យុគសម័យ -ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃសហព័ន្ធអាល្លឺម៉ង់ (BMZ) បានប្រកាសថា ប្រទេសនេះនឹងគាំទ្រកម្មករដែលធ្វើការនៅក្នុងឧស្សាហកម្មកាត់ដេរនិងវាយនភ័ណ្ឌប្រហែល ២ លាននាក់ នៅក្នុង ៧ ប្រទេស (រួមមាន វៀតណាម បង់ក្លាដែសឥណ្ឌូនេស៊ី កម្ពុជា ឡាវ អេត្យូពី និងម៉ាដាហ្គាស្ការ) ។ ដើម្បីជួយពួកគេឱ្យឆ្លងការលំបាកដែលបណ្តាលមកពីការការរាលដាលនៃជំងឺ COVID-19 ។
ខ្សែសង្វាក់ផលិតកម្មសម្លៀកបំពាក់ នៅក្រុមហ៊ុន Hana Kovi Viet Nam (Bac Giang)។ (រូបថត៖៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
ក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្តល់ថវិការជួយគាំទ្របន្ទាន់ ដោយជំងឺ COVID-19 របស់ BMZ ដើម្បីពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសុខភិបាល កែលម្អលក្ខខណ្ឌសុវត្ថិភាពស្បៀងអាហារនិងលើកកម្ពស់វិធានការណ៍សមានការងារ នៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍។ ដោយមានការឯកភាពពីក្រសួងការងារនិងសង្គមកិច្ចនៃសហព័ន្ធអាល្លឺម៉ង់ (BMAS) អង្គការពលកម្មអន្តរជាតិ (ILO) ត្រូវបានអនុញ្ញាតឱ្យអនុវត្តផែនការ ដើម្បីជួយធ្វើឱ្យឧស្សាហកម្មវាយនភ័ណ្ឌនិងសម្លៀកបំពាក់មានស្ថេរភាពដែលមានសារៈសំខាន់សម្រាប់ខឿនសេដ្ឋកិច្ចរបស់ប្រទេសទាំង ៧ ដែលទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺ COVID-19 ដែលបានលើកឡើងខាងលើ ក៏ដូចជាចាត់វិធានការដើម្បីជួយកម្មករ និយោជិត អោយទទួលបានការការពារល្អប្រសើរជាង ចំពោះការរីករាលដាលដ៏គ្រោះថ្នាក់នេះ។
យោងតាមលោករដ្ឋមន្រ្តីក្រសួង BMZ Gerd Müller បានឱ្យដឹងថា ជំងឺ COVID-19 កំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសនៅក្នុងប្រទេសក្រីក្រ។ ខ្សែសង្វាក់ផ្គត់ផ្គង់សកលត្រូវបានខូចខាត កិច្ចសន្យាត្រូវបានលុបចោល ហើយមនុស្សរាប់លាននាក់បាត់បង់ការងារដែលក្នុងនោះឧស្សាហកម្ម កាត់ដេរនិងវាយនភ័ណ្ឌត្រូវបានទទួលរងគ្រោះ។ លើសពីនេះទៀត រោងចក្រជាច្រើន ខ្វះការការពារសម្រាប់កម្មករប្រឆាំងនឹងហានិភ័យនៃការឆ្លងជំងឺរាតត្បាត។ ពីការពិតនេះរដ្ឋាភិបាលអាល្លឺម៉ង់នឹងផ្តល់ថវិកាចំនួន ១៤,៥ លានអឺរ៉ូ ដើម្បីជួយដល់ប្រទេសចំនួន ៧ ដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាត ដើម្បីជួយធ្វើឱ្យឧស្សាហកម្មកាត់ដេរនិងវាយនភ័ណ្ឌមានស្ថេរភាព នៅក្នុងប្រទេសទាំងនេះតាមរយៈគាំទ្រប្រជាជនប្រមាណ ២ លាននាក់ដែលជា កម្មករកំពុងធ្វើការនៅក្នុងវិស័យកាត់ដេរនិងវាយនភ័ណ្ឌ។ ជាមួយនឹងគម្រោងគាំទ្រនេះអ្នកម្តាយនិងជាពិសេសកម្មករដែលកំពុងប្រឈមនឹងការលំបាកដែលនឹងទទួលបានប្រាក់ឧបត្ថម្ភមួយដង។ ក្រៅពីនេះអាល្លឺម៉ង់ក៏នឹងគាំទ្រដល់ការពង្រីកការងារធ្វើតេស្ត ដើម្បីការពារសុខភាពកម្មករផងដែរ។
គម្រោងខាងលើត្រូវបានអនុវត្តនៅ ៧ ប្រទេសក្នុងទ្វីបអាស៊ីនិងអាហ្វ្រិកដែលជាផ្នែកមួយនៃកម្មវិធី “ ការការពារកម្មករកាត់ដេរនិងវាយនភណ្ឌ៖ គាំទ្រដល់សុវត្ថិភាពការងារសុខភាពនិងប្រាក់ចំណូល ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺ រា COVID-19" របស់អង្គការILO ./.

មតិពីមិត្តអ្នកអាន