វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍របស់ខ្លួននៅក្នុងការចូលរួមយន្តការពិនិត្យជាសកលតាមកាលកំណត់ស្តីពីសិទ្ធិ (URP)

11:07 | 05/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - សិក្ខាសាលាក្រោមប្រធានបទ «ព័ត៌មានស្តីពីផែនការមេ ដើម្បីអនុវត្តវដ្តអនុសាសន៍របស់ URP វដ្តទី៣ ដែលប្រទេសវៀតណាមបានទទួលយក” បានប្រព្រឹត្តទៅនាថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងហាណូយ។

Le Hoai Trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម

ថ្លែងមតិក្នុងឱកាសបើកសិក្ខាសាលានោះ លោក Le Hoai Trung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានអះអាងថា ដោយមានគោលនយោបាយដោយឥតងាករេស្តីពីកិច្ចការពារនិងលើកស្ទួយសិទ្ធិមនុស្ស វៀតណាមបានផ្តោត ការយកចិត្តទុកដាក់យ៉ាងខ្លាំង និងចូលរួមយ៉ាងម៉ឹងម៉ាត់និងពេញលេញទៅក្នុង យន្តការពិនិត្យជាសកលតាមកាលកំណត់ស្តីពីសិទ្ធិមនុស្ស (UPR) ចាប់តាំងពី វដ្តទី១ (ឆ្នាំ២០០៩)។ លោក Le Hoai Trung បានឲ្យដឹងថា៖​ «យើងខ្ញុំបានមានផែនការមេ ហើយលោកនាយករដ្ឋមន្រ្តីវៀតណាមបានអនុម័តលើការអនុវត្តតាមរាល់ការសន្យារបស់វៀតណាម ពោលគឺត្រូវធ្វើយ៉ាងដូចម្តេចដើម្បីអនុវត្តអនុសាសន៍នានា ដែលយើងខ្ញុំបានទទួលយកផងដែរ។ រដ្ឋាភិបាលវៀតណាមបានសង្ឃឹមថានឹងផ្ទៀងស្តាប់រាល់យោលបក់របស់ភាគីពាក់ព័ន្ធនានា ក៏ដូចជាយោបល់របស់មិត្តភក្តិអន្តរជាតិស្តីអំពីវិធីដែលធ្វើយ៉ាងមេចដើម្បីមានជំហានជាបន្តទៀតក្នុងការអនុវត្តអនុសាសន៍ស្របតាមផែនការមេប្រកបដោយប្រសិទ្ធភាពផងដែរ»។

ការប្តេជ្ញានិងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការចូលរួមយន្តការ URP ក៏ត្រូវបានគេទទួលស្គាល់ និងវាយតម្លៃយ៉ាងខ្ពស់នៅក្នុងសុន្ទរកថារបស់តំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម គឺលោកស្រី Caitlin Wiesen - ប្រធានក្រុមគ្រប់គ្រងលទ្ធផលនៃអភិបាលកិច្ចនិងច្បាប់នៃ អ. ស. ប ប្រចាំនៅ វៀតណាម និងជាតំណាងអង្គការ UNDP ប្រចាំនៅវៀតណាម បានឲ្យដឹងថា៖ « ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមសម្រេចបាននូវជំហានល្អក្នុងការជំរុញនិងការពារសិទ្ធិមនុស្សតាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដ៏សំខាន់ៗ។ ការវិវឌ្ឍន៍ដ៏វិជ្ជមានទាំងនេះ ត្រូវបានទទួលស្គាល់និងអបអរសារទរពីបណ្តាប្រទេសដទៃទៀតនៅក្នុង URP ។ ក្នុងនាមជាដៃគូយូរអង្វែងរបស់រដ្ឋាភិបាលវៀតណាម ដោយមានការជួយគាំទ្រវៀតណាមអស់រយៈពេល វដ្តទី ៣ នៃដំណើរការ URP នោះ អ.ស.ប នឹងបន្តប្រមូលផ្តុំប្រភពធនធានទាំងអស់ដើម្បីពង្រឹងនិងអភិវឌ្ឍន៍រាល់អាទិភាពរបស់យើងខ្ញុំ ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលនៅខាងក្រោយនោះទេ»៕

តំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមក៏បានសង្កត់ធ្ងន់លើសារចំនួន ៣ រួមមានសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ; ការអនុវត្តការប្តេជ្ញាចិត្តផ្នែកសិទ្ធិមនុស្ស ក៏នឹងចូលរួមចំណែកក្នុងការសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ SDGs និងមួយទៀតគឺ ភាគីពាក់ព័ន្ធទាំងអស់ដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តអនុសាសន៍របស់ URP នៅវៀតណាម។

យន្ដការ URP នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០០៨ មក។ ដោយមានគោលនយោបាយការពារនិងលើកស្ទួយសិទ្ធិមនុស្សវៀតណាមដោយឥតងាករេ វៀតនាមបានផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះការគោរព និងការអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួន ព្រមទាំងប្តេជ្ញាចិត្តប្រកាប់យ៉ាងខ្ជាប់នូវយន្តការ URP ដែលក្នុងនោះមានការអនុវត្តអនុសាសន៍ UPR ដែលបានអនុម័តនាពេលកកន្លងមក។ ក្នុងវដ្តទី ៣ វៀតណាមបានទទួលអនុសាសន៍ចំនួន ២៩១ មកពី ប្រទេសចំនួន ១២២ និងបានទទួលយកអនុសាសន៍ចំនួន ២៤១ ក្នុងចំណោមអនុសាសន៍ទាំងនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: laodong.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត