រដ្ឋសភាវៀតណាមមានភាពម្ចាស់ការនិងមានទំនួលខុសត្រូវក្នុងនាមជាប្រធានមហាសន្និបាតអន្តរសភា (AIPA) លើកទី ៤១

16:26 | 23/08/2020 (ដោយវិច្ឆិកា)

យុគសម័យ - មហាសន្និបាតអន្តសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៧ ក្នុងគោលបំណង លើកកម្ពស់និងជំរុញការយោគយល់គ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពរវាងប្រទេសសមាជិកនិងរដ្ឋសភានៃប្រទេសជាអ្នកសង្កេតការណ៍ ក៏ដូចជាអង្គការសភាក្នុងតំបន់និងអន្តរជាតិជាច្រើន។

ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី ១ គណៈកម្មាធិការដឹកនាំជាតិ គណៈកម្មាធិការរៀបចំមហាសន្និបាត AIPA-41 (រូបថត៖ https://www.qdnd.vn/)

នៅដំណាច់ឆ្នាំ ២០១៩ បន្ទាប់ពីប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលតំណែងជាប្រធាន AIPA-41 ដោយមានគោលដៅ បន្តជំរុញកាលានុវត្តន៍ភាពក្នុងសកម្មភាពរបស់ AIPA លើកកម្ពស់តួនាទីនិងឋានៈរបស់ AIPA ក្នុងការកសាងសហគមន៍អាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការរវាង AIPA និងអាស៊ាន អង្គការអន្តរជាតិនានានិងយន្តការសហប្រតិបត្តិការពហុភាគីដទៃទៀត រដ្ឋសភាវៀតណាមបានបង្ហាញតួនាទីវិជ្ជមាននិងសកម្មក្នុងការត្រៀមរៀបចំមហាន្និបាត AIPA-41 តាមរយៈសកម្មភាពជាច្រើន។

នាថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០១៩ រដ្ឋសភាវៀតណាម បានបើកកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការដឹកនាំជាតិ គណៈកម្មាធិការរៀបចំមហាសន្និបាត AIPA-41 ដោយបង្ហាញពីភាពសកម្មរបស់រដ្ឋសភាវៀតណាម ក្នុងការអនុវត្តរាល់សកម្មភាព ដើម្បីបំពេញនូវតួនាទីជាប្រធាន AIPA-41។ នៅកិច្ចប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ បន្ទាប់ពីទទួលយកតួនាទីជាប្រធាន AIPA-41 គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបង្កើតឡើងភ្លាមៗ នូវគណៈកម្មាធិការដឹកនាំ និងចាត់ចែងសកម្មភាពសម្រាប់ត្រៀមរៀបចំមហាសន្និបាត AIPA-41។

ថ្វីត្បិតដូច្នេះក៏ដោយ ចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញក៏ដូចជាផលប៉ះពាល់នៃការរីករាលដាល COVID-19 រាល់សកម្មភាពត្រៀមរៀបចំសម្រាប់មហាសន្និបាត AIPA-41 ត្រូវពន្យាពេលដើម្បីធានាការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត និងការការពារសុខភាពរបស់​ប្រជាជន។ លើសពីនេះទៅទៀត ក្នុងនាមជាប្រធាន AIPA-41 នាថ្ងៃទី ៣០ ខែ មីនាឆ្នាំ ២០២០ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានផ្ញើលិខិតដោយចែករំលែកនិងសំណូមពរឱ្យបណ្តាសភា AIPA រួមដៃគ្នា ការពារដំបូលរួមអាស៊ាន ចំពោះមុខការរីករាលដាលនៃ COVID-19។

បន្ទាប់មក ក្នុងនាមជាប្រធាន AIPA-41 នាថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចូលរួមសម័យប្រជុំពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាននិងមហាសន្និបាតអន្តរសភាអាស៊ាន។ នៅក្នុងសម័យប្រជុំពិភាក្សានេះ ប្រធាន AIPA-41 បានបញ្ជាក់ថា AIPA តែងតែគាំទ្រការអនុវត្តន៍ជាក់ស្តែងនៃគំនិតផ្តួចផ្តើមអាស៊ាន បន្តគាំទ្រនិងគាំទ្ររដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តដំណោះស្រាយត្រួតពិនិត្យនិងឆ្លើយតបទៅនឹងជំងឺរាតត្បាត លើកកម្ពស់សមត្ថភាពជាតិក្នុងស្ថានភាពអាសន្ន ធានាសុខភាព និងសុខុមាលភាពរបស់ប្រជាជនស្តារសុវត្ថិភាពក្នុងសកម្មភាពសេដ្ឋកិច្ចនិងរក្សាស្ថេរភាពអភិវឌ្ឍន៍ នៅក្នុងតំបន់ទាំងមូល។

អញ្ជើញថ្លែងក្នុងកិច្ចសន្ទនាភាពជាអ្នកដឹកនាំអាស៊ាន - AIPA នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្នុងដំណើរការធ្វើឱ្យមានសុខដុមនីយកម្មស្របច្បាប់រវាងប្រទេសនានា (រូបថត៖ https://asean2020.vn/)

ជាមួយគ្នានេះ នៅថ្ងៃទី ៥ ខែសីហាឆ្នាំ ២០២០ រដ្ឋសភាវៀតណាមបានបន្តបើកសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការដឹកនាំជាតិ គណៈកម្មាធិការរៀបចំ AIPA -41 ដែលក្នុងនោះ បានបានសង្កត់ធ្ងន់ថា ទោះបីជាជំងឺរាតត្បាត COVID-19 មានការវិវឌន៍យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែ ជាមួយនឹងការប្តេជ្ញាចិត្តនិងក្នុងនាមជាប្រធាន AIPA-41 រដ្ឋសភាវៀតណាមបានកែសម្រួលនិងស្នើឱ្យមានការប្រជុំតាមប្រព័ន្ធអ៊ិនធឺរណែតនៃមហាសន្និបាត AIPA-41 ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២០ និងផ្តោតលើការងារត្រៀមរៀបចំសម្រាប់ការប្រជុំទូទៅរបស់មហាសន្និបាតតាមប្រព័ន្ធអ៊ិនធឺរណែត។

នាថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២០ គណៈកម្មាធិការរៀបចំ AIPA ២០២០ បានរៀបចំពិធីប្រកាសទំព័រអេឡិចត្រូនិកនៃឆ្នាំប្រធាន AIPA ២០២០ និងមហាសន្និបាត AIPA-41 (http://aipa2020.vn) ប្រើប្រាស់លើកម្មវិធីទូរស័ព្ទ។ ប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំជាប្រធាន AIPA ២០២០ ភារកិច្ចសំខាន់របស់រដ្ឋសភាគឺត្រូវរៀបចំប្រកបដោយជោគជ័យ មហាសន្និបាត AIPA-41។

ដើម្បីត្រៀមរៀបចំសម្រាប់មហានសន្និបាត AIPA -41តាមប្រព័ន្ធអ៊ិនធឺរណែត នៅថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២០ លេខាធិការដ្ឋានជាតិ AIPA-41 បានសហការជាមួយលេខាធិការដ្ឋាន AIPA ដើម្បីរៀបចំកិច្ចប្រជុំតាមអ៊ិនធឺរណែត ជាមួយលេខាធិការដ្ឋាននៃរដ្ឋសភាសមាជិក AIPA ដោយផ្លាស់ប្តូរខ្លឹមសារទាក់ទងនឹងការរៀបចំអង្គប្រជុំមហាសន្និបាត AIPA-41។ នៅឯកិច្ចប្រជុំ គណៈប្រតិភូបានផ្ទៀងស្តាប់តំណាងលេខាធិការដ្ឋានជាតិ AIPA-41 រាយការណ៍អំពីទិដ្ឋភាពទូទៅនៃការត្រៀមរៀបចំរបស់ប្រទេសម្ចាស់ផ្ទះ ព្រមទាំងពិភាក្សានិងផ្តល់អនុសាសន៍ជាច្រើនពីបណ្តាប្រទេសសមាជិក AIPA ដើម្បីឯកភាពគ្នាលើវិធីនៃការរៀបចំសម្របសម្រួលការរៀបចំ បញ្ចប់របៀបវារៈ មាតិកាផ្លាស់ប្តូរនិងសេចក្តីព្រាងសេចក្តីសម្រេចចិត្តនៃមហាសន្និបាត AIPA-41។

ថ្វីត្បិតតែ ទទួលដំណែងជាប្រធាន AIPA-41 ក្នុងបរិបទនៃការរីករាលដាល COVID-19 ដែលកាន់តែស្មុគស្មាញនិងមានឥទ្ធិពលលើសេដ្ឋកិច្ចក្នុងតំបន់និងអន្តរជាតិ ប៉ុន្តែស្មារតីវិជ្ជមានបន្ទាន់និងមានភាពបត់បែន តាមរយៈសកម្មភាពជាក់ស្តែងជាច្រើននោះ រដ្ឋសភាវៀតណាមបានត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្ននិងសមស្របដើម្បីធានាថា មហាសន្និបាត AIPA-41 ត្រូវបានប្រារព្ធឡើងប្រកបដោយជោគជ័យនិងសុវត្ថិភាព រួមចំណែកលើកកម្ពស់តួនាទីរបស់ AIPA បន្ថែមទៀតនៅក្នុងតំបន់និងជុំវិញពិភពលោក៕

(ដោយវិច្ឆិកា)

(ដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត