AIPA41៖ ពង្រឹងតួនាទីសភាក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាពនិងនិរន្តរភាព

21:56 | 09/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃសភាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤១ (AIPA41) បានប្រព្រឹត្តទៅសម័យប្រជុំតាមរយៈប្រព័ន្ធអនឡាញស្តីពីគណៈកម្មាធិការនយោបាយក្រោមប្រធានបទ“ ការទូតសភាដើម្បីសន្តិភាពនិងសន្តិសុខប្រកបដោយចីរភាពនៅអាស៊ាន” និងសម័យប្រជុំតាមរយៈអនឡាញស្តីពីគណៈកម្មាធិការសេដ្ឋកិច្ចតាមដែលមានប្រធានបទ “តួនាទីរបស់សភាក្នុងការជំរុញភាពស្អិតរមួតនិងការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញបន្ទាប់ពីវិបត្តិជមង្ងឺកូវីដ១៩ (Covid-19)” ។

AIPA41៖ ពង្រឹងតួនាទីសភាក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាពនិងនិរន្តរភាព

AIPA ខិតខំលើកកម្ពស់ការទូតសភា

ថ្លែងនៅក្នុងកិច្ចប្រជុំ អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានមានប្រសាសន៍ថាក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមកនេះ AIPA កាន់តែមានការច្នៃប្រឌិតថ្មីយ៉ាងខ្លាំងឡើងនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រនិងអមដំណើរជាមួយអាស៊ានតាមដំណើរការសមាហរណកម្ម ស្ថាបនា និងអភិវឌ្ឍន៍សហគមន៍អាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ នៅក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញជាច្រើននៅលើពិភពលោកជាពិសេសនៅឆ្នាំ ២០២០ ជំងឺ Covid-19 បានផ្ទុះឡើង AIPA និងអាស៊ាននៅតែបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ព្រមទាំងលើកកម្ពស់ស្មារតីស្អិតរមួតនិងការឆ្លើយតបដោយភាពម្ចាស់ការក្នុងសហគមន៍អាសាន។

ទម្ទឹមនឹងនេះដែរ អញ្ជើញថ្លែងមតិក្នុងការបិទបញ្ចប់កិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីអចិន្ត្រៃ៍នៃក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានមានប្រសាសន៍ថា៖ “សភាសមាជិក AIPA ទាំងអស់នឹងរួមគ្នាខិតខំប្រឹងប្រែងជំរុញការទូត សភានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា រវាងស្ថាប័ននីតិបញ្ញត្តិនិង ស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញសន្តិភាព សន្តិសុខនិងសណ្ដាប់ ធ្នាប់តំបន់ ធានាតម្លាភាពដោយផ្អែកលើច្បាប់ ហើយប្រកាន់យកអាស៊ានជាស្នូល។ ចំពោះបញ្ហាសមុទ្រខាងកើត សភាសមាជិកទាំងអស់បានគាំទ្រចំពោះការ បន្តធានាសន្តិភាព សន្តិសុខ ស្ថិរភាពនៅសមុទ្រខាងកើត ព្រមទាំងសង្កត់ ធ្ងន់ថា ត្រូវការគោរពស្មារតីយកច្បាប់ជាគោល ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការកសាងទំនុកចិត្ត ប្រើប្រាស់សន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ អនុវត្តយ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍ DOC ឆ្ពោះទៅកសាង COC ឲ្យមានសុពលភាព ប្រសិទ្ធភាព សមស្របនឹងច្បាប់អន្តរជាតិ ក៏ដូចជាអនុ សញ្ញា UNCLOS ឆ្នាំ១៩៨២ផងដែរ”។

AIPA41៖ ពង្រឹងតួនាទីសភាក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាពនិងនិរន្តរភាព

គ្មានប្រទេសណាមួយអាចជៀសរួចផុតពីការរីករាលដាលនៃជំងឺ Covid-19 តែម្នាក់ឯងនោះឡើយ

គ្មានប្រទេសណាមួយអាចជៀសរួចផុតពីការរីករាលដាលនៃជំងឺ Covid-19 តែម្នាក់ឯងនោះឡើយ ។ នេះជាការបញ្ជាក់របស់តំណាងអង្គប្រជុំដែលចូលរួមក្នុងកិច្ចប្រជុំនៃគណៈកម្មការសេដ្ឋកិច្ចអាស៊ាន ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ៩ ខែកញ្ញា ក្រោមប្រធានបទ “តួនាទីនៃសភាក្នុងការជំរុញភាពស្អិតរមួតនិងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺរាតត្បាត Covid-19» ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុង AIPA គឺជាបញ្ហាគន្លឹះមួយដែលជះឥទ្ធិពលយ៉ាងស៊ីជម្រៅ ដល់វិស័យសហប្រតិបត្តិការនៅក្នុងតំបន់និងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ អង្គប្រជុំទាំអអស់បានឲ្យដឹងថាក្នុងរយៈពេលកន្លងមក ពិភពលោក និងតំបន់ បានមើលឃើញដោយផ្ទាល់ភ្នែកពីការបំផ្លិចបំផ្លាញយ៉ាងគំហុកនៃជំងឺរាតត្បាត Covid-19 ដែលមិនត្រឹមតែធ្វើឲ្យមនុស្សជាច្រើនត្រូវបានបាត់បង់ជីវិតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ត្រូវ ជួបការលំបាកទៀតផង។ ហេតុដូច្នេះ ចាំបាច់ត្រូវមានវិធានការណ៍សមស្របនិងខ្លាំងក្លាបន្ថែមទៀតដើម្បីជំនះពុះពារលើរាល់ការលំបាកឧបសគ្គនានាក្រោយពីវិបត្តិជំងឺរាតត្បាតដ៏កាចសាហាវនេះផងដែរ។ តំណាងប្រទេសប្រ៊ុយណេបានចែករំលែកថា៖ « យើងខ្ញុំគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់ AIPA ដើម្បីធ្វើឱ្យស្ថេរភាពសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការរួបរួមគ្នា និងការបន្សាំខ្លួនដោយភាពម្ចាស់ការ។ គ្មានប្រទេសណាណាមួយអាចរួចផុតពីជំងឺរាតត្បាតនេះទេ។ យើងចាំបាច់ត្រូវតែមានភាពម្ចាស់ការនិងសកម្មថែមទៀតផងដែរ។

AIPA គប្បីសហការជាមួយគ្នា ដើម្បីរួមដៃជាមួយបណ្តាប្រទេសសមាជិកអាស៊ានធ្វើឲ្យស្ថេរភាពសេដ្ឋកិច្ច ក្នុងតំបន់។ ផែនការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ គួរតែអនុម័តលើគំនិតផ្តួចផ្តើម រួមមានការបន្ធូរបន្ថយការដាក់កំហិតធ្វើដំណើរទៅវិញទៅមកក្នុងតំបន់ និងការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីបង្កើន ការផ្លាស់ប្តូរជាមួយគ្នាក្នុងប្លុកអាស៊ានផងដែរ។ សមាជិកសភាអាស៊ានអាចចូលរួមតាមរយៈថវិកា ក៏ដូចជាតាមដានយ៉ាងដិតដល់នូវដំណើរការនៃការគាំទ្រដល់ក្រុមប្រជាជនដែលងាយរងគ្រោះជាដើមផងដែរ»។ នៅចុងបញ្ចប់នៃសម័យប្រជុំពិភាក្សានេះ អង្គប្រជុំទាំងអស់ក៏បានឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពី “តួនាទីរបស់សភាក្នុងការជំរុញភាពស្អិតរមួតនិងការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ បន្ទាប់ពីវិបត្តិជំងឺរាតត្បាតកូវីដ១៩” ៕


(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: hanoimoi.com.vn/)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត