ពអាកាសរបស់ខ្លួន។ នៅក្នុងដំណាក់កាលនេះ វៀតណាមបានទិញនាវាការពារ Gepard-class, នាវាពិឃាត Molniya, នាវាមុជទឹកម៉ាស៊ូត Varshavyanka ចំនួន ៦ គ្រឿង រួមទាំងយន្តហោះចម្បាំង Sukhoi Su-27 និង Su-30។

សញ្ញាសម្គាល់ទីពីរត្រូវបានសម្រេចនៅឆ្នាំ ២០០៨ នៅពេលដែល ប៉ូលីសការពារដែនសមុទ្រវៀតណាមត្រូវបានតំឡើងជាកងកម្លាំងប្រដាប់អាវុធហើយប្តូរឈ្មោះជាភាសាអង់គ្លេសពី Vietnam Marine Police ទៅជា Vietnam Coast Guard ដោយភារកិច្ចប្រតិបត្តិច្បាប់ដែនសមុទ្រ ជួយសង្គ្រោះតាមសមុទ្រនិងការពារអធិបតេយ្យភាពនៅសមុទ្រខាងកើត។

សញ្ញាសម្គាល់ទីបីត្រូវបានសម្រេចនៅឆ្នាំ ២០១៨ នៅពេលដែលវៀតណាមបានបង្កើនការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយការដាក់ពង្រាយកម្លាំងពេទ្យយោធាទៅកាន់មន្ទីរពេទ្យបណ្តោះអាសន្នកម្រិតទី២ នៅស៊ូដង់ខាងត្បូង៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: VOV)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត