កំពូលក្រុមហ៊ុនលក់រាយរបស់វៀតណាមស្វែងរកឱកាសនៅទីផ្សារតាមតំបន់ជនបទនៃប្រទេសកម្ពុជា

23:36 | 22/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ប្រាក់ចំណូលរបស់ក្រុមហ៊ុនពិភពទូរស័ព្ទចល័ត (Thegioididong) នៅខែកក្កដាបានធ្លាក់ចុះនៅពេលដែលតម្រូវការរបស់អតិថិជនសម្រាប់ទូរស័ព្ទចល័តនិងផលិតផលអេឡិចត្រូនិចជាទូទៅត្រូវបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ។

ហាងលក់ផលិតផលអេឡេត្រូនិច Biuetronic មួយនៅកម្ពុជា

ក្រុមហ៊ុនពិភពទូរស័ព្ទចល័ត ទើបតែបានប្រកាសពីប្រាក់ចំណូលសុទ្ធនាខែកក្កដាមានទឹកប្រាក់ចំនួន ៨.៦៦៩ ពាន់លានដុង។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនការលក់របស់ក្រុមលក់រាយនេះបានថយចុះ ៧ ភាគរយ។ យោងតាមការគ្រប់គ្រងរបស់ក្រុមហ៊ុនលទ្ធផលខាងលើនេះឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 ទៅលើតម្រូវការក្នុងការទិញទូរស័ព្ទចល័តនិងផលិតផលអេឡិចត្រូនិចនៅពេលដែលប្រាក់ចំណូលរបស់ប្រជាជនត្រូវបានប៉ះពាល់។ ការបន្ថយប្រាក់ចំណូលគឺជារឿងដ៏កម្រមួយដែលបានកើតឡើងសម្រាប់អាជីវកម្មនេះពីមុនមក។ ទោះយ៉ាងណាប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនទូរស័ព្ទចល័តពិភពលោក នៅខែកក្កដាបានកើនឡើង ១៣ ភាគរយដោយសារតែការកែលំអរប្រាក់ចំណេញ ក្រុមហ៊ុនកំពុងផ្តោតលើការរៀបចំប្រព័ន្ធហាងឡើងវិញដោយកែលម្អកំរិតប្រាក់ចំណេញដុលនិងបង្កើនប្រសិទ្ធភាពប្រតិបត្តិការចំណាយ។

បណ្តាញលក់រាយនេះកំពុងអនុវត្តតាមគំរូហាងលក់គ្រឿងអេឡិចត្រូនិចខ្នាតតូចមួយនៅខេត្តទៀនយ៉ាង (Tien Giang) ដោយមានផ្ទៃក្រឡា ១២០-១៥០ ម២ ដែលស្មើត្រឹមតែពាក់កណ្តាលនៃហាងខ្នាតតូចធម្មតាដែលមានបុគ្គលិកតែ ៤ នាក់ប៉ុណ្ណោះ។ ហាងទាំងនេះមានគោលដៅឆ្ពោះទៅរកទីផ្សារជនបទនៅតាមឃុំដែលគ្មានផ្សារទំនើប អេឡិចត្រូនិចផងដែរ។ ក្រុមនេះក៏បាននិយាយថាបន្ទាប់ពីសាកល្បងរយៈពេល ២ ខែនៃហាងលក់គ្រឿងអេឡិចត្រូនិកខ្នាតតូចនៅតាមជនបទដោយចំណាយទឹកប្រាក់ប្រមាណ ១ ពាន់លានដុង / ខែ ជាមួយនឹងប្រាក់ចំណេញសុទ្ធខ្ពស់ជាងកម្រិតទូទៅនៃប្រព័ន្ធ ហើយកំពុងធ្វើការបន្តបង្កើនប្រសិទ្ធភាពនូវលទ្ធផលនៃគំរូថ្មីនេះតែម្តង។

ហាងលក់ទូរស័ព្ទ Bigphone មួយនៅកម្ពុជា

នេះនឹងក្លាយជាចំណុចផ្តោតសំខាន់នៃការពង្រីកក្រុមហ៊ុន The gioi di dong នាពេលដ៏ខ្លីខាងមុខនេះនៅពេលដែលផ្សារទំនើប Dien May Xanh ច្រើនជាង ១០០០ កន្លែង បច្ចុប្បន្នគ្របដណ្តប់លើទីក្រុងភាគច្រើនខណៈពេលដែលទីផ្សារទូរស័ព្ទចល័តកំពុងស្ថិតនៅស្ថានភាពតុល្យភាពនូវតម្រូវការហើយ។ បណ្តាញនេះមានហាងលក់ផលិតផលអេឡិចត្រូនិកខ្នាតតូចចំនួន ៣០០ នៅចុងឆ្នាំ ២០២០ និងបង្កើនដល់ ១.២០០ កន្លែងទៀតក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ការចូលរួមវិភាគទានប្រាក់ចំណូលដែលបានប៉ាន់ស្មាននៃគំរូថ្មីនឹងឈានដល់ ៥០០ ពាន់លានដុងនៅឆ្នាំនេះផងដែរ។ លើសពីនេះ The gioi di dong ក៏កំពុងពង្រីកខ្សែសង្វាក់អេឡិចត្រូនិចនៅកម្ពុជាផងដែរបន្ទាប់ពីប្តូរឈ្មោះ Bigphone+ ទៅប្លូជា Blutronics វិញផងដែរ។ នៅចុងខែសីហានេះ កំពូលក្រុមហ៊ុនជំនាញលក់រាយនៅវៀតណាមគ្រោងនឹងបង្កើត ១១ ហាងទៀតហើយដំណាច់ឆ្នាំ ២០២០ នឹងមានហាងលក់គ្រឿងអេឡិចត្រូនិកចំនួន ៥០ កន្លែងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រសិនបើគោលដៅនេះត្រូវបានបំពេញបានយ៉ាងល្អ The gioi di dong នឹងក្លាយជាអ្នកលក់រាយគ្រឿងអេឡិចត្រូនិចធំជាងគេនៅកម្ពុជា។ បច្ចុប្បន្ននេះបណ្តាញលក់គ្រឿងអេឡិចត្រូនិចសំខាន់ៗនៅក្នុងប្រទេសកម្ពុជាដូចជា Kfour និង Sunsimexco មានតែ ១០ ហាងប៉ុណ្ណោះ។

ទោះបីទំហំទីផ្សារកម្ពុជាមានលក្ខណៈធម្មតាល្មម ស្មើនឹងប្រមាណ ១០ ភាគរយនៃប្រទេសវៀតណាមក៏ដោយ ក៏លោគេបានវាយតម្លៃថាឈ្នាន់បោះជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុននាពេលនេះគឺត្រូវពង្រីកទីផ្សារបរទេសផ្សេងៗទៀតនាពេលអនាគត ដូចជាមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន បន្ទាប់ពីបានបំពេញតាមគោលដៅរបស់ខ្លួនក្នុងការចាប់យកចំណែកទីផ្សារអេឡិចត្រូនិចក្នុងស្រុក ៦០ ភាគរយផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: zing.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត