សារព័ត៌មានគុយបាបានវាយតំលៃខ្ពស់ចំពោះគុណតំលៃនៃគម្រប់ខួប ៧៥ ឆ្នាំនៃសេចក្តីប្រកាសឯករាជ្យជាតិរបស់វៀតណាម

07:11 | 04/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លើសពីនេះទៀត កាសែត The Juventud Rebelde ដែលជាកាសែតបញ្ចេញមតិរបស់សហភាពយុវជនកុម្មុយនីស្តគុយបា បានចុះផ្សាយអត្ថបទថា “ ពីប្រទេសគុយបា - សារពារពេញទៅដោយចក្តីស្រឡាញ់ទៅកាន់វៀតណាមរបស់លោកប្រធានហូជីមិញ” ដោយបញ្ជាក់ពីការស្រឡាញ់ពិសេសដែលជាប់ទាក់ទងនឹងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។

សារព័ត៌មានគុយបាបានវាយតំលៃខ្ពស់ចំពោះគុណតំលៃនៃគម្រប់ខួប ៧៥ ឆ្នាំនៃសេចក្តីប្រកាសឯករាជ្យជាតិរបស់វៀតណាម

យុគសម័យ - អបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២០) សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសាធារណៈរបស់គុយបា បានផ្សាយអត្ថបទជាច្រើន ដែលបង្ហាញពីគុណតម្លៃនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ក៏ដូចជាជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញផងដែរ។ សារព័ត៌មាន Granma ដែលជាអង្គភាពបញ្ចេញមតិរបស់បក្សកុម្មុយនិស្តគុយបា បានចុះផ្សាយអត្ថបទមួយដែលនិពន្ធដោយអ្នកកាសែតជើងចាស់ Marta Rojas ក្រោមចំណងជើងថា“ បង Ba – Nguyen Ai Quoc និងលោកអ៊ុំហូ - ជីវិតមួយដ៏មហិមា” ។ អ្នកនិពន្ធរូបនេះ បានរំលឹកឡើងវិញនូវចំណុចពិសេសនៃដំណាក់កាលផ្សេងៗគ្នានៃអាជីពដ៏អស្ចារ្យរបស់លោកប្រធានហូជីមិញ ដែលពោរពេញទៅដោយមនោគមវិជ្ជាដ៏ជ្រាលជ្រៅក៏ដូចជាក្នុងរាល់សកម្មភាពបដិវត្តន៍ផងដែរ។

ទន្ទឹមនឹងនេះដែរ អត្ថបទចំនួន ២ ក្រោមចំណោងជើងថា “ វៀតណាមទទួលជោគជ័យជារៀងរហូត” របស់កាសែត Prensa Latina - ទីភ្នាក់ងារសារព័ត៌រដ្ឋគុយបាដែលមានមានកិត្យានុភាពខ្ពស់នៅអាមេរិកឡាទីន និងអត្ថបទក្រោមចំណងជើងថា “ វៀតណាម៖ ៧៥ ឆ្នាំនៃឯករាជ្យជាតិរបស់លោកប្រធានហូជីមិញ” របស់កាសែត Cubadabate បានគូសបញ្ជាក់ពីដំណើរការនៃការតស៊ូប្រយុទ្ធដោយឥតឈប់ឈររបស់ប្រទេសវៀតណាមក្នុងរយៈពេល ៣ ភាគ ៤ នៃសតវត្សរ៍កន្លងមក ពោលគឺចាប់តាំងពីពេលប្រយុទ្ធការពារមាតុភូមិ រហូតដល់ការ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងតួលេខដែលមានលក្ខណៈរស់រវើក អ្នកនិពន្ធបានបញ្ជាក់ថាការមនោគមវិជ្ជារបស់លោកប្រធានហូជីមិញ ជានិច្ចកាលជាគោលការណ៍សំខាន់សម្រាប់ការតម្រង់ទិសដៅឈានទៅរកមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជាតិវៀតណាម ព្រមទាំងអះអាងថាប្រជា ជនវៀតណាមបាននឹងកំពុងបំពេញបំណងប្រាថ្នារបស់លោកប្រធានហូជីមិញស្តីពីការបង្រួបបង្រួមនិងកសាងប្រទេសមួយ ពោរពេញទៅដោយសម្បូរធូរធារនិង ស្រស់បំព្រងថែមទៀតនាពេលខាងមុខផងដែរ។

លើសពីនេះទៀត កាសែត The Juventud Rebelde ដែលជាកាសែតបញ្ចេញមតិរបស់សហភាពយុវជនកុម្មុយនីស្តគុយបា បានចុះផ្សាយអត្ថបទថា “ ពីប្រទេសគុយបា - សារពារពេញទៅដោយចក្តីស្រឡាញ់ទៅកាន់វៀតណាមរបស់លោកប្រធានហូជីមិញ” ដោយបញ្ជាក់ពីការស្រឡាញ់ពិសេសដែលជាប់ទាក់ទងនឹងបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះ បណ្តាទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក វិទ្យុនិងទូរទស្សន៍គុយបាក៏បានចាក់ផ្សាយនូវការអបអរសាទរយ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋគុយបាដល់ថ្នាក់ដឹកនាំបក្សរដ្ឋនិងប្រជាជនវៀតណាម ដោយជូនដំណឹងយ៉ាងជាក់ស្តែងជាច្រើនអំពីសកម្មភាពរំលឹកខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៅវៀតណាម ក៏ដូចជារូបភាពដ៏ស្រស់បំព្រងអំពីប្រទេសវៀតណាមនាសព្វថ្ងៃនេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត