នាយករដ្ឋមន្រ្តីវៀតណាមចង់វិស័យការទូតបំពេញបេសកកម្មនយោបាយចំនួន ៥ ឱ្យបានល្អ

09:34 | 28/08/2020

យុគសម័យ - នាព្រឹកថ្ងៃទី ២៧ ខែសីហា នៅទីស្នាក់ការកណ្តាលក្រសួងការបរទេស ទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី ៧៥ ឆ្នាំនៃទិវាបង្កើតវិស័យការទូត (២៨ សីហា ១៩៤៥ - ២៨ សីហា ២០២០) និងមហាសន្និបាតប្រកួតប្រឡងស្នេហាជាតិក្នុងដំណាក់កាលឆ្នាំ ២០២០ -២០២៥។ នាពេលខាងមុខនេះ ដើម្បីធ្វើឱ្យបានល្អនូវភារកិច្ចសំខាន់ដែលត្រូវបានប្រគល់ លោកនាយករដ្ឋមន្រ្តីវៀតណាមមានបំណងចង់វិស័យការទូតបំពេញបេសកកម្មនយោបាយចំនួន ៥ ឱ្យបានល្អ។

អញ្ជើញចូលរួមពិធីនេះមាននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc, អនុប្រធានរដ្ឋលោកជំទាវ Dang Thi Ngoc Thinh, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh រួមជាមួយគ្រប់ថ្នាក់ដឹកនាំនៃក្រសួង មន្ទីរ ស្ថាប័ន សាខាកណ្តាល និងអតីតថ្នាក់ដឹកនាំក្រសួងការបរទេសឆ្លងកាត់សម័យកាល។

ម្ចាស់ការជំរុញស្មារតីច្នៃប្រឌិតថ្មី

ថ្លែងមតិនៅព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៧៥ ឆ្នាំនៃការរីកចម្រើននិងចាស់ទុំ ក្រោមការដឹកនាំរបស់បក្សនិងការណែនាំដោយផ្ទាល់របស់លោកប្រធានហូជីមិញដែលជារដ្ឋមន្រ្តីក្រសួងការបរទេសដំបូង វិស័យការទូតវៀតណាមតែងតែរួមដំណើរជាមួយប្រទេសជាតិ បម្រើមាតុភូមិ បម្រើប្រជាជន និងរួមចំណែកយ៉ាងសំខាន់ដល់ជ័យជំនះដ៏រុងរឿងក្នុងប្រវត្តិសាស្ត្រខ្ពង់ខ្ពស់របស់ប្រទេសជាតិ។

វិស័យការទូតបានរួមវិភាគទានដ៏សំខាន់ក្នុងការនាំបដិវត្តវៀតណាមជំនះការលំបាកជាច្រើននិងបានបោះពុម្ភសញ្ញាសំគាល់របស់ខ្លួនលើគ្រប់ដំណាក់កាលរបស់ប្រទេស ចាប់ពីការរួមចំណែកដល់ជ័យជំនះនិងការថែរក្សាឯករាជ្យរបស់ប្រទេសក្នុងសម័យកាលដំបូងរបស់រដ្ឋអំណាចបដិវត្ត ដល់ការតស៊ូជោគជ័យប្រឆាំងនឹងអាណានិគមនិយម ចក្រពត្តិនិយម រំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេស ហើយដល់បុព្វហេតុកសាងនិងការពារប្រទេសសព្វថ្ងៃនេះ។

យោងតាមឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានឱ្យដឹងថា នៅក្នុងរយៈពេលនៃការប្តូរថ្មីនិងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ភារកិច្ចកិច្ចការបរទេសគឺបន្តបង្កើតបរិយាកាសនិងលក្ខខណ្ឌអន្តរជាតិអំណោយផលដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេស កសាងនិងការពារមាតុភូមិ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការតស៊ូរួមគ្នារបស់ប្រជាជនពិភពលោកដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។

ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានសង្កត់ធ្ងន់ថា “វិស័យការទូតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកនិងបង្កើតទំនាក់ទំនងការបរទេសរបស់យើងជាមួយបណ្ដាប្រទេសដទៃទៀត។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៨៩/១៩៣ ប្រទេស។ ទន្ទឹមនឹងនេះដែរ បានបង្កើតក្របខ័ណ្ឌទំនាក់ទំនងមានស្ថេរភាពនិងយូរអង្វែងជាមួយដៃគូយុទ្ធសាស្ត្រនិងទូលំទូលាយចំនួន ៣០ ដោយបង្កើតជាមូលដ្ឋានរឹងមាំសដើម្បីវៀតណាមនិងបណ្តាប្រទេសដទៃទៀតបង្កើនកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍នៃប្រទេសនីមួយៗនិងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។”

លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា វិស័យការទូតបានខឹតខំប្រឹងប្រែងអនុវត្តទិសដៅយុទ្ធសាស្ត្រវិជ្ជមាននិងម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ។ វិស័យការទូតពហុភាគីបានចាស់ទុំយ៉ាងខ្លាំងនិងទទួលបានសមិទ្ធិផលសំខាន់ៗ ព្រមជាមួយគ្នានេះបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វិស័យការទូតរួមជាមួយវិស័យការពារប្រទេសនិងសន្តិសុខបានរួមចំណែកប្រកបដោយប្រសិទ្ធិភាពក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់មាតុភូមិ។

ពិភពលោកកំពុងត្រៀមចូលក្នុងទសវត្សរ៍ទី ៣ នៃសតវត្សរ៍ទី ២១ ដោយមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនិងឆាប់រហ័សដែលមិនអាចទាយទុកជាមុនបាន ប៉ុន្តែសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅតែជាសេចក្តីប្រាថ្នារបស់ប្រជាជាតិទាំងអស់នៅលើពិភពលោកផងដែរ។

ទោះយ៉ាងណាក៏ដោយ ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសវិបត្តិសេដ្ឋកិច្ចពិភពលោក ការប្រកួតប្រជែងយុទ្ធសាស្រ្តរបស់ប្រទេសធំៗ បញ្ហាប្រឈមសន្តិសុខតាមបែបប្រពៃណីនិងមិនប្រពៃណីដូចជារោគរាតត្បាត បរិស្ថាននិងការផ្លាស់ប្តូរអាកាសធាតុក៏ដូចជាសន្តិសុខទឹកជាដើម។

ក្រោមឥទិ្ធពលនៃជំងឺរាតត្បាតកូវីដ១៩ ការរីករាលដាលនៃទេសភាពអន្តរជាតិត្រូវបានពន្លឿនដោយមានឥទ្ធិពលផ្ទាល់ និងពហុវិស័យទៅលើបរិស្ថានសន្តិសុខ និងការអភិវឌ្ឍន៍របស់វៀតណាមនាំមកនូវឱកាសនិងបញ្ហាប្រឈមថ្មីៗទៀតផង។

ក្នុងបរិបទថ្មីនោះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Pham Binh Minh បានសង្កត់ធ្ងន់ថាវិស័យការទូតគួរតែបន្តលើកកម្ពស់តួនាទីត្រួសត្រាយរបស់ខ្លួនក្នុងការបង្កើតបរិយាកាស សន្តិភាពនិងអំណោយផលសម្រាប់ការអភិវឌ្ឍនិងលើកកំពស់ឋានៈរបស់ប្រទេស។ ក្នុងនោះចាំបាច់ត្រូវកសាងការទូតទំនើបទាក់ទងនឹងកម្លាំងទាំងខ្លឹមសារនិងរបៀបប្រតិបតិ្តការដោយផ្អែកលើមរតកប្រពៃណីការទូតរបស់វៀតណាមនិងមនោគមវិជ្ជាការទូតរបស់ហូជីមិញផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖«ទន្ទឹមនឹងនោះ វិស័យការទូតនឹងមានភាពម្ចាស់ការក្នុងការជំរុញស្មារតីនៃការច្នៃប្រឌិតយ៉ាងសកម្មនិងផ្លាស់ប្តូរភាពច្នៃប្រឌិតយ៉ាងរហ័ស និងការឆ្លើយតបយ៉ាងស្វាហាប់ចំពោះភាពរហ័សនៃស្ថានភាព ដើម្បីបំពេញតួនាទីដែលបានកំណត់សម្រាប់វិស័យនេះក្នុងរយៈពេលថ្មីនេះ» ។


វិស័យការទូតធ្វើបានល្អនូវភារកិច្ចនយោបាយចំនួន៥

អញ្ជើញថ្លែងមតិនៅក្នុងព្រឹត្តិការន៍នេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានមានប្រសាសន៍ថា ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក វិស័យការទូតទទួលបានសមិទ្ធិផលសំខាន់ៗដោយមោទនភាពក្នុងការរួមចំណែកបុព្វហេតុរំដោះជាតិនិងបង្រួបបង្រួមប្រទេសជាតិក្នុងអតីតកាលក៏ដូចជាការកសាងនិងការពារមាតុភូមិនាសព្វថ្ងៃនេះ។

យោងតាមលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ វិស័យការទូតបានអនុវត្តយ៉ាងល្អនូវ«ការទូតកូវីដ» «ការទូតតាមប្រព័ន្ធអ៊ិនធរណេត» ដោយមានលទ្ធផលដ៏លេចធ្លោចាប់ពីខែកុម្ភៈឆ្នាំ ២០២០ រហូតមកដល់ពេលនេះមានសន្និសីទជាន់ខ្ពស់តាមអ៊ិនធឺរណែត ការពិភាក្សាតាមទូរស័ព្ទរបស់មេដឹកនាំប្រទេសអង្គការអន្តរជាតិធំៗចំនួន ៣០ ជាដើម។ ក្រសួងការបរទេសវៀតណាម ក៏បានសម្របសម្រួលរៀបចំជើងហោះហើរជាច្រើន ដើម្បីស្វាគមន៍ពលរដ្ឋវៀតណាមជិត ៣ ម៉ឺននាក់មកពីប្រទេសដែលទទួលឥទ្ធិពលយ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩ឲ្យត្រឡប់មកស្រុកកំណើតវិញ។ ក្រសួងការបរទេសក៏បានលើកកម្ពស់ “ចំណងសាមគ្គីភាពអន្តរជាតិ” ក្នុងការបង្ការការរីករាលដាល ហើយក៏បានផ្តល់សម្ភារៈបរិក្ខាពេទ្យដោយប្រទេសវៀតណាមផលិតជូនដល់ប្រទេសជាច្រើនផ្សេងៗទៀតផងដែរ។

សម្រាប់កិច្ចការប្រកួតប្រណាំងតាមស្មារតីស្នេហាជាតិ វិស័យការទូតបានលើកកម្ពស់ស្មារតីនៃការត្រេកត្រអាលស្នេហាជាតិ ក្លាយទៅជាមាគ៌ាដឹកនាំនិងលើកទឹកចិត្តដល់កម្មាភិបាលក្នុងការងារបំពេញភារកិច្ចដែលបានប្រគល់ឱ្យគេប្រកបដោយជោគជ័យ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថាអស់រយៈពេល ៧៥ ឆ្នាំនៃការបង្កើតប្រទេសជាតិ និងខួបលើកទី ៣៥ នៃការផ្លាស់ប្តូរថ្មីនិងការធ្វើសមាហរណកម្មអន្តរជាតិ វិស័យការទូតមាន មោទនភាពចំពោះសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងទៅ ប៉ុន្តែមិនគួរតែមានភាពអត្តនោម័ត និងការពេញចិត្តចំពោះដំណើរនេះពីព្រោះបញ្ហាប្រឈមនៅតែមានច្រើនសន្ធឹកសន្ធាប់នាពេលខាងមុខផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា “អ្នកការទូតត្រូវស្វែងយល់ឲ្យបានម៉ឺងម៉ាត់និងស្មោះត្រង់ចំពោះគោលជំហរ គោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋស្តីពីការថែរក្សាឯករាជ្យនិងស្វ័យភាព វៀតណាមជាមិត្តនិងជាដៃគូដែលអាចទុកចិត្តបានរបស់សហគមន៍ជាតិ។ ពិតណាស់ថា ការអនុវត្តឲ្យបានល្អនូវចំណងសាមគ្គីភាពផ្ទៃក្នុង ការមូលមតិឯកភាព កិច្ចខិតខំប្រឹងប្រែង ភាពប៉ិនប្រសប់ ច្នៃប្រឌិត អាចនាំវៀតណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារួមជាមួយបណ្តាប្រទេសមហាអំណាចនៅលើទ្វីបទាំង ៥ ផងដែរ” ។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងរយៈពេលខាងមុខនេះ វិស័យការទូតគួរតែលើកកម្ពស់សមិទ្ធផលរបស់ខ្លួនបន្ថែមទៀត បន្តលើកស្ទួយនូវសមិទ្ធិផលជាប្រវត្តិសាស្ត្រប្រកបដោយភាពរុងរឿងនៃវិស័យការទូត កិច្ចការបរទេស ព្រមទាំងបន្តលើកកម្ពស់តួនាទីឈានមុខគេរបស់ខ្លួនក្នុងការថែរក្សាសន្តិភាពនិងស្ថេរភាព ក៏ដូចជាពង្រីកប្រភពធនធានខាងក្រៅ លើកកម្ពស់ធនធានខាងក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងលើកកំពស់តួនាទី និងកេរ្តិ៍ឈ្មោះរបស់វៀតណាមនៅលើឆាកអន្តរជាតិផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ចំពោះ“ ប្រឡងប្រណាំងទាំង ៣” បានដាក់ចេញដោយវិស័យកិច្ចការបរទេស។ ទីមួយគឺការបង្កើននិងលើកកម្ពស់ការយល់ដឹងអំពីការប្រឡងប្រណាំង ស្នេហាជាតិ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ​មន្រ្តីដែលធ្វើការក្នុង​វិស័យការទូត ត្រូវយកចិត្តទុកដាក់​លើ​ប្រយោជន៍របស់ប្រទេសជាតិជាដាច់ខាត ហើយទន្ទឹមនឹងនេះ​ត្រូវរក្សាស្មារតីថ្លៃថ្នូរ និងកិត្យានុភាពរបស់ ប្រទេសជាតិ ក្នុងការជួបសន្ទនាប្រចាំថ្ងៃ។ ការងារទទួលស្វាគមន៍ភ្ញៀវ ​ការងារភ័ស្តុភារ​ត្រូវធ្វើឲ្យ​បានល្អ​ដែលត្រូវការធ្វើ​កាន់តែល្អប្រសើរ ហ្មត់ចត់និងស្មោះត្រង់ជាងទៀត។

ទី ២ គឺការប្រឡងប្រណាំង​រៀនសូត្រនិង​ធ្វើតាមលោកប្រធាន Ho Chi Minh។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា“ សមមិត្តត្រូវរៀន​ជាប្រចាំ​ពីរបៀបរស់នៅ​ ទស្សនវិស័យ​គំនិតនិងការងារ​ប្រចាំថ្ងៃ​របស់​លោកប្រធាន Ho Chi Minh” ។

ទី ៣ គឺការជំរុញការប្រឡងប្រណាំងស្នេហាជាតិ ​​វិស័យការទូត​វៀតណាម​ជាមួយស្ថាប័ន ​ក្រសួង​និង​តំបន់នានាទូទាំងប្រទេស​ដើម្បីបង្កើតកម្លាំងរួមសម្រាប់វិស័យការពារ កសាងនិងអភិវឌ្ឍប្រទេស​ជាតិ។

អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនជាតិ លោក Nguyen Manh Dong បានចែករំលែកថា“ ការការពារអធិបតេយ្យភាព​កោះនិង​សមុទ្រ ក្នុងស្ថានភាពថ្មីនេះដែលគឺជាភារកិច្ចសំខាន់បំផុត ក្នុងយុទ្ធសាស្ត្រ​កសាងសង្គមនិយមប្រកបដោយជោគជ័យនិងការពារមាតុភូមិ” ។

លោក Nguyen Manh Dong បាននិយាយថា​ ក្នុងបរិបទនោះ​នាយកដ្ឋានសមុទ្រនៃគណៈកម្មាធិការកិច្ចការព្រំដែនជាតិបានឆ្លើយតបយ៉ាងសកម្មចំពោះស្មារតីទទួលខុសត្រូវនៃចលនាប្រឡងប្រណាំងនៃវិស័យការទូត អនុវត្តខ្លឹមសារនៃចលនាប្រឡងប្រណាំង​ដែលក្លាយទៅជា​សកម្មភាព​ជាក់លាក់និងជាក់ស្តែង ​ក្នុងការបំពេញ​ការងារ​របស់​អង្គភាព​។

រួមជាមួយនឹងសមិទ្ធិផលនៃវិស័យការទូតវៀតណាមក្នុងដំណាក់កាលឆ្នាំ ២០១៧-២០១៩ នាយកដ្ឋានសមុទ្រ​ក៏ទទួលបានសមិទ្ធិផលជាក់ស្តែង​និង​មានអត្ថន័យជាច្រើន ក្នុងការការពារ​និងគោរពអធិបតេយ្យភាព​និង យុត្តាធិការ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់​ប្រទេសជាតិ​នៅសមុទ្រ ដែលរួមចំណែកក្នុង​ការថែរក្សាបរិស្ថាន​សន្តិភាព​និង​ស្ថេរភាព​សម្រាប់ការអភិវឌ្ឍជាតិ។

“បញ្ហាប្រឈមក្នុងការការពារអធិបតេយ្យភាពសមុទ្រនិងកោះដែលជាកត្តាសំខាន់​ៗ នៃការរស់រានមានជីវិតរបស់ជាតិ នៅក្នុងរយៈពេល​ខាងមុខ​នេះ​ បណ្តាបញ្ហាត្រូវដោះស្រាយ​ដែលជាបញ្ហាសុទ្ធតែលំបាក​និង​ស្មុគស្មាញ​​។

ដូច្នេះការចូលរួមគ្នាក្នុងការការពារអធិបតេយ្យភាពកោះ នៅសមុទ្រខាង​កើតគឺជាទំនួលខុសត្រូវ កិត្តិយសនិងមោទនភាពរបស់អ្នកការទូតដែល​ធ្វើ​កិច្ចការ​ព្រំដែននិងដែនដីជាច្រើនជំនាន់។

ដោយមានការជឿទុកចិត្តពីរដ្ឋ ក្រសួងការបរទេស មន្ត្រីនិង​បុគ្គលិក​ធ្វើការក្នុង​វិស័យការទូត​និយាយរួម​និងកិច្ចការ​ព្រំដែននិយាយ​ដោយឡែកដែលនឹងបំពេញភារកិច្ចរក្សាអធិបតេយ្យភាពដែនសមុទ្រនិងកោះរបស់ប្រទេសជាតិ ប្រកបដោយល្អ ក្នុងស្ថានភាពថ្មី” លោក Nguyen Manh Dong បានសង្កត់ធ្ងន់។

នៅចុងបញ្ចប់នៃពិធីនេះលោក Le Hoai Trung អនុរដ្ឋមន្រ្តីនៃក្រសួងការ​បរទេសនិងជា​ប្រធាន​ក្រុមប្រឹក្សាប្រណាំងប្រឡង​បំផុស​ចលនា​ប្រឡងប្រណាំង​ស្នេហាជាតិក្នុងដំណាក់កាលឆ្នាំ ២០២០ - ២០២៥ ៕

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត