យុគសម័យ - ឆ្នាំនេះវេទិកាបច្ចេកទេសយោធា "Armya 2020" ត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិ រុស្ស៊ីចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៩ ខែសីហា។
ពិធីបើសម្ពោធព្រឹត្តិការណ៍កីឡាយោធាអន្តរជាតិលើកទី៦នៅប្រទេសរុស្ស៊ី
នាថ្ងៃទី ២៣ ខែសីហា នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ Patriot នៅជាយក្រុងនៃក្រុង Mascow (សហព័ន្ធរុស្ស៊ី) បានប្រព្រឹត្តទៅពិធីបើកវេទិកាបច្ចេកទេសយោធា "Armya 2020" និងពិធីប្រកួតប្រណាំងកីឡាយោធាអន្តរជាតិ Army Games 2020។ ចូលរួមក្នុងពិធីបើកនេះមានវត្តមានរបស់លោក Mikhail Mishustin នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishutin រួមជាមួយមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតនៅក្នុងរដ្ឋាភិបាលរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានចូលរួមក្នុងពិធីបើកនោះទេ ប៉ុន្តែលោកក៏បានថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញពីចម្ងាយផងដែរ។ ឆ្នាំនេះវេទិកាបច្ចេកទេសយោធា“Armya 2020” ដែលរៀបចំដោយក្រសួងការពារជាតិរុស្ស៊ី បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែសីហា។ រីឯពិធីប្រកួតប្រណាំងកីឡាយោធាអន្តរជាតិឆ្នាំ ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ដោយមានការចូលរួមរបស់ប្រទេសចំនួន ៥ រួមមាន៖ អាស៊ែបៃហ្សង់ អាមេនី បេឡារុស្ស អ៊ូសបេគីស្ថាន និងរុស្ស៊ី។ ក្រុមកងទ័ពប្រជាជនវៀតណាម ត្រូវបានចាត់បញ្ជូនកម្មាភិបាលនិងយុទ្ធជជាង ២០០ នាក់ ដោយមានក្រុមជម្រើសចំនួន ១០ ក្រុម ក្នុងនោះ មាន ៨ ក្រុមចូលរួមប្រកួតនៅរុស្ស៊ី។ អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម លោក ឧត្តមសេនីយ៍ទោ Ngo Minh Tien ប្រធានគណៈប្រតិភូយោធាវៀតណាមបានមានប្រសាសន៍ថា៖
ពិធីបើសម្ពោធព្រឹត្តិការណ៍កីឡាយោធាអន្តរជាតិលើកទី៦នៅប្រទេសរុស្ស៊ី
“តាមរយៈពិធីប្រកួតប្រណាំងកីឡាយោធានេះ ទោះបីជាប្រព្រឹត្តទៅក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែយើងបានបញ្ជាក់ថាប្រទេសរុស្ស៊ីគឺជាដៃគូសំខាន់មួយដែលក្នុងនោះ កិច្ចការបរទេសយោធា ការពារជាតិ និងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ក៏ជាសសរស្តម្ភដ៏សំខាន់មួយដើម្បីរួមចំណែកដល់ជោគជ័យនៃឆ្នាំមិត្តភាពឆ្នាំ ២០១៩-២០២០ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ តាមរយៈការហ្វឹកហ្វឺននេះ ក្រុមកីឡាករជម្រើសវៀតណាមនឹងបញ្ជាក់ពីកម្រិតជំនាញខាងហ្វឹកហាត់ត្រៀមប្រយុទ្ធរបស់ខ្លួនឲ្យបានល្អ ព្រមទាំង ផ្លាស់ប្តូរនិងរៀនសូត្រពីបទពិសោធន៍របស់ប្រទេសដទៃទៀតសម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខនេះ យើងនឹងទទួលបានជោគជ័យច្រើនបន្ថែមទៀតផងដែរ»។
ពិធីបើសម្ពោធព្រឹត្តិការណ៍កីឡាយោធាអន្តរជាតិលើកទី៦នៅប្រទេសរុស្ស៊ី
នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានស្វាគមន៍ភ្ញៀវទាំងអស់ដែលមកពីគណៈប្រតិភូជាង ៩០ មកពីប្រទេសផ្សេងៗគ្នានិងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាបច្ចេកទេសយោធាថា៖ «ខ្ញុំជឿជាក់ថាសម្រាប់អ្នកចូលរួមនិងអ្នកគាំទ្រនេះ គឺជាពិធីបុណ្យដ៏អស្ចារ្យ ហើយវេទិកានេះនឹងអះអាងពីយន្តការរបស់ខ្លួនថាជាកន្លែងតែមួយគត់ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាដែលមានអត្ថប្រយោជន៍និងបង្កើតឡើងគម្រោងអាជីវកម្មដោយភាពច្នៃប្រឌិត និងគំនិតផ្តួតផ្តើមដ៏អស្ចារ្យផងដែរ។ ចំណុចសំខាន់គឺត្រូវប្រាស្រ័យទាក់ទងនិងអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបច្ចេកទេសយោធា ហើយសំខាន់គឺបង្កើតទំនាក់ទំនងឆ្លើយតបនឹងបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងផងដែរ” ។
ពិធីបើសម្ពោធព្រឹត្តិការណ៍កីឡាយោធាអន្តរជាតិលើកទី៦នៅប្រទេសរុស្ស៊ី
នៅក្នុងការតាំងពិព័រណ៍នេះ ក្នុងក្របខ័ណ្ឌនៃវេទិកាណែនាំអំពីម៉ូដែលអាវុធចុងក្រោយ បច្ចេកទេសយោធាទំនើបនិងបច្ចេកវិទ្យាជឿនលឿន។ មានអង្គការនិងសហគ្រាសឧស្សាហកម្មជិត ១.៥០០ បានណែនាំនូវអាវុធនិងគំរូបច្ចេកទេសទំនើបជាង ២៨.០០០ ប្រភេទផងដែរ៕(រូបថត៖ vov.vn)
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: vov.vn)






មតិពីមិត្តអ្នកអាន