អ្នកជំនាញកាណាដាវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០

12:34 | 13/09/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានកត់ត្រានូវសកម្មការទូតរវាងអាស៊ាននិងកាណាដាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្នានាធ។ ប្រទេសកាណាដាដែលជាដៃគូសន្ទនារបស់អាស៊ានចាប់តាំងពីឆ្នាំ ១៩៧៧ បានពិភាក្សាជាមួយអាស៊ានអំពីវិធានការជាក់ស្តែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើសសរស្តម្ភនយោបាយ សង្គមនិងវប្បធម៌។

អ្នកជំនាញកាណាដាវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណា (VNA) លោក Jonathan Berkshire Miller នាយកក្រុមប្រឹក្សាគោលនយោបាយអន្តរជាតិនិងជាអ្នកជំនាញជាន់ខ្ពស់នៃមូលនិធិអាស៊ី-ប៉ាស៊ីហ្វិករបស់កាណាដា បានចាត់ទុកថា វៀតណាមបាន ឆ្លៀតយកឱកាសជាប្រធានអាស៊ានដើម្បីក្លាយទៅជាស្ពានតភ្ជាប់រវាង ប្រទេសសមាជិកអាស៊ាននានាក៏ដូចជារវាងអាស៊ានជាមួយដៃគូសន្ទនា ផ្សេងៗទៀតផង។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ក្នុងការសម្របសម្រួលទំនាក់ទំនងជាមួយចិន ព្រមទាំងខិតខំប្រឹងប្រែង ពង្រឹងទំនាក់ទំនងភាពជាដៃគូក្នុងអាស៊ាន ក៏ដូចជានៅតំបន់មហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិកផងដែរ។ ចំណែកឯលោក Luis Silva - អ្នកជំនាញខាងទំនាក់ទំនងរដ្ឋាភិបាលកាណាដាវិញ បានសម្ដែងនូវក្ដីសុទិដ្ឋិនិយមចំពោះយថាទស្សន៍សហប្រតិបត្តិ ការរវាងអាស៊ាននិងកាណាដានាពេលខាងមុខ។ តាមលោកថា កាណាដា និងអាស៊ានកំពុងដាក់ឲ្យដំណើរការនូវផែនការការងារមួយនៅក្នុងក្របខ័ណ្ឌសេចក្ដីថ្លែងការណ៍រួមរវាងអាស៊ាននិងកាណាដាស្ដីពីពាណិជ្ជកម្មនិងវិនិ យោគ ហើយចាប់ផ្ដើមធ្វើការស្រាវជ្រាវលទ្ធភាពឆ្ពោះទៅរកកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត