យុគសម័យ - នាថ្ងៃទី ១ ខែកញ្ញា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ាននៃប្រទេសវៀតណាម បានអញ្ជើញធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ SOM អាស៊ានពិសេសតាមប្រព័ន្ធអនឡាញស្តីពីទំនាក់ទំនងការទូតរបស់អាស៊ាន។
Ảអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM អាស៊ាននៃប្រទេសវៀតណាម
ប្រទេសនានាបានសង្កត់ធ្ងន់លើសារៈសំខាន់ពិសេសនៃកិច្ចប្រជុំនេះដោយបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំនានាយ៉ាងសកម្ម ព្រមទាំងបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរជារួមស្តីពីទំនាក់ទំនងការទូតរបស់អាស៊ាន និងកសាងវិធីទទួលយកនូវយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពក្នុងការអនុវត្តទំនាក់ទំនងការទូតរបស់អាស៊ាននៅពេលដែលស្ថានភាពពិភពលោកនិងតំបន់នាបច្ចុប្បន្នមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងស្មុគស្មាញផងដែរ។
អាស៊ានបានឯកភាពគ្នាលើការពិនិត្យឡើងវិញនូវលក្ខណៈវិនិច្ឆ័យដែលត្រូវបានទទួលស្គាល់ជាដៃគូរបស់អាស៊ាន ដោយធានាបាននូវតួនាទីស្នូលរបស់អាស៊ាននិងឆ្លើយតបទៅ នឹងតម្រូវការនិងកង្វល់របស់ដៃគូនានាផងដែរ។
ក្នុងនាមវៀតណាម អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានចែករំលែកមតិរបស់បណ្តាប្រទេសនានា ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំនេះ ដោយបញ្ជាក់ពីតួនាទីសំខាន់របស់ដៃគូដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ លោកក៏បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបង្កើតបទប្បញ្ញត្តិដើម្បីពិចារណានិងទទួលស្គាល់ភាពជាដៃគូអាស៊ានក្នុងបរិបទបច្ចុប្បន្នដោយមានប្រសាសន៍ថាការងារនេះបង្ហាញជាថ្មីនូវស្មារតីនៃការសម្របខ្លួនយ៉ាងសកម្មរបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្ត្រីស្នើឱ្យប្រទេសនានាបញ្ចប់ឲ្យចប់សព្វគ្រប់នូវការស្ថាបនាលក្ខណៈវិនិច្ឆ័យជាបន្ទាន់ក្នុងការវាយតម្លៃទំនាក់ទំនងការទុតដើម្បីដាក់ជូនទៅថ្នាក់ដឹកនាំពិចារណាផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន