AIPA ៤១៖ វៀតណាមបន្តអះអាងយ៉ាងម៉ឹងមាត់នូវតួនាទីនិងឋានៈរបស់ខ្លួនក្នុងសមាហរណកម្មតំបន់និងអន្តរជាតិ

16:29 | 11/09/2020 (ដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២០ មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA ៤១) ដោយប្រធានបទ “ការទូតសភាដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប” ដោយរដ្ឋសភាវៀតណាមទទួលរៀបចំ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (ICC)។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គលើកទី ២ នៃ AIPA ៤១។

នេះជាលើកទី ៣ ដែលរដ្ឋសភាវៀតណាមបានកាន់ដំណែងជាប្រធាន AIPA និងធ្វើជាម្ចាស់ផ្ទះមហាសន្និបាត AIPA (បន្ទាប់ពីឆ្នាំជាប្រធាន ២០០២ និងឆ្នាំ ២០១០) ។ ក្នុងបរិការណ៍ដែលរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ នេះ ជាមួយនឹងសមត្ថភាពបច្ចេកវិទ្យាឌីជីថលនិងអ៊ិនធឺរណែតជឿនលឿន រដ្ឋសភាវៀតណាមបានផ្លាស់ប្តូរពីទម្រង់ប្រជុំផ្ទាល់មុខគ្នា ទៅជាទម្រង់តាមប្រព័ន្ធវីដេអូ (Video Conference) វិញ។

មហាសន្និបាត AIPA ៤១ បានផ្តោតលើការពិនិត្យនិងអនុម័តសេចក្តីសម្រេចចិត្ត ស្តីពី៖ ការជំរុញតួនាទីរបស់សមាជិកសភាជាស្ត្រីក្នុងការធានាការងារនិងប្រាក់ចំណូលរបស់កម្មការិនី; ការទូតសភាអាស៊ានដើម្បីសន្តិភាពនិងសន្តិសុខប្រកបដោយចីរភាព; តួនាទីរបស់សភាក្នុងការជំរុញភាពស្អិតរមួតនិងស្តារសេដ្ឋកិច្ចអាស៊ានក្រោយជំងឺរាតត្បាតកូវីដ ១៩ រួមទាំងពង្រឹងតួនាទីរបស់ AIPA ក្នុងការកសាងសហគមន៍វប្បធម៌-សង្គមអាស៊ានមួយប្រកបដោយការឆ្លើយតបជាមួយជំងឺរាតត្បាតកូវីដ ១៩។

នៅឯមហាសន្និបាត AIPA ៤១ នេះ រដ្ឋសភាវៀតណាមបានដាក់ចេញនូវគំនិតផ្តួចផ្តើមសំខាន់ៗចំនួន ២។ ទីមួយ គឺរៀបចំកិច្ចប្រជុំក្រៅផ្លូវការសម្រាប់សមាជិកសភាវ័យក្មេង AIPA។ រដ្ឋសភាវៀតណាមសង្ឃឹមថា បន្ទាប់ពីមហាសន្និបាតលើកនេះសមាជិកសភាវ័យក្មេងរបស់ AIPA នឹងក្លាយជាយន្តការផ្លូវការមួយ នៅក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIPA ក៏ដូចជា បង្កើតវេទិកាមួយសម្រាប់សមាជិកសភាវ័យក្មេងអាចចូលរួមនិងមានការរួមចំណែកវិជ្ជមានក្នុងការដោះស្រាយបញ្ហារួមនៃតំបន់។ ទីពីរ គឺការតភ្ជាប់នូវសកម្មភាពរបស់ AIPA ជាមួយសកម្មភាពរបស់សហភាពសភាពិភពលោក (IPU) ដែលផ្សារភ្ជាប់ជាមួយនឹងការអនុវត្តរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីអនុវត្តន៍ជាក់ស្តែងនូវគំនិតផ្តួចផ្តើមនេះ រដ្ឋសភាវៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពី “ភាពជាដៃគូសភាលើកិច្ចសហប្រតិបត្តិការអំពីវិស័យអប់រំនិងវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” នាថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២០ ដោយមានការចូលរួមពី អគ្គលេខាធិការ IPU និងតំណាងអង្គការសហប្រជាជាតិ។

ធ្វើការវាយតម្លៃអំពីមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA ៤១) ដែល វៀតណាមទទួលរៀបចំតាមប្រព័ន្ធវីដេអូ ឯកអគ្គរដ្ឋទូតនៃប្រទេសជាច្រើនបានចែករំលែកនូវទស្សនៈដូចគ្នាថា តាមរយៈមហាសន្និបាត AIPA ៤១ នេះ រដ្ឋសភាវៀតណាមបានបង្ហាញនូវតួនាទីសកម្ម មានទំនួលខុសត្រូវ ព្រមទាំងជឿជាក់ថា មហាសន្និបាត AIPA ៤១ នឹងទទួលបានលទ្ធផលវិជ្ជមានជាច្រើនថែមទៀត ដោយបញ្ជាក់ពីតួនាទីសកម្មនិងទំនួលខុសត្រូវរបស់រដ្ឋសភាវៀតណាមក្នុងសកម្មភាពរបស់ AIPA និងអាស៊ាន។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសវៀតណាម លោក Ibnu Hadi បានអបអរសាទរចំពោះរដ្ឋសភាវៀតណាម ក្នុងនាមជាប្រធាន AIPA ហើយបានរៀបចំ ប្រកបដោយជោគជ័យនៃមហាសន្និបាត AIPA ៤១ និងបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌឆ្នាំប្រធាន AIPA ២០២០ ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។ ប្រការនេះ បានបង្ហាញពី “ការប្តេជ្ញាចិត្ត” ក៏ដូចជាតួនាទីនៃ “ភាពសកម្ម ភាពម្ចាស់ការ និងការទទួលខុសត្រូវរបស់វៀតណាម” ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០ និងប្រធាន AIPA ៤១។

កិច្ចប្រជុំក្រៅផ្លូវការនៃសមាជិកសភាវ័យក្មេង AIPA ក្រោមមូលបទ “ការចូលរួមរបស់សមាជិកសភាវ័យក្មេង AIPA ទៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន” (រូបថត៖ VGP/Nhat Bac)

ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅវៀតណាម លោកស្រី Catherine Wong Siow Ping បានលើកឡើងថា “ការដឹកនាំប្រកបដោយភាពស្វាហាប់របស់វៀតណាម” ក្នុងឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាន និងជាប្រធាន AIPA ៤១ គឺមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩។ ប្រធានបទ “ការទូតសភាដើម្បីសម្រេចបានសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប” នៃមហាសន្និបាតលើកនេះគឺសមស្របណាស់។ ក្រោមការដឹកនាំរបស់វៀតណាម អាស៊ាននិង AIPA នឹងមានការបោះជំហានគួរឲ្យកត់សម្គាល់ថែមទៀតជាពុំខាន ដើម្បីអាស៊ានមួយដែលល្អប្រសើរជាងនិងដើម្បីគោលដៅរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។

យោងតាមការវាយតម្លៃរបស់ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Deborah Paul រដ្ឋសភាវៀតណាម បានធ្វើយ៉ាងល្អឥតខ្ជោះ ការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតនេះ។ ក្នុងនាមជាប្រទេសអ្នកសង្កេតការណ៍ AIPA និងដៃគូសន្ទនារបស់ AIPA អស់រយៈពេលជាច្រើនឆ្នាំមក កាណាដាសូមវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃមហាសន្និបាត AIPA ៤១ ជាពិសេសប្រធានបទពិភាក្សារបស់សមាជិកសភាជាស្រ្តី AIPA និងកិច្ចប្រជុំមិនផ្លូវការនៃសមាជិកសភា AIPA វ័យក្មេង។ ថ្វីត្បិតតែបានប្រព្រឹត្តទៅនៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែ មហាសន្និបាត AIPA ៤១ គឺជាឱកាសសម្រាប់សមាជិកសភាក្នុងតំបន់ជួបគ្នា ពិភាក្សា ចែករំលែកបទពិសោធន៍ល្អៗ និងស្វែងរកទិសដៅថ្មី វិធីសាស្ត្រថ្មីៗ ដើម្បីឆ្លើយតបជាមួយនឹងជំងឺរាតត្បាត។

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Pranay Verma បានវាយតម្លៃថា រដ្ឋសភាវៀតណាមបានបង្ហាញយ៉ាងល្អណាស់​ នូវតួនាទីជាប្រធាន AIPA ២០២០ ដែលក្នុងនោះ គួរឲ្យកត់សម្គាល់គឺធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាសន្និបាតអន្តរភា ៤១ តាមប្រព័ន្ធវីដេអូ ដើម្បីសម្របខ្លួនទៅនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩។ ការដែលរដ្ឋសភាវៀតណាមទទួលរៀបចំប្រកបដោយជោគជ័យនៃមហាសន្និបាត AIPA ៤១ នៅក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែឆ្លងរាលដាលយ៉ាងស្មុគស្មាញ នឹងជម្រុញឱ្យសភាសមាជិក AIPA ធ្វើសកម្មភាពរួមគ្នា ដើម្បីប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជា ជំនះរាល់ការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតផងដែរ៕


(ដោយវិច្ឆិកា)

(ដោយវិច្ឆិកា)

Tags: AIPA ៤១

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត