យុគសម័យ - លោកឯកអគ្គរដ្ឋទូត Tran Duc Binh តំណាង អចិន្រ្តៃយ៍របស់វៀតណាមប្រចាំអាស៊ាន (CPR ) បានក្លាយជាអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកកិច្ចការសហគមន៍និងកិច្ចការផ្ទៃក្នុងរបស់លេខាធិការដ្ឋានអាស៊ាន អាណត្តិខែកុម្ភៈ ឆ្នាំ ២០២១- ខែកុម្ភៈ ឆ្នាំ ២០២៤ ។
លោកឯកអគ្គរដ្ឋទូត Tran Duc Binh ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
នៅក្នុងកិច្ចប្រជុំលើកទី ២៧ នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) នាថ្ងៃទី ៩ ខែកញ្ញា រដ្ឋមន្រ្តីការបរទេសអាស៊ានបានយល់ព្រមលើសំណើរបស់លោកអគ្គលេខាធិការអាស៊ាន Dato Lim Jock Hoi និងបានឯកភាពក្នុងការជ្រើសតាំងលោកឯកអគ្គរដ្ឋទូត Tran Duc Binh តំណាងអចិន្រ្តៃយ៍របស់វៀតណមប្រចាំនៅអាស៊ាន (CPR) បានក្លាយជាអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកកិច្ចការសហគមន៍និងកិច្ចការផ្ទៃក្នុងរបស់លេខាធិការដ្ឋានអាស៊ាន អាណត្តិខែកុម្ភៈ ឆ្នាំ ២០២១- ខែកុម្ភៈ ឆ្នាំ ២០២៤ ។
នៅខាងក្រៅនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធ លោកអគ្គលេខាធិការរងអាស៊ាន Hoang Anh Tuan បានមានប្រសាសន៍ថា ការជ្រើសតាំងលោកឯកអគ្គរដ្ឋទូត Tran Duc Binh បង្ហាញទំនុកទុកចិត្តរបស់បណ្តាប្រទេសអាស៊ានលើសមត្ថភាព ការយល់ដឹង សមត្ថភាពគ្រប់គ្រងកិច្ចការស្មុគស្មាញរបស់អាស៊ានដែលជាអ្វីដែលលោកឯកអគ្គរដ្ឋទូត Tran Duc Binh បានអនុវត្តយ៉ាងឆ្នើម ក្នុងតំណែងជា ប្រធានគណៈកម្មការតំណាងអចិន្រ្តៃយ៍អាស៊ានក្នុងឆ្នាំដែលប្រទេសវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ។
លោកអគ្គលេខាធិការរងអាស៊ាន Hoang Anh Tuan ក៏បានសង្កត់ធ្ងន់ផងដែរថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាមោទនភាពនៃវិស័យការទូតវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តនិងរង្វាន់ដ៏ធំធេងសម្រាប់អ្នកការបានមានការរួមចំណែកយ៉ាងសកម្ម។
ក្នុងឋានៈជាអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការសហគមន៍និងកិច្ចការផ្ទៃក្នុង លោកឯកអគ្គរដ្ឋទូត Tran Duc Binh នឹងទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ច ដើម្បីគាំទ្រនិងជួយលេខាធិការដ្ឋានអាស៊ានប្រតិបត្តិការទៅដោយរលូន រួមទាំងការងារគ្រប់គ្រង អភិបាលកិច្ចការផ្ទៃក្នុង ធនធានមនុស្សហិរញ្ញវត្ថុនិងថវិកាបច្ចេក វិទ្យាព័ត៌មាន ពិធិការ ការគ្រប់គ្រងព័ត៌មាន ទំនាក់ទំនងទំនាក់ទំនងសាធារណៈ ច្បាប់ ការគ្រប់គ្រងគម្រោងនិងកម្មវិធីសហប្រតិបត្តិការដៃគូរបស់អាស៊ាន ...
ដូច្នេះក្នុងរយៈពេលប្រហែល ១១ ឆ្នាំជាប់ៗគ្នា (ខែមករា ឆ្នាំ ២០១៣- ខែកុម្ភៈ ឆ្នាំ ២០២៤) វៀតណាមមានតំណាងជាបន្តបន្ទាប់ដែលជ្រើសតាំង ក្នុងថ្នាក់ដឹកនាំនិងលេខាធិការដ្ឋានអាស៊ាន ពោលគឺលោកអគ្គលេខាធិការ Le Luong Minh (ទទួលបន្ទុកក្នុងអាណត្ត ខែមករា ឆ្នាំ២០១៣- ខែមករា ឆ្នាំ២០១២) លោកអគ្គលេខាធិការរង Hoang Anh Tuan (ខែកុម្ភៈ ឆ្នាំ ២០១៨-ខែកុម្ភៈ ឆ្នាំ២០២១) ហើយបច្ចុប្បន្នជាលោកអគ្គលេខាធិការរងថ្មី Tran Duc Binh (ខែកុម្ភៈ ឆ្នាំ ២០២១-ខែកុម្ភៈ ឆ្នាំ ២០២៤) ./.(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន