យុគសម័យ - នាថ្ងៃទី ២៥ ខែសីហា ក្នុងក្របខ័ណ្ឌនៃវេទិកាធុរកិច្ចទីក្រុងហូជីមិញ - អាមេរិក ទីភ្នាក់ងារពាណិជ្ជកម្មនិងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA) និងមន្តីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងហូជីមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុសម្រាប់គាំទ្រដល់គំរោង “ជំនួយបច្ចេកទេសក្នុងការសាងសង់មជ្ឈមណ្ឌលប្រតិបត្តិការទីក្រុងឆ្លាត-ទីក្រុងហូជីមិញ” ដែលមានតម្លៃសរុបជាង ១,៤៥ លានដុល្លារអាមេរិក។
ថវិកាជាង ១,៤៥ លានដុល្លារអាមេរិកសម្រាប់ការសាងសង់មជ្ឈមណ្ឌលប្រតិបត្តិការទីក្រុងឆ្លាត សម្រាប់ទីក្រុងហូជីមិញ
មជ្ឈមណ្ឌលប្រតិបត្តិការទីក្រុងឆ្លាតគឺជាផ្នែកមួយនៃសសរស្តម្ភកណ្តាលនៃគម្រោង“ សាងសង់ទីក្រុងហូជីមិញទៅជាទីក្រុងដ៏ឆ្លាតវៃក្នុងកំឡុងឆ្នាំ ២០១៧-២០២០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០២៥” ។ មជ្ឈមណ្ឌលនេះត្រូវបានសាងសង់ឡើងក្នុងតួនាទីជាកន្លែងចម្រុះដោយទាញយកប្រភពព័ត៌មាននិងទិន្នន័យទាំងអស់ក្នុងពេលវេលាជាក់ស្តែងជាមួយនឹងឧបករណ៍ធ្វើសេចក្តីសម្រេចចិត្តដ៏ប្រសើរបំផុត អាស្រ័យហេតុនេះអាចជួយដល់ថ្នាក់ដឹកនាំទីក្រុងអាចគ្រប់គ្រង់និងដោះស្រាយស្ថានភាពផែនការនិងទិសដៅអភិវឌ្ឍន៍របស់ទីក្រុងផងដែរ។
ទីក្រុងហូជីមិញបានប្តេជ្ញាចិត្តសហការជាមួយដៃគូមកពីសហរដ្ឋអាមេរិក។ លោកបានថ្លែងថា៖ “ជោគជ័យរបស់ដៃគូសហ រដ្ឋអាមេរិកគឺជាជោគជ័យរបស់យើង។ ទោះបីជា ជំងឺកូវីដ ១៩ ក៏ដូចជាផល ប៉ះពាល់នឹងការបម្រែម្រួលអាកាសធាតុកំពុង វិវឌ្ឍន៍យ៉ាងស្មុគស្មាញ ក៏ដោយ ប៉ុន្តែប្រទេសយើងទាំងពីរចាំបាច់ត្រូវបន្តឆ្ពោះទៅមុខទៀត។ សហរដ្ឋអាមេរិកនិងវៀតណាមបានសម្រេចចិត្តរួមដៃគ្នា ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដែលត្រូវបានបង្កើតឡើងកាលពី ២៥ ឆ្នាំមុន។ ទីក្រុងហូជីមិញដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាម ដូច្នេះយើងចាំបាច់ត្រូវលើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នដៃគូរបស់យើងនាពេលខាងមុខផងដែរ”។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភសម្រាប់គម្រោង “ជំនួយបច្ចេកទេសសម្រាប់សាងសង់មជ្ឈមណ្ឌលប្រតិបត្តិការទីក្រុងឆ្លាត - ទីក្រុងហូជីមិញ” គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាច្រើនដែលប្រារព្ធខួបលើកទី ២៥ នៃទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក៕(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន