យុគសម័យ - នាព្រឹកថ្ងៃទី ១៦ ខែកញ្ញានៅទីក្រុង Pleiku ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានរៀបចំពិធីនាំចេញកាហ្វេចំនួន ២៩៦ តោនរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Vinh Hiep ចូនកាន់ទីផ្សារអឺរ៉ុប (EU) ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) ។
វៀតណាមនាំចេញឡូត៍កាហ្វេដំបូងទៅកាន់សហភាពអឺរ៉ុបក្រោម EVFTA
ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Le Quoc Doanh បានមានប្រសាសន៍ថា កាហ្វេគឺជាផលិតផលកសិកម្មដ៏សំខាន់មួយក្នុងចំណោមផលិតផលកសិកម្មទាំង ១៣ របស់ប្រទេស ដែលមានគុណសម្បត្តិប្រកួតប្រជែងខ្ពស់ ជាពិសេសនៅតំបន់ Tay Nguyen ដែលមានជនជាតិភាគតិចនិងអ្នកក្រីក្រជាច្រើន។ ឧស្សាហកម្មកាហ្វេរួមចំណែក ៣% នៃ GDP របស់ប្រទេស និងបង្កើតការងារសម្រាប់គ្រួសារជាង ៦០០.០០០ នាក់ ហើយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រនៅតំបន់ Tay Nguyen និងតំបន់ដាំកាហ្វេដទៃទៀតរបស់វៀតណាម។ ។
អនុរដ្ឋមន្ត្រីលោក Le Quoc Doanh បានបន្តថា៖ នាពេលខាងមុខ ឧស្សាហកម្មកាហ្វេរបស់វៀតណាមនឹងធានាបាននូវតម្រូវការនៃទីផ្សារសហភាពអឺរ៉ុប ជាពិសេសស្តង់ដារអំពីគុណភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ហើយនាំវៀតណាមក្លាយជាស្តង់ដារសម្រាប់កាហ្វេ Robusta ទូទាំងពិភពលោក។
តាមរយៈទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគជាមួយសហភាពអឺរ៉ុប វៀតណាមត្រូវបានគេរំពឹងថានឹងទទួលបាននូវសមត្ថភាពបច្ចេកវិទ្យា និងសមត្ថភាពអភិបាលកិច្ចទំនើប ធ្វើឱ្យប្រសើរឡើងនូវដំណើរការផលិតកម្មរបស់វៀតណាមជាបណ្តើរៗ ដើម្បីផ្សារភ្ជាប់ជាមួយនឹងខ្សែសង្វាក់តម្លៃសកល៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: laodong.vn)

មតិពីមិត្តអ្នកអាន