យុគសម័យ - ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ជើងហោះហើរស្នើបើកឡើងវិញ រួមមានប្រទេសវៀតណាម - ប្រទេសចិន ប្រទេសវៀតណាម -ប្រទេស ជប៉ុន, ប្រទេសជប៉ុន-ប្រទេសកូរ៉េខាងត្បូង, ប្រទេសវៀតណាម-ប្រទេសឡាវ ប្រទេសវៀតណាម-ប្រទេសកម្ពុជា។ ចំនួនភ្ញៀវមកពីប្រទេសទាំងនេះដែលចូលមកប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងមានប្រហែល ៥០០០ នាក់ / ក្នុងមួយសប្តាហ៍។ ជើងហោះហើរអន្តរជាតិចំនួន ៦ នឹងបើកឡើងវិញ ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា
ប្រទេសវៀតណាមនឹង“ បើកជើងហោះហើរអន្តរជាតិឡើងវិញ” ចំនួន ៦ ជើង ។ (រូបថត៖ Dan Tri)
ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីស្តីពី "ដោះស្រាយបញ្ហា បើកផ្លូវហោះហើរពាណិជ្ជកម្មឡើងវិញរវាងវៀតណាមនិងប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូងនិងកន្លែងមួយចំនួនផ្សេងៗទៀតដែលមានអត្រាសុវត្ថិភាពខ្ពស់" នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមបានបញ្ចប់គម្រោងបើកឡើងវិញជើងហោះហើរអន្តរជាតិចំនួន ៦ ដើម្បីជម្រាបជូនក្រសួងដឹកជញ្ជូន។
សម្រាប់ជើងហោះហើររវាងប្រទេសវៀតណាម -ខេត្ត Goungzhouនៃប្រទេសចិន៖ " នាយកដ្ឋានអាកាសចរណ៍ស៊ីវិលនៃប្រទេសវៀតណាមស្នើឱ្យបើកជើងហោះហើរទីក្រុង Ho Chi Minh - ខេត្ត Goungzhou ឡើងវិញ ដោយមានការហោះហើរ ១ ដង ក្នុងមួយសប្តាហ៍ / សម្រាប់ភាគីនីមួយៗ ដែលក្នុងនោះ ប្រទេសវៀតណាមចាត់ ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines/Pacific Airlines ធ្វើប្រតិបតិ្តការយ៉ាងបត់បែន ដោយយន្តហោះ B787 (រួមមាន៣៤៣ កៅអី) ។
ភាគីចិនចាត់ក្រុមហ៊ុនអាកាសចរណ៍ ១ ដើម្បីប្រតិបត្តិការជើងហោះហើរនេះ ដោយប្រើប្រាស់យន្តហោះ A320 ដែលមានកៅអីអតិបរមា ២០០ ។ នេះមានន័យថាចំនួនភ្ញៀវត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅទីក្រុង Ho Chi Minh មានចំនួនអតិបរមាភ្ញៀវ ៥៤០ នាក់ / ក្នុងមួយសប្តាហ៍។
ជើងហោះហើយវៀតណាមទៅកាន់ Taibei (កោះតៃវ៉ាន់) ក៏នឹងចាត់ឲ្យក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines/Pacific Airlines ធ្វើដំណើរពីទីក្រុង Ho Chi Minh ដោយយន្ដហោះ B787 និងក្រុមហ៊ុនអាកាសចរណ៍ Vietjet ធ្វើដំណើរពីរដ្ឋធានី Ha Noi ដោយយន្តហោះ A320 ។ តាមគេរំពឹង ចំនួនភ្ញៀវទេសចរដែលអនុវត្តការដាច់នៅដាច់ដោយឡែកពីគេ នៅរដ្ឋធានី Ha Noi មានចំនួន ៦២០ នាក់ក្នុងមួយសប្តាហ៍។ នៅទីក្រុង Ho Chi Minh មានភ្ញៀវ ៧០០ នាក់ ក្នុងមួយសប្តាហ៍។
សម្រាប់ជើងហោះហើរវៀតណាម - ប្រទេសជប៉ុន ក្នុងលក្ខខណ្ឌដែលតំរូវការតភ្ជាប់ប្រទេសជប៉ុនជាមួយទីកន្លែងទាំងពីរ ៖រដ្ឋធានី Ha Noi ទីក្រុង Ho Chi Minh ដែលគឺស្រដៀងគ្នានេះដែរ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមស្នើបើកជើងហោះហើរ រដ្ឋធានី Ha Noi - ទីក្រុង Tokyo ឡើងវិញ ដោយការហោះហើរមួយដងក្នុងមួយសប្តាហ៍ សម្រាប់ភាគីនិមួយ។ ជើងហោះហើរទីក្រុង Ho Chi Minh - ទីក្រុង Tokyo នឹងបើកឡើងវិញ ដោយការហោះហើរមួយដង ក្នុងមួយសប្តាហ៍ សម្រាប់ភាគីនីមួយៗ។
ភាគីវៀតណាមបានចាត់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines/Pacific Airlines សម្របសម្រួលយ៉ាងបត់បែនជើងហោះហើររដ្ឋធានី Ha Noi - ទីក្រុង Tokyo ដោយយន្តហោះ B787 (មានកៅអី ៣៤៣ ) នារៀងរាល់ថ្ងៃអង្គារ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បើកជើងហោះហើរទីក្រុង Ho Chi Minh - ទីក្រុង ដោយយន្តហោះ A321 (មាន២៤០ កៅអី)នា រៀងរាល់ថ្ងៃអង្គារ។ ដូច្នេះ ចំនួនអតិបរិមាភ្ញៀវត្រូវអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅរដ្ឋធានី Ha Noi និងទីក្រុង Ho Chi Minh ចំនួន ៥៦០ នាក់ ក្នុងមួយសប្តាហ៍។
សម្រាប់ជើងហោះហើរប្រទេសកូរ៉េខាងត្បូងនាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមបានស្នើក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines/Pacific Airlines បើកឡើងវិញជើងហោះហើរ រដ្ឋធានី Ha Noi - រដ្ឋធានី Seoul ដោយការហោះហើរមួយដងក្នុងមួយសប្តាហ៍ និងប្រើប្រាស់យន្តហោះ B787 ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកឡើងវិញជើងហោះហើរ ទីក្រុង Ho Chi Minh - រដ្ឋធានី Seoul ដោយយន្តហោះ A321 ។ ចំនួនភ្ញៀវអតិបរិមាត្រូវអនុវត្តវិធានការដាក់ឲ្យនៅដាច់ពីគេ នៅរដ្ឋធានី Ha Noi និងទីក្រុង Ho Chi Minh គឺ ៦៥០ នាក់ក្នុងមួយសប្តាហ៍។
សម្រាប់ជើងហោះហើរឡាវនិងកម្ពុជា នាយកដ្ឋានអាកាសចរណ៍ស៊ី ស្នើឱ្យបើកជើងហោះហើរឡើងវិញ មួយដងក្នុងមួយសប្តាហ៍ ដែលចាត់ ដោយក្រុមហ៊ុនអាកាសចរណ៍ Vientam Airlines។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យបណ្តាតំបន់នានារៀបចំកន្លែងដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជនអន្តោប្រវេសន៍ដែលមិនរើសអើងពីជនបរទេសនិងជនជាតិវៀតណាម។
លោកនាយករដ្ឋមន្រ្តីក៏បានឯកភាពពង្រីកការដាក់ឲ្យនៅដាច់ដោយឡែក តាមកន្លែងស្នាក់នៅដោយគិតថ្លៃនិងបានចាត់ឱ្យក្រសួងនគរបាលអាជ្ញាធរមូលដ្ឋាន ជាពិសេសវិស័យសុខាភិបាលតាមដាន ឃ្លាំមើលការដាក់ឲ្យនៅដាច់ដោយឡែក នៅតាមមូលដ្ឋាន ទីស្នាក់នៅ ដើម្បី ធានានូវតម្រូវការការពារនឹងការរាលដាល./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន