យុគសម័យ - ក្នុងក្របខ័ណ្ឌនៃសភាអន្តរសភាអាស៊ានលើកទី ៤១ (AIPA) ដែលមានប្រធានបទ៖“ ការទូតសភាដើម្បីសហគមន៍អាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប” ដែលត្រូវបានប្រព្រឹត្តទៅតាមរយៈវីដេអូនាថ្ងៃទី ១០ ៩ គឺជាថ្ងៃធ្វើការចុងក្រោយដែលមានខ្លឹមសារសំខាន់ៗជាច្រើន។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានមហាសន្និបាត AIPA ៤១
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានមហាសន្និបាត AIPA ៤១ បានថ្លែងសុន្ទរកថាបិទបញ្ចប់មហាសន្និបាត AIPA ៤១ និងផ្តល់សិទ្ធិជាប្រធានប្តូរវេន AIPA ឆ្នាំ ២០២១ និងមហាសន្និបាត AIPA ៤២ ព្រមទាំងប្រកាសលទ្ធផលរបស់ប្រធាន AIPA ឆ្នាំ ២០២០ ជាដើមផងដែរ។ មហាសន្និបាត AIPA លើកទី ៤១ នឹងមានបញ្ហាសំខាន់ៗជាច្រើនរបស់ AIPA ដែលត្រូវលើកយកមកពិភាក្សានិងសម្រេចដូចជាការទទួលយកប្រទេសដៃគូមួយចំនួនជាអ្នកសង្កេតការណ៍របស់ AIPA ; រៀបចំកិច្ចប្រជុំរវាងអគ្គលេខាធិការអាស៊ាន និងបណ្តាប្រទេសសមាជិកសភាបន្ទាប់ពីមហាសន្និបាត AIPA ៤០ ដោយបានអនុម័តសេចក្តីសម្រេចចិត្ត ដើម្បីនាំទំនាក់ទំនងភាពជាដៃគូ AIPA-អាស៊ាន ទៅក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងនិងស៊ីជម្រៅផងដែរ។ ក្រៅពីនោះកិច្ចប្រជុំក៏បានពិនិត្យឡើងវិញនូវគ្រោងការណ៍ច្នៃប្រឌិតរបស់លេខាធិការដ្ឋាន AIPA ឆ្ពោះទៅរកភាពជំនាញនិងប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងតម្រូវការថ្មីនៃការអភិវឌ្ឍន៍ជាដើមផងដែរ។ ជាមួយនឹងតួនាទីរបស់អង្គការអន្តរសភាក្នុងតំបន់ ដែលតំណាងឱ្យឆន្ទៈនិងសេចក្តីប្រាថ្នារបស់ប្រជាជនអាស៊ាន AIPA បានពង្រឹងប្រតិបត្តិការរបស់ខ្លួនដោយឥតឈប់ឈរក្នុងការលើកកំពស់តួនាទីនិងជម្រុញកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភានិងជាមួយអាស៊ាន ដោយគាំទ្ររដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ានក្នុងការសម្រេចគោលដៅនៃការកសាងសហគមន៍អាស៊ានលើសសរស្តម្ភទាំង ៣ គឺសន្តិសុខនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌សង្គម៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន